» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3640 នាក់

ម្សិលមិញ 8477 នាក់

សរុប 18991644 នាក់

តើ​នឹងមាន​អ្វី​កើតឡើង​បើ​សម​ត្ត​កិច្ច​ខេត្តសៀមរាប​ចាប់ខ្លួន​មេបក្ស​សម្ព​ន្ធ័​?

​សៀមរាប​៖ អាជ្ញាធរ​ខេត្តសៀមរាប ព្រមាន​ថា​គេ​នៅ​រង់ចាំ​ពេលវេលា​កំណត់​ត្រឹមតែ​ម៉ោង​០០​យប់​ថ្ងៃទី​៣០​ខែសីហា​ប៉ុណ្ណោះ ប្រើ​សិន​បើ​ហួស​ពេលនេះ ក្រុម​លោក ខឹម វាសនា និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​កកកុញ​គ្នា​នៅ​ជើងភ្នំ​គូលែន មិន​ព្រម​រំសាយ​ទេ គឺ​អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមច្បាប់​?​។ ការសម្រេចចិត្ត​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា​នឹង​កើតឡើង​នៅ​ថ្ងៃទី​៣១​សីហា​ក្នុងពេលដែល​នៅ​ភ្នំពេញ​នាយករដ្ឋមន្ត្រី​បើក​ការដ្ឋាន​សង់ស្ពាន់​អាកាស​២​ទៀត​នៅ​ភ្នំពេញ​។​a khem sna3 

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៩ ខែសីហា​លោក តេង ចាន់​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប លើកឡើងថា សមត្ថកិច្ច កំពុង​រង់ចាំ​មើលថា​តើ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​(LDP) នឹងធ្វើ​តាម​កិច្ចសន្យា​របស់គាត់​ដែរ​ឬក៏​យ៉ាងណា​?

​ការប្រមូលផ្តុំ​គ្នា​នៅ​ជ​ម្រុំ​មេបក្ស​សម្ព​ន្ធ័​បន្ទាប់ពី​លោក​ខឹម​វាសនា​ឡើង​ឡើង​ពី​ការវិល​របស់​កា​លាបៈ​ដែល​នាំ​ឲ្យ​មានទឹក​លិច​ដែល​អ្នកខ្លះ​ថា​ឡប់ៗ​តែ​អូសទាញ​មនុស្ស​ប្រមាណ​២​ម៉ឺន​នាក់មក​ប្រមូលផ្តុំ​គ្នា​នៅ​ជ​ម្រុំ​ជើងភ្នំ​គូលែន​កាលពី​ថ្ងៃទី​២៧ ខែសីហា​កន្លងទៅ អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា និង​លោក ឧ​ត្ត​ម​សេនីយ៍​ហ៊ុន ម៉ានិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួងការពារជាតិ បាននាំគ្នា​ចុះទៅពិនិត្យ​ហើយ បាន​បញ្ជារ​ឲ្យ​លោក ខឹម វាសនា បញ្ឈប់​សកម្មភាព​ជួបជុំ​និង​ប្រមូលផ្ដុំ​ក្រុម​ប្រជាពលរដ្ឋ​នោះ​ជាបន្ទាន់​នៅ​ថ្ងៃទី​២៨​សីហា ក៏ប៉ុន្តែ ត្រូវបាន​លោក ខឹម វាសនា បដិសេធ ហើយ​ស្នើសុំ​ពន្យារពេល​រហូតដល់​ថ្ងៃទី​៣០ ខែសីហា​។

​លោកស្នងការ​នគរបាល​ខេត្តសៀមរាប ព្រមាន​ថា​ប្រសិនបើ​ដល់​ថ្ងៃ​កំណ​ត់នៃ​ការសន្យា​ហើយ បែរជា​ក្រុម​ប្រជាពលរដ្ឋ ដែល​មកជួប​ជុំគ្នា​មិន​ព្រម​រំសាយ ហើយ​លោក ខឹម វាសនា នៅតែ​មិន​បញ្ឈប់​សកម្មភាព​ប្រមូលផ្ដុំ​ទៀត​នោះ សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមច្បាប់​។​មិនដឹងថា​តើ​វិធានការ​តាមច្បាប់​នោះ​នឹង​ធ្វើឡើង​យ៉ាងណា​នោះទេ​?​ព្រោះ​ប្រជាពលរដ្ឋ​គាត់​ទៅដោយ​ចិត្ត​ឯង​ហើយ​បើ​ចាប់ខ្លួន​លោក​ខឹម​វ​សនា​តើ​នឹង​មានរឿង​អី​កើតឡើង​នោះដែរ​។​ព្រោះ​យុវជន​ដែល​គាំទ្រ​លោក​ខឹម​វាសនា​ក៏​មិនតិច​ផងដែរ​?​។

​បើ​អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ មានប្រសាសន៍ថា​រហូត​មកដល់​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​នេះ ប្រជាពលរដ្ឋ​ចំនួន​ជិត ២​ម៉ឺន​នាក់ ដែល​កំពុង​មក​ប្រមូល​ផ្ដុំគ្នា នៅ​ភូមិ​សរ​សី ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ក្នុង​ដីចម្ការ​ម្រេច របស់លោក ខឹម វាសនា នោះ គឺ​នៅ​ដដែល មិនទាន់មាន​ការចាក​ចេញទៅ​កាន់​ទីលំនៅ​រៀងៗ​ខ្លួន​ទេ​។


​សូមបញ្ជាក់ថា​តាំងតែ​ពីថ្ងៃ​ទី​២៣ ខែសីហា លោក ខឹម វាសនា មេបក្ស LDP បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​តាម​ការធ្វើ​វិបស្សនា​របស់លោក​ឃើញថា ភពផែនដី​នឹងត្រូវ​ជន់​លិច​នៅពេល​ខាងមុខ ហើយ​លោក​អំពាវនាវ​ឲ្យ​អ្នក​ដែល​គាំទ្រ​ទៅ​ជួបជុំគ្នា​នៅលើ​ដីចម្ការ​របស់លោក ឯជើង​ភ្នំ​គូលែន​នៃ​ខេត្តសៀមរាប ទើប​អាច​រួច​ផុតពី​គ្រោះមហន្តរាយ​នេះ​។ បន្ទាប់ពី​ការសរសេរ​លើ​បណ្ដាញ​សង្គម​របស់​មេបក្ស​រូប​នោះមក ក៏មាន​ពលរដ្ឋ​ជិត​២​ម៉ឺន​នាក់ បាន​នាំ​ក្រុមគ្រួសារ ធ្វើដំណើរ​ខ្លះ​តាម​រថយន្ត ខ្លះ​តាម​ម៉ូតូ ទៅកាន់​តំបន់​ជើងភ្នំ​គូលែន​។​ចំណែក​ពលករ​ខ្មែរ​ខ្លះ ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស​ក៏​ប្រញាប់ប្រញាល់​វិលត្រឡប់​មក​កម្ពុជា ដោយ​បោះបង់​ការងារ​របស់ខ្លួន​ដែរ​។​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បានចាត់ទុក​សកម្មភាព​របស់លោក ខឹម វាសនា​ថា កំពុង​ធ្វើ​ឲ្យ​ប្រជា​ពល​ដ្ឋ​ចលាចល និង​ខាតបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​៕a khem snaa a khem sna a khem sna1 a khem sna2 a khem veasna2