» យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់ » សមត្តកិច្ចចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមួយដែលសង្ស័យ ករណីបញ្ចេញជាតិពុល ធ្វើឲ្យ ត្រី អន្ទង់ កង្កែប និងសត្វគោ៤ក្បាល បានងាប់និងបាត់ខ្លួន ៤ក្បាលទៀត » មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌ ១០០លានដុល្លារក្នុងពេលអ៊ីស្រាអែលនៅបន្តវាយប្រហារ » ឆ្នាំ២០២៥ត្រឹម១១ខេ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ » ថៃរកឃើញពលករ បរទេស៩ នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរ៉ាចាក់បុរីសង្សួ័ខ្មែរឬភូមា » មាន់ជល់១៧គូបាននិងកំពុងប្រកួតនៅសង្វៀន ស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លេងខាងក្រោយផ្ទះតាលឹម !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4221 នាក់

ម្សិលមិញ 7965 នាក់

សរុប 17983366 នាក់

ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ មាន​ទូក ជាង ៣០០​ទូក ក្នុងនោះ រាជធានី​ភ្នំពេញ​ជាង​៤០​ទូក កីឡាករ​កីឡាការិនី​ជិត ២​ម៉ឺន​នាក់​ចូលរួម​មហាជន​រំលឹក​សោកនាដកម្ម​

​ភ្នំពេញ​៖ លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានធ្វើ​ការណែនាំ​ដល់​កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​រួម​ដៃ​សហការគ្នា​ឲ្យ​បាន​ស្អិតរ​មួ​ត សំដៅ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម នៅក្នុង​អំឡុង​ពេលដែល​កម្ពុជា រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាងមុខនេះ​។​a water festy2 

ក្នុង ពិធី​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៣ នា​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​, ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​គូសបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ គឺជា​បុណ្យជាតិ​ដ៏​សំខាន់​ស្វាគមន៍​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី ដូច្នេះ​ប្រជាពលរដ្ឋ​ច្បាស់​ជា​មកលេង​កម្សាន្ដ​យ៉ាងច្រើន​កុះករ​នៅ​រាជធានី​ភ្នំពេញ​។​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ចែករំលែក​នូវ​អ្វី​ដែលជា​បញ្ហា​ប្រឈម និង​តម្រូវការ​ចាំបាច់​មួយចំនួន ដល់​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ដើម្បី​ជា​មូលដ្ឋានគ្រឹះ​បន្ថែម​ក្នុងការ​ពង្រឹងសមត្ថភាព​ដល់​កងកម្លាំង​សមត្ថកិច្ច ដែលមាន​កាតព្វកិច្ច​ក្នុងការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ព្រមទាំង​ក្រុមគ្រូពេទ្យ​ផងដែរ​។​
​បញ្ហា​ចរាចរណ៍​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​, បញ្ហា​ក្មេង​ទំនើង​, បញ្ហា​ចោរកម្ម និង​ការងារ​សន្ដិសុខ ជាការ​ងារ​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត ជាមួយនឹង​ភាពម្ចាស់ការ​របស់​ប្រធាន​អង្គភាព​នីមួយៗ​។ 

ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​នូវ​ការងារ​មួយចំនួន​ផងដែរ ដើម្បី​ធានា​ឲ្យ​បាន​ដាច់ខាត​នូវ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដូចជា​៖*​ទី​១៖ ពង្រឹង​យន្ដ​ការរួម យន្ដការ​តាម​តំបន់ យន្ដការ​បញ្ជាការ​ស្រាល ពោល​ត្រូវមាន​បញ្ជាការ មាន​អ្នកទទួលខុសត្រូវ​ពិតប្រាកដ​ច្បាស់លាស់​។*​ទី​២៖ ជំរុញ​ការផ្សព្វផ្សាយ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ដែលមាន​ភារកិច្ច​ការ​ពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដើម្បី​ឲ្យ​បាន​យល់ច្បាស់​អំពី​តួនាទី​ភារកិច្ច​របស់ខ្លួន និង​ទាមទារ​ឲ្យ​កម្លាំង​ទាំងអស់​ស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ ខណៈ​ប្រធាន​អង្គភាព​នីមួយៗ ត្រូវមាន​ការលើកទឹកចិត្ត​ដល់​មន្ដ្រីក្រោមឱវាទ​រប​ស់​ខ្លួន​។*​ទី​៣៖ ត្រៀមកម្លាំង​អន្ដរាគមន៍​នៅនឹងកន្លែង​។*​ទី​៤៖ ត្រូវមាន​ការចាត់តាំង​ប្ដូរ​វេន​កម្លាំង​ដែល​ប្រចាំការ​ការពារ​ច្បាស់លាស់​។*​ទី​៥៖ ត្រូវមាន​ការរៀបចំ​គ្រូពេទ្យ​សង្គ្រោះ​ទាំង​ចល័ត និង​មាន​ទីតាំង​សម្រាប់​សង្គ្រោះ​បឋម ដើម្បី​ងាយស្រួល​នៅពេល​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​។*​ទី​៦៖ ពង្រឹង​មធ្យោបាយ​ទំនាក់ទំនង​សម្រាប់​កងកម្លាំង ដើម្បី​ងាយស្រួល​ទំនាក់ទំនង​គ្នា​។*​ទី​៧៖ ពង្រឹង​ចំណុច​ខ្ពស់​ពង្រឹង​សន្ដិសុខ សណ្ដាប់ធ្នាប់​ចាប់ពីពេលនេះ​តទៅ​នៅ​ទូទាំងប្រទេស​។

សូមបញ្ជាក់ថា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ មាន​ទូក ង ចូលរួម​ប្រណាំង​ប្រមាណ​ជាង​ន​៣០០​ទូក ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​ជាង​៤០​ទូក មាន​កីឡាករ កីឡាការិនី​ចំណុះ​ទូក​ប្រមាណ​ជិត​២​ម៉ឺន​នាក់​និង​មាន​ប្រទីព​ចូលរួម​ប្រមាណ​ជាង​៣០​ប្រទីប​។​នៅក្នុង​កិច្ចប្រជុំ​ត្រៀមលក្ខណៈ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក នា​ព្រឹក​ថ្ងៃទី​២២ វិច្ឆិកា​២០២៣​នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង​អភិបាល​រាជធានីភ្នំពេញ​បានស្នើ​ឱ្យកម្លាំង​ពាក់ព័ន្ធ និង​អាជ្ញា​ធរមាន​ស​ត្ថ​កិច្ច​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​មកលេង​ពិធីបុណ្យ​នេះ ដោយ​ចាប់ផ្តើម​ធ្វើការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ចាប់ពី​យប់​នេះ​តទៅ ជាមួយនិង​ការដាក់​វេន​ប្រចាំ​បញ្ជា​អោយបាន​ច្បាស់លាស់​។​លោក​អភិបាល ក៏បាន​ជម្រុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បង្ក្រាប​គ្រឿងញៀន ល្បែងស៊ីសង់ ចោរឆក់​ប្លន់ ឱ្យបាន​ខ្លាំងក្លា​បំផុត ជាមួយនិង​ការចុះពិនិត្យ​នៅតាម​ដាន​បា​បារាំង ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់​។ ត្រូវតែ​យកចិត្តទុកដាក់​អោយបាន​ខ្ពស់បំផុត​ចំពោះ​ទីតាំង​ណា​កកស្ទះ​ខ្លាំង​ត្រូវតែ​ម្រួ​ល​ឬ​បង្វែរ​មនុស្ស​ចេញ ជៀសវាង​កុំឱ្យ​មាន​បញ្ហា​មិនល្អ​កើតឡើង​។​

សូមបញ្ជាក់ថា​នៅតាម​បណ្តាញ​សង្គម​មាន ការ​រំលឹក​ភាព​សោកសៅ​ដែល​កើត នៅលើ​ស្ពាន​ដ៏​អប្រិយ​ចូល​កោះ​ពេជ្រ​កាលពី​ថ្ងៃទី​២២​វិច្ឆិកា ។​ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​បង្ហោះ​សារ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នៅ​ទីនោះ​ដោយ​សរសេរថា​«​ថ្ងៃនេះ​ជា​ថ្ងៃទី​២២ ខែវិច្ឆិកា សូម​រំលឹក​ខួប និង​ការគោរព​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​ខ្មែរ ដែល​ស្ថិតនៅក្នុង​សោកនាដកម្ម​ដ៏​សោកសៅ​ស្លាប់​នៅលើ​ស្ពាន​ពេជ្រ អស់​រយៈពេល ១៣​ឆ្នាំ​កន្លងទៅ​»​។ គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លះទៀត បាន​បង្ហោះ​រូបភាព វីដេអូ​ឃ្លី​ប ដែល​បន្សល់ទុក​នូវ​ស្បែកជើង​ជនរងគ្រោះ​រាយប៉ាយ​លើ​ស្ពាន​ពេជ្រ និង​ទិដ្ឋភាព​សោកសង្រេង​ផ្សេងៗ​ទៀត ដោយ​មិនមាន​អត្ថាធិប្បាយ​អ្វី​ទាំងអស់​។​
​សូម​រំលឹកថា​កាលពី​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ គឺជា​ថ្ងៃទី​៣ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជា​យុវជន​បាន​ប្រជ្រៀត​គ្នា​ឆ្លងកាត់​ស្ពាន​ពេជ្រ ធ្វើ​ឲ្យ​ពួកគេ​ជាប់គាំង​នៅក្នុង​ក្រុមមនុស្ស​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បណ្តាល​ឲ្យ​ស្លាប់​ជាង​៣៥០​នាក់ និង​របួស​ជាង​៤០០​នាក់​។ ព្រឹត្តិការណ៍​នេះ មិនមាន​អ្នកទទួលខុសត្រូវ​ទេរ​ហូត​មកទល់ពេលនេះ ។​


លោក អភិបាល​ក៏បាន​បញ្ជា​ឱ្យ​ត្រៀមកម្លាំង​បោសសំអាត​ជាង ៣០០​នាក់​ដោយ​ចាប់ពី​ម៉ោង​១១​យប់​ដល់​៦​ព្រឹក បានរៀបចំ​បន្ទប់ទឹក​បង្គន់​អនាម័យ​៥៦៧​បន្ទប់ ទាំង​បង្គន់​សាធារណៈ និង​សម្រាប់​កីឡាករ​។ បើតាម​គម្រោង ចំពោះ​ទីតាំង​សម្រាប់​ការ​ស្នាក់នៅ​របស់​កីឡាករ​ចំណុះ​ទូក​ត្រូវបាន​បែង​ចែកជា​២​ទីតាំង ក្នុងនោះ នៅ​អតីត​ឃ្លាំង​សាំង​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​មួយ​ទីតាំង និង​នៅ​ខាងកើត​ទន្លេសាប​ក្នុង​ដី​អភិវឌ្ឍន៍ OCIC ខាងជើង​រង្វង់​មូល​នាង​មច្ឆា​ខណ្ឌ​ជ្រោយចង្វា​មួយ​ទីតាំង​ទៀត​.​។​​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​ជា​អនុប្រធាន​នៃ​អនុគណៈកម្មការ​បច្ចេក​ទេស និង​ជា​ប្រធាន​គណៈមេប្រយោគ​នៃ​ការប្រកួត​ទូក «​ង​» បាន​ថ្លែង​ឲ្យ​ដឹងថា​ចំនួន​ទូក​«​ង​» និង​ទូក​ប្រពៃណី​ដែល​បាន​ចូលរួម​ប្រណាំង​នៅ​ឆ្នាំនេះ មានការ​កើនឡើង​ចំនួន ៤០​ទូក ធៀប​នឹង​ឆ្នាំ​២០១៩​។ ចំនួន​កីឡាករ​អុំទូក និង​ចំណុះ​ទូក​មាន​សរុប​ជាង​២​ម៉ឺន​នាក់​។ ដោយឡែក​ចំពោះ​រង្វាន់​សង្កត់​ក្បាលទូក ក៏មាន​ការកើនឡើង​ដែរ​គឺ​កើនឡើង​ពី​៤០​ម៉ឺន​រៀល ដល់​១​លាន​រៀល ចំពោះ​ទូក​ផែន​លេខ​១​។​a water fest a water festy a water festy1