» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5912 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619152 នាក់

ចាប់​អ្នកទិញ​លក់​វត្ថុ​បុរាណ ក្នុងតម្លៃ ១​ខាំតម្លៃ ៧០​លាន​ដុល្លារ​?!

 

​ភ្នំពេញ​៖​អ្ន​កិ​រកស៊ី​លក់ដូរ វត្ថុ​បុរាណ​ខ្មែរ ប្រភេទ​លោហធាតុ​ស៊ី​រំសេវ (​អកកំបោរ​ធ្វើ​ពី​សំរិទ្ធ​) មានតម្លៃ​លាន​ដុល្លារ​អមា​រិ​ក ត្រូវបាន​នគរបាល​ខ​ណ្ឌ​ប្ញ​ស្សី​កែវ​ចាប់ខ្លួនបាន​ម្នាក់ រួច​បាន​សហការ​ជាមួយ​នាយកដ្ឋាន បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ចុះទៅ​ដកហូត​វត្ថុ​បុរាណ​នោះ នៅឯ​ខេត្តស្ទឹងត្រែង​។​a catch sell brong 

នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​ឲ្យ​ដឹងថា​៖ ការចាប់ខ្លួន​ខាងលើ បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​១៧ ខែធ្នូ បន្ទាប់ពី​ម្ចាស់​អកកំបោរ​នោះបាន​ប្តឹង​នគរបាល ហើយ​បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​មិនបាន​ឱ្យដឹង​អត្តសញ្ញាណ​ឡើយ​។ ម្ចាស់​វត្ថុ​បុរាណ​ឈ្មោះ សួង តាក់ អាយុ​២៩​ឆ្នាំ មាន​លំនៅ​ភូមិ​ក្ងោក ឃុំ​កោះ​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​សាកសួរ​ផងដែរ​។​សមត្ថកិច្ច​បានឱ្យដឹង​ថា អកកំបោរ​នោះ​ជា​វត្ថុ​បុរាណ ដែល​ធ្វើ​ពី​លោហធាតុ ស៊ី​រំសេវ​(​សំរិទ្ធ​) មានតម្លៃ​រាប់លាន​ដុល្លារ​។

ការទិញ​លក់​នោះ មាន​ឯកសារ​ទិញ​លក់​ត្រឹមត្រូវ ដោយ​ម្ចាស់​ឈ្មោះ សួង តាក់ បានប្រគល់​សិទ្ធិ​ទៅឱ្យ​មនុស្ស​ចំនួន ៤​នាក់ ទី​១-​ឈ្មោះ ប៊ុន សំអាត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​, ទី​២-​ឈ្មោះ​ទូច ប៊ុន​ថា​, ទី​៣-​សេង ទៀត និង​ទី​៤-​ឈ្មោះ​ញ៉ៃ ស៊ុយ​លី​។ ចំណែក​ខាង​ក្រុមហ៊ុន​មាន​តំណាង​ចំនួន ៣​នាក់ ១-​ឈ្មោះ​ផាន់ សុធា​, ២-​សាន​ទុ​ទ្ធី និង​៣.​ឈ្មោះ​ញឹក មួន​។ អ្នក​ទាំង​៣​នាក់ ធានា​អះអាងថា ក្រុមហ៊ុន មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ក្នុង​ការទិញ​លោហធាតុ​នោះ​។ នៅក្នុង​លិខិត កាតព្វកិច្ច​ទទួលខុស​ត្រូវ​របស់​ភាគី​តំណាង​ក្រុមហ៊ុន​នោះ ក៏មាន​ចុះហត្ថលេខា និង​ត្រា មេធាវី សេង សុទ្ធ​សំរិទ្ធ ផងដែរ​។​

​បើតាម​ឯកសារ​ព្រមព្រៀង​លក់ដូរ​គឺ តម្លៃ ១​ខាំ ៧០​លាន​ដុល្លារ ហើយ​ភាគី​(​ខ​) អ្នកទិញ​បានទាមទារ​តម្លៃ​សេវា​បង់ខាត​ពេលវេលា​ចំនួន ៣​ពាន់​ដុល្លារ ក្នុងករណី​ដែល​ក្រុមហ៊ុន​មកដល់​ក្នុង​រយៈពេល ២​ម៉ោង បែរជា​គ្មាន​របស់​មាន​ប្រសិទ្ធិភាព​ដូច​ការធានា​របស់​ភាគី​(​ក​)​ដែលជា​អ្នកលក់​នោះ​។ ករណីនេះ មិនទាន់បាន​លក់​ដួ​រ​ស្រួល​ផង ក៏ត្រូវ​បាន​ប្តឹង​នគរបាល ឈានទៅ​ឃាត់ខ្លួន​បាន​ម្នាក់ និង​នាំ​ម្ចាស់​ទៅ​សាកសួរ​ផងដែរ​។​

​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា អកកំបោរ​នោះ​មាន​អាយុកាល​ប្រមាណ​ជាង​២០០​ឆ្នាំ បន្សល់ទុក​តាំងពី​បុរាណ ហើយ​ត្រូវបាន​គេ​រៀប​ចំលក់​ចេញ​ទៅឱ្យ​ឈ្មួញ​។​​ម្ចាស់​ឈ្មោះ សួង តាក់ បានឱ្យដឹងថា អកកំបោរ​នោះ ជា​របស់​ដូនតា (​យាយ​) របស់ខ្លួន​ដាក់​កំបោរ ហើយ​មាន​គេ​ទិញ​ដោយ​ឱ្យ​តម្លៃ ២០​លាន​ដុល្លារ តែ​គាត់​មិន​ជឿ​។ ដោយសារតែ​ចង់​រក្សាទុក​របស់​នោះ ប្រគល់​ទៅឱ្យ​ខ្សែ​ស្តេច ដើម្បី​ទុកជា​អនុស្សាវរីយ៍ ក៏​សម្រេចចិត្ត​ប្តឹង​នគរបាល​តែម្តង​។
​មន្ត្រី​នាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ នាំ​ម្ចាស់​វត្ថុ​បុរាណ​នោះ​ទៅកាន់​ខេត្តស្ទឹងត្រែង ដើម្បី​ដកហូត​វត្ថុ​ស័ក្តិសិទ្ធិ​នោះ ទៅ​ទុក​នៅ​សារមន្ទីរ​ជាតិ​ផងដែរ​៕a catch sell brong1 

​