» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5617 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618857 នាក់

បិទ​អាជីវកម្ម ក្រុមហ៊ុន​ចិន​មួយ​ក្នុង​ខណ្ឌដូនពេញ ក្រោយពី​រកឃើញថា​ប្រមូល​ពលរដ្ឋ​ក្រោមរូបភាព ឲ្យ​ដាក់​ប្រាក់​ដើម្បី​ធ្វើការ​ជួញដូរ និង​វិនិយោគ​ខុសច្បាប់​!

 

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​រកស៊ី​ខាង​អ៊ិន​ធើ​ណិ​ត​មួយ ឈ្មោះ ឌីជីថល អ៊ិន​ធឺ​ណេ​សិ​នណល អ៊ែ​សេត ត្រេ​ឌី​ង សេន​អឺ (BTKTrade Digital International Assets Trading Center) តែ​អត់​ច្បាប់​មាន​អាសយដ្ឋាន​អគារ​លេខ​៤៨ ផ្លូវ​លេខ​៨៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបាន​គណៈកម្មការ​ចម្រុះ សម្រេច​បិទ​អាជីវកម្ម​ទាំងស្រុង ។​IMG-20180830-WA0071 

ការបិទ​នេះ​ដោយយោង​តាម​សេចក្ដីថ្លែងការណ៍​រួម ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ រវាង​ធនាគារជាតិ នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្តីពី​ការជួញដូរ លក់ដូរ​និង​គៀងគរ​ប្រជាពលរដ្ឋ​ដាក់​ប្រាក់​វិនិយោគ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​

​គណកម្មការ​ចំរុះ​នេះ​មាន​សមាសភាព​ចូលរួម​ពី​ក្រុមការងារ​ធនាគារជាតិ នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​កម្លាំង​នគរបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃទី​២៩​សីហា​បាន​ចុះ​ពិ​និត្យនៅ​ទីតាំង​ល្មើស​ផ្ទាល់ ជួប​តំណាង​ក្រុមហ៊ុន ឈ្មោះ Ding Nan (Anna) ភេទ​ស្រី ជនជាតិ​ចិន ជា​ប្រធាន​រដ្ឋបាល និង​ឈ្មោះ Liu Xu ភេទ​ប្រុស ជនជាតិ​ចិន ជា​បុគ្គលិក​រដ្ឋបាល និង​ឈ្មោះ ហ៊ី សុង​ឆាយ ជនជាតិខ្មែរ ជា​អ្នកបកប្រែ​ខ្មែរ​ចិន និង​បាន​ពិនិត្យឃើញ កុំព្យូទ័រ​ចំនួន​២៩៨​គ្រឿង ដែលជា​ឧបករណ៍​ដើម្បី​ប្រព្រឹត្ត​អាជីវកម្ម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មៀ​ច ដេវីត​តំណាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​បានធ្វើការ ប្រមែប្រមូល​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​ដើម្បី​វិនិយោគ​តាម​ប្រព័ន្ធ blockchain នឹង កាស​អេលិចត្រូនិក​ដែល វា​មាន​ហានិភ័យ​ខ្ពស់​ព្រោះ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ទៅលើ​បច្ចេកវិជ្ជា​ថ្មី​នេះ នៅមាន​ក​ម្រឹត ។​ម្យ៉ាង​ក្រុមហ៊ុន​នេះ​ធ្វើការ​ប្រមូល​លុយកាក់ មិនមាន​ច្បាប់​ទាល់តែសោះ ហើយក៏​មិនមាន​ប្រាក់​តម្កល់ ជា​ទំនុកចិត្ត​សម្រាប់​នាក់​វិនិយោគ​ទេ​។​ក្រោយ​បញ្ចប់​ការត្រួតពិនិត្យ ក្រុមការងារ បាន​នែ​នាំទៅ​ក្រុមហ៊ុន​ចំនួន​៤​ចំណុច​៖

​ទី​១៖ ផ្អាក​អាជីវកម្ម​ទាំងស្រុង រហូតដល់​មានការ​អនុញ្ញាត​អាជ្ញាប័ណ្ណ​ស្របតាម​ច្បាប់​​ទី​២៖ ត្រូវ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ ជួញដូរ គៀរគរ​អតិថិជន និង​ប្រមូលប្រាក់​គ្រប់​រូបភាព​
​ទី​៣៖​ត្រូវ​រុះរើ​ផ្លាក​អាជីវកម្ម​ចេញ ជៀសវាង​ការយល់ច្រឡំ​​ទី​៤៖ ទៅសុំ​ច្បាប់ អាជីវកម្ម និង​អាជ្ញាប័ណ្ណ​ឲ្យ​ត្រឹមត្រូវ​។​


​ក្រុមការងារ​សូមបញ្ជាក់​ជូន​សាធារណជន​ដើម្បី​ជ្រាប់ថា​៖ បច្ចុប្បន្ន​ការគៀងគរ​អតិថិជន ការផ្សព្វផ្សាយ​ការជួញដូរ ក្នុង​រូបភាព​ណាក៏ដោយ ដើម្បី​ប្រមូលប្រាក់​ដើម្បី​វិនិយោគ លើ​វិស័យ​កាស​អេឡិចត្រូនិក (Cryptocurrency ឬ Digital Assets) គឺជា​ទង្វើ​មិន​ស្រប​នឹង​ច្បាប់ នៃ​ព្រះរាជ​ជាណា​ចក្យ​កម្ពុជា​ឡើយ​។​គេ​មិនដឹងថា​តើ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ប្រ​ម៉ូ​ល​លុយ​ពី​ប្រជាពលរដ្ឋ​បាន​ប៉ុន្មាន​នោះឡើយ​៕IMG-20180830-WA0072 IMG-20180830-WA0073(1) IMG-20180830-WA0067 IMG-20180830-WA0069 

​