» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5975 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696146 នាក់

ទូក ចំនួន​៣៤៦​ទូក និង​មាន​កម្លាំង​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​



​ភ្នំពេញ​៖​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃ​ព្រហស្បតិ៍ សុក្រ និង​សៅរ៍ ទី​១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​ខាងមុខនេះ​ន​នឹងមាន​ទូក ចូលរួម​ប្រកួតប្រជែង​ចំនួន​៣៤៦​ទូក លើសពី​ឆ្នាំ​កន្លងទៅ ៩​ទូក​និង​មាន​កីឡាករ ចំណុះ​ទូក​ប្រមាណ​ជាង​២​ម៉ឺន​នាក់ និង​ប្រទីប​ចំនួន​៣៥​ច្រើនជាង​មុន​៦​ប្រទីប​។​a sreng baod racing 

​នា​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៤​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ការប្រជុំ​គណបញ្ជាការ​ឯកភាព​រា​ជ​ធានី​ដើម្បី​ត្រៀម​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព នៅ​សាលា​រាជធានី​ភ្នំពេញ​។​​លោក ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់​លើ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការរៀបចំ​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែមាន​ភាពស្រស់ស្អាត ថាជា​រឿង​ធំ ។

ចំពោះ​កីឡាករ​ចំណុះ​ទូក ង ទាំង​ជាង​២​ម៉ឺន​នាក់​ត្រូវ​ស្នាក់នៅ​ទីតាំង​ចំនួន​២ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងនោះ​ទីតាំង​ទី​១ នៅ​ឃ្លាំង​សាំង ខណ្ឌ​ឬ​ស្សី​កែវ​និង​ទី​តាំងទី​២ នៅ ម្តុំ​រង្វង់​មូល​នាង​មច្ឆា​ក្នុង​តំបន់​អភិវឌ្ឍន៍​OCIC ខណ្ឌ​ជ្រោយចង្វា ដើម្បី​យើង​ងាយស្រួល​ក្នុង​ការពារ​សន្តិសុខ​ជូន​ពួកគាត់​។​​លោក ឃួ​ង ស្រេង បានធ្វើ​ការណែនាំ ដោយ​មិន​ឲ្យ​មានការ​លក់ដូរ​នៅលើ​បណ្តោយ​ផ្លូវ​មួយចំនួន ដែលមាន​ទីតាំង នៅក្នុង​ព្រះរាជ​ពិធី​នេះ​ផងដែរ ជាមួយនិង​ការពិនិត្យ​មើល​អោយ​ម៉ត់ចត់ ចំពោះ​ការផ្ញើ​កង់ ម៉ូតូ ដោយ​អាជ្ញាធរ​ខណ្ឌ​ត្រូវតែ​ម្ចាស់ការ ស្គាល់ និង​ដឹង​ច្បាស់​ពី​អត្តសញ្ញាណ​អ្នកទទួល​ផ្ញើរ ជៀសវាង​បាត់បង់​ម៉ូតូ​បងប្អូន​ប្រជាពលរដ្ឋ គ្មាន​ការទទួលខុសត្រូវ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏បាន​គិតគូ ពី​ការរៀបចំ​បន្ទប់ទឹក​ឲ្យ​បាន​ច្រើន ទីតាំង​សំរាប់​សង្គ្រោះ​និង​ទីបញ្ជាការ​ស្រាល ក្នុង​កិច្ចប្រតិបត្តិការ​ណ៍ ការពារ​សន្តិសុខ សុវត្ថិភាព​ក្នុង​ព្រះរាជ​ពិធីបុណ្យ ការទប់ស្កាត់ ការ​លំហូរ​ចរាចរណ៍​ចំពោះ​រថយន្ត​មួយចំនួន​ចូលមកក្នុង​រាជធានី ទប់ស្កាត់ ជន​អាណា​ថា ចោរ​លូក ហោប៉ៅ​ជាដើម​។​​លោក អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ចលនា​ប្រជាពលរដ្ឋ ពិសេស ម្ចាស់​ភោជនីយដ្ឋាន សណ្ឋាគារ ខុន​ដូរ ត្រូវ​លើក​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ និង​ចង​បដា​ពាក្យស្លោក អមដោយ​ការតុបតែង​លម្អ​រចនា​បំភ្លឺ​ភ្លើងពណ៌​ចម្រុះ​នៅតាម​បណ្តា​អង្គភាព ទីតាំង​អាជីវកម្ម និង​គេហដ្ឋាន​របស់ខ្លួន ឱ្យបាន​ផុលផុស និង ស្រស់ស្អាត​ផងដែរ​៕a sreng baod racing1 

​