» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9511 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699682 នាក់

ចាប់បាន​ចិន​នាំ​លុយ​ដុល្លារចូលស្រុក​ខ្មែរ​តាម​យន្តហោះ​ម្នាក់ទៀត​!


​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ បានធ្វើការ​ឃាត់ខ្លួន​ជន​ជាតិចិន​ម្នាក់ទៀត ដែល​នាំ​លុយ​ជិត​១​លាន​ដុល្លារ ពី​ទីក្រុង​ហុងកុង ប្រទេស​ចិន​ចូលមក​ស្រុក​ខ្មែរ​តាម​វ៉ា​លី​។​a china mona4 

ប្រភពពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍  បាន​​ឱ្យដឹងថា​៖ ជនជាតិ​ចិន​ម្នាក់ ដែល​នាំ​លុយ​ចូល​ស្រុក​ខ្មែរ​ឆៅៗ​មានឈ្មោះ​ថា​លាវ​ជិ​ង​គិ​ង​( LIAO JINGQING) កើត​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នា​១៩៧១ កាន់​លិខិតឆ្លងដែន​លេខ EG0115690 ពាក់ព័ន្ធ​ករណី​នាំ​ប្រាក់​ចំនួន ៨៥៥,០០០​ដុល្លារ​អាមេរិក ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា​”​។​

ជនសង្ស័យ​បាន​សារភាពថា​៖”​ខ្លួន​បាន​ចូលមក​កម្ពុជា​ចំនួន​០២​លើក ក្នុងនោះ​លើក​ទី​១ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ និង​លើកចុងក្រោយ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​នេះ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។ ជនសង្ស័យ មានមុខ​របរ​នៅ​ចិន ជា​អ្នកធ្វើការ​ផ្នែក​ដេ​គ័​រ នៅ​សណ្ឋាគារ​”​។​ជនសង្ស័យ​បាន​បន្ដទៀតថា​៖”​គោលបំណង​នាំ​ប្រាក់​មក​កម្ពុជា ដើម្បី​វិនិយោគ​លើ​ផ្នែក​ដេ​គ័​រ ជាមួយ​ប្អូនជីដូនមួយ​ឈ្មោះ LIAO YUPENG (​ប៉ុន្តែ​មិន​ស្គាល់ឈ្មោះ​ក្រុមហ៊ុន​)​។

ប្រាក់​ខាងលើ បាន​បើក​ពី​ធនាគារ​ឈ្មោះ​ឡុង យៀ​ក ក្នុង​ទីក្រុង​ហុងកុង នាំយកមក​កម្ពុជា​”​។​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖”​ភស្តុតាង​ដែល​ត្រូវបាន​ដកហូត​រួមមាន​៖ លិខិតឆ្លងដែន​ចិន​ចំនួន​១​ក្បាល​, ប្រាក់​ចំនួន​៨៥៥,០០០​ដុល្លារ​អាមេរិក (៧២​ដុំ​), ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង និង​កាបូប​ធំ​ចំនួន​០២​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​អនុវត្ត​នីតិវិធី​បន្ត​”​។

គូសបញ្ជាក់​ផងដែរ​ថា ការចាប់ខ្លួន​ជនជាតិ​ចិន​រូបនេះ ដោយសារតែ​លុយ​ទាំងនោះ​មានការ​សង្ស័យថា ជា​លុយ​ដែលមាន​ប្រភព​មិន​ច្បាស់លាស់​។​សូម​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​២៣ ខែមេសា​កន្លងទៅនេះ កម្លាំង​នគរបាល​អន្ដោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រចាំ​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់ ដែល​បាន​នាំ​លុយ​មកកាន់​ប្រទេស​កម្ពុជា​ចំនួន ៣,៥២០,០០០​ដុល្លារ​អាមេរិក ដោយ​ពុំមាន​ការបញ្ជាក់​ពី​ប្រភព​ហរិញ្ញវត្ថុ​ច្បាស់លាស់​ដែរ​។​

​សូមបញ្ជាក់ថា​បើតាម​ប្រភពពី​កាសែត​បរទេស​ស្ថាបន័ហិរញ្ញវត្ថុអន្តរជាតិ​បាននិងកំពុង​ជម្រុញ​ឲ្យ​ធនាគារជាតិ​កម្ពុជា​ជួយ​រឹតបន្តឹង​ការទប់ស្កាត់​សកម្មភាព​លាងលុយកខ្វក់​ដែល​អាច​កើតឡើង​ក្នុងស្រុក​ខ្មែរ​ដោយសារ​ប្រព​ន្ធ័​ត្រួតពិនិត្យ​នៅ​មិនទាន់​រឹងមាំ​។​a china mona a china mona1 a china mona3 a china mona5 

​