» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7123 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697294 នាក់

សាលា​រាជធានី​និង​ទូត​ជប៉ុន​ប្រកាស​ដាក់​ឲ្យ​ដំណើការ​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ​

 


​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩​បានដាក់​ឲ្យ​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​សាងសង់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ឥត​សំណង របស់​ប្រទេស​ជប៉ុន ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់ ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​ការរំខាន​ដោយ​បញ្ហា​កកស្ទះ​ចរាចរណ៍​។​a khuong ja 

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា គម្រោង​នេះ​គឺមាន​ភាព​វ័យឆ្លាត តាមរយៈ​ការ​តម្លើង​ការបំពាក់​ស្តុ​ប​ថ្មី​នៅ​ចំណុចប្រសព្វ​ចំនួន​១១៥​ទីតាំង ការបំពាក់​កាំ​មេ​រ៉ា​ចាប់យក​រូបភាព​ចរាចរណ៍ ហើយ​វិភាគ​ទិន្នន័យ និង​ការកសាង​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍ ដើម្បី​ងាយ ស្រួល​ក្នុង​ការបញ្ជា​ចរាចរណ៍​ពី​ចំងាយ​។​

​សូមបញ្ជាក់ថា «​ស្ថិតិ​យានយន្ត​នៅ​រាជធានី​ភ្នំពេញ មាន​រហូតដល់​ជាង ២​លាន​គ្រឿង​ក្នុងនោះ រថយន្ត​ជាង ៥​សែន​គ្រឿង ម៉ូតូ​មាន​ជាង ១​លាន​សែន​គ្រឿង ហើយ​បើ​យក​យានយន្ត​ទាំងនោះ មក​តម្រៀ​គ្នា នៅលើ​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ដាក់​មិន​អស់​ទេ​»​។​

​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត នៃ​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ប្រព័ន្ធ​គ្រប់​គ្រង់​ចរាចរណ៍​បែប​ទំនើប​កំពុង​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​មាន​ប្រសិទ្ធភាព​។​
​លោក​បាន​បន្តថា គម្រោង​នេះ​រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយឥតសំណង​រហូតដល់​ជាង ១៥​លាន ៧​សែន​ដុល្លារ ហើយ​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​កាលពី​ចុងឆ្នាំ​២០១៨ កន្លងទៅ​។​a khuong ja1 a khuong ja2 

​