» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10466 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700637 នាក់

បន្ទាប់ពីចុះចូលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ហៃ វណ្ណាអ្នកបំផុសចលនា និងប្អូនប្រុស ជួប គោរពអរគុណ!

 

ភ្នំពេញ៖ បន្ទាប់ពីដឹកនាំបំផុសចលនាពីប្រទេសជប៉ុនប្រឆាំងផែនការអភិវឌ្ឈន៍តំបន់ត្រីកោណ(CLV)ថ្ងៃទី១៨សីហាបណ្តាលឲ្យមានមនសុស្សជាច្រើននាក់ត្រូវចាប់ខ្លួនទីបំផុតលោកហៃវណ្ណាបានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។  លោក ហៃ វណ្ណា អតីតប្រធានចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិ​នៅក្នុងប្រទេស​ជប៉ុន ដែលរស់នៅឆ្ងាយប្រទេសកម្ពុជា ជាង១០ឆ្នាំបានលេងស្រុកខ្មែរហើយ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ​លោក ហៃ វណ្ណា រួមជាមួយប្អូនប្រុសរបស់លោក គឺលោក ហៃ វណ្ណនិតដែលត្រូវបានដោះលែងក្រោយពីលោកហៃវណ្ណាចុះចូល បានចូលជួបសម្តែង​ការគួរ​សមនៅ​ឯផ្ទះ​របស់សម្តេចនាក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។a hai vanna hun4 

ករណីយ៍នេះក្រុមអ្នកនយោបាយប្រឆាំង ឬអ្នកវិភាគមាននិន្នាការប្រឆាំង បានលើកឡើងថា ការប្រកាសចូលរួម​ជីវ​ភាព​នយោបាយរបស់ ហៃ វណ្ណា គ្រាន់តែជាការដោះដូរនឹងសេរីភាពរបស់ប្អូនប្រុស ហើយក៏មិន​មែន​​ជា​ឆន្ទៈពិតរបស់លោក ហៃ វណ្ណា នោះឡើយ?។តែផ្ទុយទៅវិញតាមរយៈរូបភាពពេលបានជួយជាមួយសម្តេចតេជោ ហ៊ុន សែន សម្តេច​តេជោ បានបង្ហាញពីមនោសញ្ចេតការសណ្តោសប្រណីដ៏ធំធេងរបស់សម្តេចតេជោ ដែលជាមេដឹក​នាំ និងជាអ្នកនយោបាយ​ពោរ​ពេញ​​ដោយ​ការអនុគ្រោះ និងការមិនចេះប្រកាន់ទោសអូសដំណើរ​ចំពោះ​បុគ្គលធ្លាប់​ធ្វើសកម្មភាពប្រឆាំង​នឹង​សម្តេច។

ជាកាដូសម្រាប់ការចីចូល សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយឧបត្ថម្ភគាំទ្រដល់ប្អូនប្រុសលោក ហៃ វណ្ណា គឺលោក ហៃ វណ្ណនិត ឱ្យបន្តការសិក្សាថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិកផងដែរ។សូមបញ្ជាក់ថាលោក ហៃ វណ្ណនិត ដែលត្រូវជាប្អូនលោក ហៃ វណ្ណា គឺជាមន្ត្រីជាន់ខ្ពស់នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអតីតនិស្សិតអាហារូបករណ៍ Fullbright សហរដ្ឋអាមេរិក។

 

ក្នុងឱកាសចូលរួមក្នុងពិធីសាសនានៃបុណ្យកឋិនទានមហាសាមគ្គី​គ្រួសារ​ខ្មែរដង្ហែទៅកាន់វត្តខ្មែរក្រោម ដែលធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលបក្ស​ប្រជាជន​កម្ពុជា លោក ហៃ វណ្ណា បានជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ​គណ​បក្ស​ប្រជា​ជនកម្ពុជាដទៃទៀត ។

លោក ហៃ វណ្ណា ក៏បានផ្តល់សម្ភាសន៍ជាមួយ Fresh News លោក វណ្ណា បានប្រាប់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយផ្តល់គំរូដ៏ល្អមួយ គឺការមិនចេះប្រកាន់ ឬយកខ្មែរជាសត្រូវ។ ជាមេដឹកនាំប្រកប​ដោយក្តីមេត្តា និងសណ្តោសប្រណៃខ្ពស់បំផុត។

លោក ហៃ វណ្ណា ក៏បានអះអាងដែរថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន​កម្ពុជា មិនមែនព្រោះតែសម្ពាធណាមួយនោះឡើយ គឺជាការផ្លាស់ប្តូរដោយពេញចិត្ត ដើម្បីបាន​ឱកាសចូលរួមជួយដល់សង្គមជាតិ ដែលជាបំណងតាំងពីដើមរបស់លោក។

សូមបញ្ជាក់ថា លោក ហៃ វណ្ណា បានទៅដល់ប្រទេសជប៉ុន តាមរយៈអាហារូបករណ៍វិស័យ​ឯក​ជន។ លោកបានបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យានៅប្រទេសជប៉ុន។ រូបលោក បានចាប់ផ្តើមភព​ប្រសប់ការធ្វើនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៥។ នៅខែតុលា ឆ្នាំ​២០២៤ លោក ហៃ វណ្ណា បានសម្រេចចាកចេញពីអតីតគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។លោក ហៃ វណ្ណា មានភរិយាជាជនជាតិជប៉ុន ហើយបានរកស៊ីក្នុងវិស័យកសិកម្ម។

សូមរំលឹកថាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១៨  ខែតុលា សម្ដេចតេជោ បានបង្ហោះវីដេអូរបស់លោក ហៃ វណ្ណា ជាមួយនឹងសំណេរថា៖«ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួនកាលពីថ្ងៃ១៨សីហា២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយមមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹង ដើម្បីចូលរួមកសាងប្រទេសជាតិវិញ»។ សម្ដេចតេជោ ហ៊ុន សែន ក៏សូមការយោគយល់អាធ្យាស្រ័យពីសំណាក់ជនរួមជាតិដែលខឹងសម្បាចំពោះលោកហៃ វណ្ណាកន្លងមក និងបញ្ចប់ការខឹងសម្បាត្រឹមពេលនេះ ដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់កម្ពុជា។

 

ក្រៅពីប្រាកាសស្វាគមន៍លោក ហៃ វណ្ណា ដែលសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោប្រធានគណ​បក្ស បន្ដក្ដីសង្ឃឹមថាក្រុមដែលមាននិន្នាការប្រឆាំងផ្សេងទៀត នឹងយកគំរូតាមលោក ហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេស។

មុននឹងបញ្ចប់សំណេរលើទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន បានឆ្លៀតផ្ដាំទៅក្រុមសកម្មជនប្រឆាំងថា៖«សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅ ព្រោះខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត។»៕

 

នៅក្នុងវីដេអូជាង២នាទីរបស់ខ្លួន លោក ហៃ វណ្ណា បានលើកឡើងថា មូលហេតុដែលធ្វើឲ្យលោកចូលរួមធ្វើនយោបាយជាមួយបក្សកាន់អំណាច និងចេញមុខសុំទោសថ្នាក់ដឹកនាំកម្ពុជានៅពេលនេះ  ដោយសារកាលពីពេលកន្លងទៅ លោកបានបង្កឱ្យមានចលាចលក្នុងប្រទេស តាមរយៈការអំពាវនាវឲ្យមានបាតុកម្មទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលគម្រោងCLV-DTA និងផ្ដួលរំលំរដ្ឋាភិបាល។លោកហៃវណ្ណាបានអះអាងទៅកាន់សម្តេច ហ៊ុន សែន ថា នឹងយកចំណេះជំនាញពីប្រទេសជប៉ុន មកបម្រើប្រទេសកម្ពុជាវិញ។

សូមរំលឹកជូនថា កាលពីថ្ងៃទី១៨ សីហាកន្លងទៅ លោក ហៃ វណ្ណា បានអំពាវនាវឱ្យពលរដ្ឋក្នុងប្រទេសងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីទាមទារឲ្យទម្លាក់ចោលកិច្ចការអភិវឌ្ឍន៍រួមគ្នាជាមួយឡាវ និងវៀតណាម។ តែការអំពាវនាវនោះបានបរាជ័យ បន្ទាប់ពីប្អូនប្រុសរបស់លោកហៃ វណ្ណា គឺលោក ហៃ វណ្ណនិត ដែលសមត្ថកិច្ចចាប់ខ្លួននៅព្រំដែនប៉ោយប៉ែត្រ បានចេញមកបកអាក្រាតសកម្មភាព និងចោទប្រកាន់លោក ហៃ វណ្ណា ថា ជាអ្នកនៅពីក្រោយគម្រោងធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមរយៈការកៀងគរពលរដ្ឋដែលប្រឆាំងនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLV។

នៅថ្ងៃទី២២ សីហា លោកហៃ វណ្ណាក៏បានចេញមុខមកអំពាវនាវជាថ្មីឱ្យពលរដ្ឋខ្មែរដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន ដោយងាកមកផ្លាស់ប្តូរមេដឹកនាំ តាមរយៈការបោះឆ្នោតវិញ។ នៅពេលនោះ លោក ហៃ វណ្ណា បានចេញមកបដិសេធថា លោកពុំមែនជាអ្នករៀបចំគម្រោង ឬកៀងគរពលរដ្ឋឲ្យមកធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាលកម្ពុជា នៅពីថ្ងៃទី១៨ ខែសីហានោះទេ។ ប៉ុន្តែលោកទទួលស្គាល់ថា ខ្លួនលោកពិតជាបានគាំទ្រ ការសម្តែងមតិដោយអហិង្សារបស់ពលរដ្ឋ ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA៕a hai vanna hun a hai vanna hun2