» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4079 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668719 នាក់

រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​

​ភ្នំពេញ​៖ សម​ត្ត​កិច្ច​ជំនាញ​បាន​រកឃើញ​ឃ្លាំង​ស្តុក ១ កន្លែង នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​រកឃើញ​សាច់​បង្កក នាំចូល​ពី​បរទេស​ដោយ​គ្មាន​ច្បាប់​យ៉ាងច្រើន​សម្បើម គឺ​ជិត ៤ សែន​គីឡូក្រាម ។
​ការចុះ​ឆែកឆេរ​ឃ្លាំង​ស្តុក មានការ​សម្របសម្រួល​នីតិវិធី ពី​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​សាច់សត្វ​បង្កក​មួយកន្លែង​នៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។a meet freaz2 

​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​រកឃើញ សាច់​បង្កក គ្មាន​ឯកសារ​ច្បាប់ ក្នុងនោះ​មាន គ្រឿង​មាន់ សាច់មាន់ សាច់ជ្រូក និង​ក្របី សរុបទ ២ ម៉ឺន ៤ ពាន់ ៤២៤ កេះ ស្មើ ៣ សែន ៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​ប​សុខ​ព្យាបាល ដែលជា​អ្នកដឹកនាំ​ដោយផ្ទាល់​នូវ​ប្រតិបត្តិ​ការឆែកឆេ​រ​ខាងលើ ។

​លោក ហ៊ុន សារ៉ាត់ បន្តថា សាច់សត្វ​បង្កក​ខាងលើ​ទាំងអស់នេះ​ត្រូវបាន​នាំចូល​ពី​បរទេស មក​ស្តុក​ទុក​នៅក្នុង​ឃ្លាំង ដោយ​ពុំទាន់​មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់ ហើយ​ក្រុមការងារ បាន​ស្នើសុំ​ព្រះរាជអាជ្ញា បិទ​ឃ្លាំង​បង្កក​សាច់សត្វ​ខាង​ល​នេះ ជា​បណ្ដោះអាសន្ន ដោយ​តម្រូវឱ្យ​ម្ចាស់​ទីតាំង​រក​ឯកសារ​ពាក់​ព័ន្ធ​ទៅ​បំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ។ គ្រន់​តែ​ទទួលបាន​ដំនឹង​នេះ​ភ្លាម លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា តាមរយៈ​តេ​ឡេ​ហ្ក្រា​ម​ក៏បាន​សាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​លទ្ធផល​ដ៏​ច្រើន​សម្បើម​នេះដែរ ។

​លោក​ស្រ៊ុន ពៅ តំណាង​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា គឺ​ដើម្បី​សុខ​សុវត្ថិភាព​របស់​ប្រជាជន​ទាំងអស់គ្នា សូម​ថ្លែងអំណរគុណ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​យកចិត្តទុកដាក់​សុខា​ភាព​របស់​ប្រជាពលរដ្ឋ​, កសិករ គឺ​សម្តេច​អនុញ្ញាតឱ្យ​រក​វត្ថុ​អ្វី​ដែលជា​វត្ថុ​យកបាន និង​វ​ត្តុ​អ្វីដែល​ត្រូវ​ចោល​មិនឱ្យ​ខូចសុខភាព ។ សូម​ប្ជា្​ក់ថា​កាលពី​ថ្ងៃទី​២១​វិច្ឆិកា​សាច់គោ​បង្កក​ខូចគុណភាព​១,៥០០​គីឡូក្រាម សាច់​ក្របី និង​គ្រឿងក្នុង ពុំមាន​ឯកសារ​បញ្ជាក់​អំពី​ប្រភព​ច្បាស់លាស់​ចំនួន​១២,៦០០​គីឡូក្រាម ត្រូវបាន​មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប រកឃើញ​បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​សាច់​បង្កក​ចំនួន​២​ទីតាំង ស្ថិតក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​សរុបទៅ​មាន​ប្រមាណ​៧៦​តោន ដែល​សាច់​ខ្លះ​នាំចូល​ពី​ប្រទេស​ឥណ្ឌា ។​

 

​បើតាម​លោក​ឧកញ៉ា​ម៉ុង​រិទ្ធី​សមាជិក​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថ សាច់​បង្កក​ខុសច្បាប់ បាន និង​កំពុង​ក្លាយជា​ភាពស្មុគស្មាញ​យ៉ាងខ្លាំង​ចំពោះ​អ្នកពាក់ព័ន្ធ ព្រោះ​វា​ត្រូវបាន​ជន​មិន​សុច្ចរិត​ប៉ុន្មាន​នាក់​លួចលាក់​នាំចូល​ដោយ​គ្មាន​ការត្រួតពិនិត្យ និង​បានធ្វើឱ្យ​វិស័យ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ដួលរលំ​ជា​បន្តបន្ទាប់ ហើយក៏​ត្រូវបាន​គេ​គិត និង​បារម្ភ​ដែរ​ថា វា​កំពុង​គំរាមកំហែង​យ៉ាងខ្លាំង​ចំពោះ​សុខភាព​សាធារណៈ ពីព្រោះ​ត្រូវបាន​គេ​ជឿជាក់ថា សាច់​បង្កក​ខុសច្បាប់​ទាំងនោះ​គឺជា​សាច់​ខូចគុណភាព ហួស​កាលរ​បរិច្ឆេទ​បរិភោគ ឬ​ជា​សាច់សត្វ​មាន​ជំងឺ​ដែល​ត្រូវគេ​កម្ទេចចោល ហេតុនេះ​ពួកគេ​នាំយកមក​លក់​ថោកៗ​ជាង​ថ្លៃដើម​ផលិត​យ៉ាង​ឆ្ងាយ ។a mee freaz1 a meet freaz a meet freaz3 

 

​