» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11151 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701322 នាក់

ដុត​កំទេច​ងៀត​គោ ក្របី ចំនួន ៣​តោន​ដែល​អ្នកបើកបរ​ផ្ទុក​សារ​ធា​ត​ញៀន​លួច​នាំចូល​ពី​វៀតណាម​តាម​ច្រក​ភ្នំ​ដិ​ន ដោយ​មិន​ទុក​ឲ្យ​ក្លែម​!

 

​កណ្តាល​៖ សាច់គោ និង​សាច់​ក្របី ចំនួន ៣​តោន ដែល​នាំចូល​ដឹក​តាម​រថយន្ត ssangyong ១​គ្រឿង ពី​ប្រទេស​វៀតណាម តាម​ច្រកព្រុំដែន​ភ្នំ​ដិ​ន ត្រូវបាន​យកទៅ​ដុតបំផ្លាញ​ចោល​ហើយ នៅ​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចម្រុះ ដោយមាន​ការឯកភាព​ពី​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តកណ្តាល បន្ទាប់ពី​ពិនិត្យ​វិភាគ​រកសារ​ធាតុគីមី​ហាមឃាត់​រួច ។​a fire meat cow1 

ងៀត​គោក្របី​នេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​បង្ក្រាបបាន​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លី សុជាតិ បានឱ្យដឹងថា អ្នកពាក់ព័ន្ធ​ក្នុង​បទ​ល្មេ​ី​ស​នេះ​គឺ អ្នកតំណាង​ម្ចាស់​ទំនិញ​មានឈ្មោះ ឌុ​ក ភក្តី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ​។ ចំណែក​អ្នកបើកបរ​មានឈ្មោះ ឈូក ដា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់​ទឹម ឃុំ​គិរី​ចុង​កោះ ស្រុក​គីរីវង់ ខេត្តតាកែវ បើករថយន្ត​ម៉ាក SSANGYONG ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2H-3680 ។

​ចំពោះ​វត្ថុតាង​ដកហូត​បាន​មាន រថយន្ត​មួយគ្រឿង​ម៉ាក​SSANGYONG ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-3680 ក្នុងនោះ​មាន សាច់គោ ម៉ាក​AL-AMMAR ដាក់​ប្រអប់ ក្រដាស​ពណ៌​លឿង ចំនួន ៧៥​ប្រអប់ ក្នុង​មួយ​ប្រអប់​ចំនួន ២០​គីឡូក្រាម ស្មើនឹង ១៥០០​គីឡូក្រាម និង​សាច់​ក្របី ម៉ាក BLACK GOLD ប្រអប់​ក្រដាស​ពណ៌​ស​ចំនួន ៧៥​ប្រអប់ ក្នុង​មួយ​ប្រអប់​ចំនួន ២០​គីឡូក្រាម ស្មេ​ី​នឹង ១៥០០​គីឡូក្រាម​។ សរុប​សាច់គោ និង​សាច់​ក្របី ចំនួន ១៥០​ប្រអប់ ស្មើនឹង ៣.០០០​គីឡូក្រាម​។

​បន្ទាប់ពី​កម្លាំង​បាន​ត្រួតពិនិត្យ​រួចរាល់ លោក​ព្រះរាជអាជ្ញា បានសម្រេច​ឱ្យ​ក្រុមការងារ​រក្សាទុក​វត្ថុតាង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​បណ្ដោះអាសន្ន ហើយ​ខាង​មន្ត្រី​នាយកដ្ឋាន​សុខភាព​សត្វ​បាន​ដកយក​សំណាក​សាច់គោ និង​សាច់​ក្របី​ចំនួន​ពីរ​កេស​ស្មើរ ៤០​គីឡូក្រាម យកទៅ​ធ្វើ​វិភាគ​រក​មេរោគ និង​សារធាតុ​ផ្សេងៗ និង​មន្ត្រី​សាខា (​កប​ប​) យក​សំណាក​សាច់គោ និង​សាច់​ក្របី​ចំនួន​ពីរ​កេស​ស្មើ ៤០​គីឡូក្រាម ទៅពិនិត្យ​វិភាគ​រកសារ​ធាតុគីមី​ហាមឃាត់​ដើម្បី​បន្តរ​និតិ​វិធី​។

​សម​ត្ត​កិច្ច​បាន​យក​តៃកុង​រថយន្ត​ទាំង​២​នាក់​ឱ្យកម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន​របស់​ស្នងការដ្ឋាន​ធ្វើតេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន ជា​លទ្ធផល​អ្នក​ទាំង ២​នាក់ រកឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។

​តាម​ការឆ្លើយបំភ្លឺ​ពី​អ្នកបើកបរ និង​អ្នករួមដំណើរ ដែលជា​ម្ចាស់​សាច់គោ និង​សាច់​ក្របី​បានឱ្យដឹងថា ទំនិញ​ល្មើសច្បាប់​ខាងលើ​ន បាន​នាំចូល​តាម​ច្រក​ភ្នំ​ដិ​ន​(​មិនដឹងថា​តើ​បង់​ឲ្យ​សម​ត្ត​កិច្ច​ច្រក​នោះ​ប៉ុន្មាន​នោះទេ​?)​។a fire meat cow 

​