» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 427 នាក់

ម្សិលមិញ 10264 នាក់

សរុប 14139609 នាក់

សង្ឃ​ខ្មែរ​មួយអង្គ​ទទួលបាន​សញ្ញា​ប​ត្រ័​ប​ណ្ឌឹ​ត​សំស្ក្រឹត​នៅ​ប្រទេស​សេរី​លង្កា​ជា​លើក​ទី​១​ចាប់ពី​ឆ្នាំ​១៩៧៩

 


​ភ្នំពេញ​៖​ព្រះ​ភិក្ខុ បណ្ឌិត​រដ្ឋ យ៉​ន សេង​យៀ​ត ដែល​បានបញ្ចប់​ការសិក្សា​Postdoctoral Degree ពី​សាកលវិទ្យាល័យ Harvard ដោយបាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹងថា «​ព្រះ​ភិក្ខុ លន់ ឡាយ ជា​ព្រះសង្ឃ​ខ្មែរ​ទីមួយ នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ក្រោយ​ឆ្នាំ ១៩៧៩ ដែល​បានទទួល​សញ្ញាបត្រ​ដ៏​មានតម្លៃ​មហាសាល បន្ទាប់ពី​ព្រះ​តេជគុណ​បណ្ឌិត តោ អាន (​ដែល​ត្រូវ​ខ្មែរក្រហម​ធ្វើ​គត់​)”​។​a monk lon lay 

​ព្រះអង្គ​បន្តទៀតថា «​ក្នុងចំណោម​ព្រះសង្ឃ​ខ្មែរ​ជាង​ប្រាំ​មឺ​ន​អង្គនា​ពេលបច្ចុប្បន្ន គឺមាន​តែ ព្រះ​ភិ​ក្ខ​បណ្ឌិត លន់ ឡាយ តែមួយ​អង្គ​គត់ ដែល​បានទទួល​សញ្ញាបត្រ​បណ្ឌិត ផ្នែក​ភាសាសំស្ក្រឹត​នេះ​»​។​

​សូមបញ្ជាក់ថា​៖​សមណៈ​សង្ឃ​ខ្មែរ​មួយអង្គ​ព្រះនាម លន់ ឡាយ (​ធម្ម​ស​រោ​) ប្រសូត្រ​ក្នុង​ឆ្នាំ ១៩៧៩ (៣៩​ព្រះវស្សា​) និង​មាន​ស្រុកកំណើត នៅ​ភូមិ​ថ្នល់ ឃុំ​ស្រ​ង៉ែ ស្រុក​សៀម​រាម ខេត្តសៀមរាប បានសម្រេច​ចិត្ត​ទៅ​បន្ត​ការសិក្សា​របស់​ព្រះអង្គ​នៅ​ប្រទេស​ស្រីលង្កា ចាប់តាំងពី​ឆ្នាំ ១៩៩៦ គឺមាន​រយៈពេល ២២​ឆ្នាំ​គត់​នៅ​ទីនោះ ដើម្បី​សិក្សា​រហូត​បានទទួល​ស​ញ្ញាប​ត្រ​បណ្ឌិត​ផ្នែក​ភាសាសំស្ក្រឹត​ពី​សាកលវិទ្យាល័យ Sri Jayewardenepura ​។​

​ព្រះអង្គ​បណ្ឌិត លន់ ឡាយ បានបញ្ជាក់​ប្រាប់​កាសែត​ថា នៅក្នុង​ជំនាន់​ព្រះអង្គ​ដែលជា​ជំនា​ន់ទី ៣ គឺមាន​ព្រះសង្ឃ​ចំនួន ១០​អង្គ ដែល​បាន​ទៅ​បន្ត​ការសិក្សា​ជាមួយគ្នា​នៅ​ប្រទេស​ស្រីលង្កា ក៏ប៉ុន្តែ​មាន ៩​អង្គ បាន​ត្រឡប់មក​កម្ពុជា​វិញ ដោយ​មិនបាន​បន្ត​ការសិក្សា​រហូត​ចប់​បណ្ឌិត​ឡើយ​។​

​ព្រះអង្គ​ក៏បាន​បញ្ជាក់ទៀតថា «​ដោយ​មិនសូវមាន​បច្ចេកវិទ្យា​ទំនើប​ដូច​គេ ទើប​ធ្វើ​ឲ្យ​អាត្មាភាព​ខិតខំ​យ៉ាង​លំបាកលំបិន គឺ​ខំ​សិក្សា​៦០​ភាគរយ​ដោយ​ខ្លួនឯង ២០​ភាគរយ​ពី​មិត្ត​រួម​ថ្នាក់​ជាមួយគ្នា ដែល​មកពី​ប្រទេស​ផ្សេងៗ និង​២០​ភាគរយ​ពី​គ្រូ គឺ​ធ្វើយ៉ាងណា​ខំ​រត់តាម​គេ ព្រោះ​យើង​សិក្សា​ជា​ភាសា​គេ គឺ​ភាសា​សីហឡៈ (​ភាសា​នៅក្នុង​ប្រទេស​ស្រីលង្កា​)»​។​
​គួរ​រំឭក​ផងដែរ ព្រះ​ភិក្ខុ លន់ ឡាយ ធ្លាប់​បានទទួល​សញ្ញាបត្រ​បរិ​ញ្ញា​ពីរ​ជំនាញ (​ភាសាសំស្ក្រឹត និង​ទំនាក់ទំនង​អន្តរជាតិ​) សញ្ញាបត្រ​អនុបណ្ឌិត​ពីរ​ជំនាញ (​ភាសាសំស្ក្រឹត និង​ទស្សនវិជ្ជា​ពុទ្ធសាសនា​) និង​រហូត​បន្ត​បញ្ចប់​ជំនាញ​ផ្នែក​ភាសាសំស្ក្រឹត​ថ្នាក់បណ្ឌិត​។ ជាមួយគ្នានេះ ព្រះអង្គ​ក៏​ធ្លាប់​បង្រៀន​ភាសាសំស្ក្រឹត​ជិត​ពីរ​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុងប្រទេស​ស្រីលង្កា​ផងដែរ​៕​ប្រភព​៖ thenextcambodiaa monk lon lay a monk lon lay1