» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1702 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767768 នាក់

កម្ពុជា-អ៊ីស្រាអែលចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលសង្ឃឹមថានឹងមានការបញ្ចូនពលករខ្មែរទៅ

 

កម្ពុជា-អ៊ីស្រាអែល បានចុះកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ ។ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមវត្ដមានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ្គីដន សាអា (Gideon Sa'ar) រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសអ៊ីស្រាអែល នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ បើតាមក្រសួងការងារការចុះកិច្ចព្រមព្រៀងនេះ ជាការបើកទំព័រដំបូងនៃការផ្លាស់ប្តូរកម្លាំងពលកម្មជាមួយគ្នាទៅវិញទៅមក ដែលនឹងកំណត់នូវយន្តការនិងអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា អាចពិចារណាក្នុងការទៅធ្វើការងារលើវិស័យកសិកម្ម និងវិស័យផ្សេងទៀតនៅពេលដ៏ខ្លីខាងមុខ។a k israel 

គួរជម្រាបថា អ៊ីស្រាអែលជាប្រទេសមានបច្ចេកទេសទំនើបក្នុងវិស័យកសិកម្ម និងកំពុងមានតម្រូវការខ្ពស់ក្នុងវិស័យសំណង់ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់ ដែលធ្វើឱ្យរដ្ឋមួយនេះ គឺជាគោលដៅទីផ្សារការងាររបស់ពលករប្រទេសជាច្រើនចង់ទៅធ្វើការ។

 សូមបញ្ជាក់ថាកាលពីឆ្នាំ២០២៣លោកហេងសួងបាននិយាយប្រាប់កាសែតថាពលករខ្មែរប្រមាណ ៣០០០នាក់ នឹងត្រូវបញ្ជូនទៅធ្វើការនៅអ៊ីស្រាអែល តាមកិច្ចសន្យាការងាររយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ខាងមុខនេះតទៅ។

លោក ហេង សួរ កាលនៅជាអ្នកនាំពាក្យក្រសួងការងារបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងចរចាជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ប្រកបដោយលទ្ធផលវិជ្ជមាន។ លោកបន្តថា ពលករទាំងនោះ នឹងបំពេញការងារក្នុងនាមជាពលករទេសន្តរប្រវេសន៍ ដែលការពារដោយច្បាប់ការងារ នៃប្រទេសអ៊ីស្រាអែល។ ពួកគេ នឹងត្រូវធ្វើការងារខាងផ្នែកកសិកម្ម។
  

អ្នកនាំពាក្យរូបនេះ​បានបញ្ជាក់ថា៖ «ពួកគាត់មិនមែនទៅក្រោមរូបភាពខុសច្បាប់ជាសិក្ខាកាម ឬកម្មសិក្សាការីទេ ប៉ុន្តែធាតុពិត គឺយកកម្លាំងពលកម្មទៅធ្វើការតែម្តង ដោយមិនមានរៀនជំនាញ ឬចូលសាលាបណ្តុះបណ្តាលអ្វីទាំងអស់ ដូចដែលបណ្តាញជួញដូរកម្លាំងពលកម្ម បានធ្វើនៅប្រទេសមួយចំនួនដែរ»។
 

ចំពោះផ្នែកកសិកម្មនេះ រដ្ឋាភិបាលអ៊ីស្រាអែល ចង់អនុវត្តប្រព័ន្ធបញ្ជូនជារបៀប G2G (ការបញ្ជូនពលកររវាងរដ្ឋ និងរដ្ឋផ្ទាល់) ដោយធ្វើដូចសាធារណរដ្ឋកូរ៉េដែរ។ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីស្រាអែល បាននិងកំពុងពិភាក្សាគ្នាលើទម្រង់នៃប្រព័ន្ធបញ្ចូននេះ។ លោក ហេង សួរ លើកឡើងបែបនេះ ហើយបន្តថា ៖«ខ្ញុំគិតថាបងប្អូន ដែលកំពុងធ្វើការផ្នែកកសិកម្មនៅជប៉ុន ដែលជិតចប់កិច្ចសន្យាការងារហើយនោះ អាចត្រឡប់មកកម្ពុជាវិញ ហើយអាចទៅធ្វើការនៅអ៊ីស្រាអែល»។
 

នៅឆ្នាំ២០២៤ អ៊ីស្រាអែល អាចនឹងបង្កើនចំនួនកសិកម្ម ព្រមទាំងបើកទីផ្សារផ្នែកសំណង់ ហើយគ្រោងយកពលករពីកម្ពុជាទៅប្រមាណ ៥០០០នាក់ផងដែរ។ នេះបើតាម លោក ហេង សួរ បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម។
 

ដោយឡែកនៅឆ្នាំ២០២៣ ក្រសួងការងារ ក៏បានពង្រីកសហប្រតិបត្តិការដែលមានចែងក្នុង MoU ជាមួយសាធារណរដ្ឋកូរ៉េស្រាប់ ដោយបង្កើនទីផ្សារការងារតាមរដូវកាល ជាមួយបណ្តាក្រុង និងស្រុកនានាក្នុងប្រទេសនេះ តាមរយៈគណកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅធ្វើការងារនៅបរទេស(MTOSB)។  
 

ទោះបីយ៉ាងណា នៅយប់ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ក្រសួងការងារ បានចេញស្តីជូនដំណឹងដោយបញ្ជាក់ថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ។ ជាការចេញសេចក្តីជូនដំណឹង ក្រោយមានការជ្រើសរើសពលករទៅកាន់ប្រទេសអ៊ីស្រាអែលដោយខុសច្បាប់លើបណ្តាញតេឡេក្រាម។

សេចក្តីជូនដំណឹងរបស់ក្រសួងគូសបញ្ជាក់ថា៖ «ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្ពីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ ដោយបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករ»។បើតាមលិខិតដដែល ក្រសួង បានប្រកាសចាត់វិធានការផ្លូវច្បាប់ក្នុងករណីដែលពលរដ្ឋ បានឃើញ ឬមានការផ្សព្វផ្សាយជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែលក្នុងរូបភាពណាក៏ដោយ។a k israel1