» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1106 នាក់

ម្សិលមិញ 6501 នាក់

សរុប 13949661 នាក់

តេ​ជោ​ហ៊ុនសែន​វ៉ៃ​បក​មេបក្ស​ហ្វ៊ុន​រឿង​បំណុល​ធនាគារ​និង​ចង​កាង​របបរាជានិយម​!


​ខេត្តកណ្តាល​៖​សម្តេច​តេ​ជោ នៅក្នុង​វេទិកា​នៃ​ជំនួប​ជាមួយ​កម្មករ កម្មការិនី​មកពី​រោងចក្រ​សហគ្រាស​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែឧសភា ឆ្នាំ​២០១៨​នេះ​បាន​ប្រតិកម្ម​ដោយ​ផ្ញើ​សារ​វ៉ៃ​បក​មេបក្ស​មួយ​(​ហ្វុនស៊ិនប៉ិច​)​ពី​រឿង​ដោះបំណុល​ធនាគារ​និង​ចង់​កាង​របបរាជានិយម​!​។​

a_hun_rit


ទោះ មិនបាន​ចុច​ចំឈ្មោះ គណបក្សនយោបាយ​ណាមួយ​នោះឡើយ ប៉ុន្តែ​គេ​អាច​ដឹងបាន​ដឹងថា ក្នុង​សារ​នយោបាយ ទំនងជា​សំដៅ​ដល់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ព្រោះថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​ព្រោះ​កាលពី​ថ្ងៃទី​២៧ ខែឧសភា កន្លងទៅ​ពេល​ជួប​ម្ចាស់ឆ្នោត​នៅ​តាកែវ​ទ្រង់​មានបន្ទូលថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​ប្រកាន់ខ្ជាប់​របបរាជានិយម និង​សីហនុ​និយម ហើយ​របប​នេះ​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​រហូតដល់​ស​ព្វ​ថ្ងៃនេះ​។ សម្តេចក្រុមព្រះ​មាន​ព្រះបន្ទូល​បន្ថែមថា ប្រសិនបើ​គណបក្ស​ព្រះអង្គ​ជាប់ឆ្នោត ព្រះអង្គ​នឹង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។​​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បាន​បាន​អះអាងថា ប្រសិនបើ​គណបក្ស របស់​ព្រះអង្គ​ជាប់ឆ្នោត​បាន​ដឹកនាំ​ប្រទេស ព្រះអង្គ​នឹង​ជួយ​ដោះស្រាយ​បំណុល​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជំពាក់​ធនាគារ និង​ក្រុមហ៊ុន​ឯកជន ។​

a_hun_rit1
 

សម្តេច ហ៊ុន សែន ប្រតិកម្ម​ថា ការសន្យា​នោះ គឺជា​ការឃោសនា​បែប​ប្រជាភិថុតិ និង​ជាការ សន្យា​បោកប្រាស់​ប្រជាពលរដ្ឋ ដោយ​ថា នៅលើ​ពិភពលោក​នេះ គ្មាន​រដ្ឋាភិបាល​ណា​អាច ដោះស្រាយ​បំណុល​ជូន​ពលរដ្ឋ​បានឡើយ ។ សម្តេច​បន្ថែមថា ការសន្យា​នេះ​នឹងធ្វើ​ឲ្យ ប្រជាពលរដ្ឋ​ទៅ​ខ្ចី​បំណុល​ពី​ធនាគារ​កាន់តែច្រើន និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជំពាក់​បំណុល កាន់តែខ្លាំង​ថែមទៀត ។​
​សម្តេច ហ៊ុន សែន ក៏បាន​បញ្ជាក់​នៅថ្ងៃនេះ​ដែ​រថា ពលរដ្ឋ​កម្ពុជា​ជំពាក់​បំណុល​ធនាគារ និង​ក្រុមហ៊ុន​ឯកជន​ប្រមាណ​២​ពាន់​លាន​ទៅ​៣​ពាន់​លាន ខណៈ​របាយការណ៍​រប​ស់ប​ណ្តុំ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជំពាក់​បំណុល​ធនាគារ​គិត​ត្រឹម​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង​២​លាន​នាក់ ដែល​បាន​ខ្ចីប្រាក់​ជាង​១០​ពាន់​លាន​ដុល្លារ​អាមេរិក​។​ក្នុង​រឿង​នេះដែរ​សម្តេច​ហ៊ុន​សែ​គម្រាមថា​សម្តេច​អាច​នឹង​ទម្លាយ​ចេញ​ឯកសារ​ខ្ចីលុយ​សម្តេច​១​លាន​ពីរ​សែន​រៀល​ពីស​ម្តេច​ផងដែរ​បើ​មិន​ឈប់​។​a_hun_rit4

​ទាក់ទង​រឿង​របបរាជានិយម​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​ការឃោសនា​ដោយ​យក​របបរាជានិយម​ជា​កម្មសិទ្ធិ​ផ្តាច់មុខ ដើម្បី​ស្វែងរក​គាំទ្រ​ពី​ម្ចាស់ឆ្នោត​នេះ​មិនល្អ​នោះឡើយ ហើយ​គួរតែមាន​ការអំពាវនាវ​ឲ្យ​គ្រប់​គណបក្សនយោបាយ និង​ប្រជាពលរដ្ឋ​គាំទ្រ​របបរាជានិយម​ទាំងអស់គ្នា​ទើប​ជាការ​ប្រសើរ​។ “​មាន​អ្នកខ្លះ​តាំងខ្លួន​ជា​គណបក្ស​រាជានិយម ដោយ​យក​រាជបល្ល័ង្ក និង​រាជានិយម យកមក​ផ្សារភ្ជាប់ ដើម្បី​ធ្វើជា​ដើមទុន ធ្វើការ​ឃោសនា​នយោបាយ មិនមែនជា​រឿង​ល្អ​ទេ របបរាជានិយម បើ​ទុក​គ្រាន់តែ​គណបក្សនយោបាយ​មួយ​ការពារ​មិន​គ្រប់គ្រាន់​ទេ​។ អំពើ​ឆោតល្ងង់​របៀបនេះ មិនត្រូវ​យកមកប្រើ​ទេ ត្រូវ​ប្រមូល​បណ្តា​បក្សនយោបាយ​ទាំងអស់ ចូលរួម ប្រជាជន​ទាំងអស់​ការពារ​របប​រាជានិយម ទើប​របបរាជានិយម ទៅបាន​។ វា​ច្បាស់​ណាស់ វា​ជាការ​បន្ថោក​បន្ទាប​រប​ប​រាជានិយម ប្រសិនបើ​អ្នក​ទៅ​ឃោសនា​ថា ខ្ញុំ​ជា​រាជានិយម ប៉ុន្តែ​បែរជា​អត់​សំឡេងឆ្នោត បែរជា​អត់​មាន​កៅ​អ៊ី​នៅក្នុង​សភា ។​

a_hun_rit3

​សម្តេច​ហ៊ុនសែន​បញ្ជាក់ថា​៖​ខ្ញុំ​គឺជា​មនុស្ស​ម្នាក់ ដែល​ឈរ​ការពារ​រាជបល្ល័ង្ក ឈរ​ការពារ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ខ្ញុំ​បាន​ស្បថស្បែ​ជាមួយ​ព្រះ​បរម​រតន​កោដ្ឋ ហើយ​អាច​ចាក់ផ្សាយ​ឡើងវិញ ហើយ​តាំងពី​ពេលនោះ រហូតមកដល់​ពេលនេះ សម្តេចឪ សម្តេច​តា សម្តេច​តា​ទូត​របស់​យើង សោ​ទិវង្គត​ទៅ តើ​របប​រាជនិយម​បាន​ចុះខ្សោយ​ឬទេ ? ឥឡូវនេះ នៅទីនេះ មើលឃើញ​ហើយ មាន​ព្រះ​ឆ័​យា​លក្ខណ៍​របស់​ព្រះមហាក្សត្រ មាន​ទង់ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ ដែលជា​បាវចនា​ទាំងបី តើ​អ្នកណា​ជា​អ្នក​នាំ​អាត​ធ្វើ​រឿងនេះ មិនមែន​អ្នក​ក្រៅ​រដ្ឋាភិបាល​ទេ គឺ​អ្នក​នៅក្នុង​រាជរដ្ឋាភិបាល​” ។ 

កុំភ្លេចថា បើ​គ្មាន​ការការពារ​របស់​ប្រជាពលរដ្ឋ ហើយ​គ្មាន​ការការពារ​ដ៏​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល ដែល​ចេញពី​គណបក្ស​ប្រជាជន សួរថា​តើ​រាជានិយម និង​រាជវង្ស​នេះ អាចមាន​លទ្ធភាព​នៅបាន​ទេ​”​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ដែរថា សម្តេច​មិន​ជាប់សែស្រឡាយ​រាជវង្ស​នោះទេ ប៉ុន្តែ​សម្តេច​ជា​អ្នកការពារ​របបរាជានិយម ហើយ​បើ​មាន​នរណាម្នាក់​ចង់​រំលាយ​របបរាជានិយម​នេះ សូម​កន្លង​សព​សម្តេច​ជាមុនសិន​ទៅ​៕