» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9497 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699668 នាក់

កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់

 

​ភ្នំពេញ​៖ កម្ពុជា​បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន (GACC) ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ ដោយផ្ទាល់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ស្របតាម​ពិធីសារ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែមេសា​កន្លងទៅ​។a china turen1 

​នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បានចេញ​កាលពី​ថ្ងៃទី ០៤ ខែកក្កដា​ឆ្នាំ ២០២៥ នេះ​។ សេចក្តីសម្រេច​នេះ​ធ្វើឡើង​បន្ទាប់ពី GACC បាន​វាយតម្លៃ​និង​យល់ព្រម​លើ​សំណើ​ចុះបញ្ជី​ចម្ការ​ទុរេន ចំនួន ១១២​កន្លែង និង​រោងចក្រ​វេច​ខ្ចប់​ចំនួន ៣០​កន្លែង ដែល​បាន​បំពេញ​តាម​គោលការណ៍​កសិកម្ម​ល្អ (GAP) លក្ខខណ្ឌ​ភូតគាម​អនាម័យ និង​ស្តង់ដា​សុវត្ថិភាព​ចំណីអាហារ​របស់​ប្រទេស​ចិន​។​ក្រសួង​ជំរុញ​ឱ្យ​ម្ចាស់​ចម្ការ​និង​រោងចក្រ​វេច​ខ្ចប់​ផ្សេងទៀត ដែលមាន​បំណង​នាំចេញ រួសរាន់​មក​ដាក់ពាក្យ ស្នើសុំ​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ទទួលបាន​ការវាយតម្លៃ​។


​ក្រសួងកសិកម្ម​អំពាវ​នាវ​ដល់​ម្ចាស់​ចម្ការ និង​រោងចក្រ វេច​ខ្ចប់​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ឱ្យ​ខ្ជាប់ខ្ជួន​តាម​លក្ខខណ្ឌ​នៃ​ពិធីសារ​ដែល​កំណត់ដោយ​គ្មាន​សមាសភាព​ចង្រៃ គ្មាន​សំណល់​ថ្នាំ​កសិកម្ម ឬ​សារ​ធាតុគីមី​ហាមឃាត់​​ក្រសួងកសិកម្ម បានឱ្យដឹងថា មកដល់​បច្ចុប្បន្ននេះ ផ្លែ​ទុរេន​ស្រស់​គឺជា​កសិផល​ទី​៩​របស់​កម្ពុជា ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​នាំចេញ ដោយផ្ទាល់​ទៅកាន់​ប្រទេស​ចិន បន្ទាប់ពី​អង្ករ​និង​ក​ញ្ចុ​ង​អង្ករ ចំណិត​ដំឡូង​មី​ក្រៀម គ្រាប់ពោត ផ្លែ​ចេក ផ្លែស្វាយ ផ្លែ​មៀន ម្រេច និង​ផ្លែ​ដូង​។ នេះ​គឺជា​សមិទ្ធផល​ផ្លែផ្កា ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ចិន​។

​បន្ថែម​ពីលើ​នេះ ក្រសួង​បាន​ណែនាំ​ដល់​សាធារណជន និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ទទួល​ជ្រាប និង​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ ដើម្បី​ជំរុញ​ផលិតកម្ម ការ​វេច​ខ្ចប់ និង​ការនាំចេញ​ផ្លែ​ទុរេន​ស្រស់​កម្ពុជា​ឱ្យទទួល​បាន​ជោគជ័យ​យូរអង្វែង​។​សម្រាប់​រដូវ​នេះ​លោក ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម​ទទួលស្គាល់​ថា តំបន់​ខ្លះ​ការប្រមូល​ផល​ទុរេន​ជិត​អស់ តែ​សម្រាប់​តំបន់​មួយចំនួនទៀត​ដូចជា នៅ​ខេត្តរតនគិរី តំបន់​សំឡូត ខេត្តបាត់ដំបង និង​តំបន់​អូរ​សោម ខេត្តពោធិ៍សាត់ នៅសល់​ចន្លោះ​ពី​៣០ ទៅ​៤០%​ទៀត​។ តែ​ទោះយ៉ាងណា លោក ឃឹម ហ្វី​ណង់ អះអាងថា នៅ​ឆ្នាំក្រោយ កម្ពុជា​អាច​នាំចេញ​ទុរេន​ទៅកាន់​ទីផ្សារ​ចិន​បាន​ពេញ​មួយ​រដូវ​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៧ ខែមេសា កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំចេញ​ផ្លែ​ទុរេន​ស្រស់​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​។ ការចុះហត្ថលេខា​នេះ គឺធ្វើឡើង​អំឡុងពេល​ប្រ​ធានា​ធិ​ប​តិ​ចិន​លោក ស៊ី ជីន​ពីង មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ក្រោយមក នៅ​ថ្ងៃទី​២៨ ខែមេសា គយ​ចិន​បានចេញ​សេចក្តីសម្រេច​អនុញ្ញាតឱ្យ​កម្ពុជា​នាំចូល​ផ្លែ​ទុរេន​ស្រស់​ទៅ​ទីផ្សារ​ចិន តែ​រាល់​ផ្លែ​ទុរេន​ស្រស់ គឺ​ត្រូវមាន​ប្រភព​ចេញពី​កម្ពុជា ដោយ​គោរព​តាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ និង​ថា ប្រសិនបើ​ទុរេន​នោះ​មាន​ផ្ទុក​សារធាតុ​គីមី នឹងត្រូវ​ហាមឃាត់ ឬ​កម្ទេចចោល​៕a china turen a china turen2