» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3650 នាក់

ម្សិលមិញ 5488 នាក់

សរុប 19226977 នាក់

ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​

​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រតិកម្ម​នឹង​ទូរទស្សន៍​ហង្ស​មាស ដែល​ផ្សាយ​ថា​កម្ពុជា​មិន​ហ៊ាន​ប្រើពាក្យ​ស​ង្ក្រា​ន​ដោយបាន​ចាត់ទុកថា​ជាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តថភាព​ពិត និង​វប្បធម៌​ប្រពៃណីជាតិ​។​តាម​សេចក្តីបរកាស​ពត៍​មាន​ក្រសួង​វប្បធម៌ បាន​អះអាងថា «​សង្ក្រាន្ត​» ជា​ពាក្យ​សំស្ក្រឹត មាន​ប្រភព​មកពី​ឥណ្ឌា និង​មានន័យថា រ​ង្វិ​ល​ជុំ​នៃ​ពេលវេលា​ពេញ​មួយឆ្នាំ ហើយ​ពាក្យ​សង្ក្រាន្ត មាននៅ​សិលាចារឹក​នានា តាម​ប្រាសាទ​នៅ​តំបន់​អង្គរ​។a sang kran1

យ៉ាងណាក្តី​ពិធី​សង្ក្រាន្ត​នេះ បាន​ក្លាយជា​ប្រពៃណី​ទំនៀមទម្លាប់ ដែល​បាន​ប្រារព្ធ​រៀបចំ​ដោយ​ប្រទេស​មួយចំនួន​ដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម​។ ការចុះបញ្ជី​ជា​បេតិកភណ្ឌ​អរូបី​របស់​ប្រទេសមួយ នឹងមិន​ប៉ះពាល់​ដល់​ការចុះបញ្ជី នឹង​ការ​ប្រារព្ធ​របស់​បណ្តា​ប្រទេស​ផ្សេងទៀត​ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​រៀងៗ​នោះឡើយ​។

​ចំពោះ​ការអត្ថាធិប្បាយ​របស់​ទូ​រទស្ស​ន៍​ហង្ស​មាស​នេះ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃពិត​នៃ​វប្បធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់ ដ៏​ផូរផង់​របស់​ជាតិ ជាពិសេស បាន​បង្កឱ្យមាន​ការយ​ល់​ច្រឡំ​ពី​សាធារណជន​ទូទៅ ព្រមទាំង​ភាព​រសើប និង​ភាព​ជ្រួលច្របល់​ក្នុងសង្គម​។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្នើឱ្យ​ចាត់វិធានការ​បន្ទាន់ លុប​ព័ត៌មាន​មិន​ពិត​នេះ ទប់ស្កាត់​ចែកចាយ​បន្ត និង​ត្រូវ​សុំទោស​ជា​សាធារណៈ​ឱ្យបាន​ឆាប់រហ័ស​បំផុត​។

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់ថា ក្រុម​អ្នកនាំពាក្យ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែមួយគត់​ដែល​អាច​ជូន​ជា​ព័ត៌មាន​ជា​ផ្លូវការ​តំណាងឱ្យ​ក្រសួង​។ រីឯ​ការពិគ្រោះ​យោបល់ ឬ​សាកសួរ​ព័ត៌មាន​ពី​បុគ្គល ផ្សេង​នឹងមិន​តំណាងឱ្យ​មតិយោបល់​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នោះទេ​។​

​ដោយឡែក​លោក ហ៊ុន ម៉ា​នី​ឧបនាយករ​ដ្ម​មន្ត្រី​វិញ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមីនា នេះ បាន​សម្ដែង​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​លោក មាស រិទ្ធី ពិធីករ​ព័ត៌មាន​ដ៏​ល្បី បាន​ស្រង់​សម្ដី​របស់​ឯកឧត្ដម ទៅ​ផ្សាយ​ដែល​ផ្ទុយ​ពី​ការពិត​ទាំងស្រុង ជុំវិញ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុង​ឆ្នាំ​២០២៤​នេះ​ផងដែរ​។​​លោក ហ៊ុន ម៉ា​នី​ដែលជា​ប្រធាន​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ដែលជា​អ្នករៀបចំ​កម្មវិធី​ស​ង្ក្រា​ន​នៅ​ខេត្តសៀមរាប​នាពេល​កន្លងមក បាន​សរសេរ​ដូច្នេះ​ថា «​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​អ្វីដែល បងប្រុស មាស រិទ្ធី បាន​ស្រង់​ហើយ​ផ្សព្វផ្សាយ​ថា ខ្ញុំ​បាន​ប្រើពាក្យ​ថា “​ខ្ជិល​” ក្នុងការ​ឆ្លើយតប​ទៅនឹង​សំណួរ ដែល​សួរ​មក​ខ្ញុំ ថា​តើ​រៀបចំ​អង្គរ​សង្ក្រាន្ត​ទេ​ឆ្នាំនេះ​»​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា លោក មាស រិទ្ធី ពិធីករ​ព័ត៌មាន​ដ៏​ល្បី​បានធ្វើ​អត្ថាធិប្បាយ​ថា ឆ្នាំ​ថ្មី​នេះ កម្ពុជា​មិន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នោះទេ​។ ដោយ​លោក មាស រិទ្ធី អះអាងថា លោក​បាន​សួរ​មកកាន់​ឯកឧត្ដម ហ៊ុន ម៉ា​នី ថា​ហេតុអ្វី​មិន​ធ្វើ​អង្គរ​សង្ក្រាន្ត ហើយ​ឯកឧត្ដម ហ៊ុន ម៉ា​នី ឆ្លើយតប​ថា​មូល​ហេតុដែល​កម្ពុជា​មិន​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ត​ព្រោះតែ​ខ្ជិល​ធ្វើ​…​។​តាម​សំណេរ លោក ហ៊ុន ម៉ា​នី បាន​អះអាងថា បន្ទាប់ពី​ស្ដាប់​កិច្ច​អត្ថាធិប្បាយ​របស់លោក មាស រិទ្ធី ឯកឧត្ដម មានការ​ហួស​លើ​ពីរ​ចំណុច​។ ពីរ​ចំណុច​នោះ​គឺ ឯកឧត្ដម បាន​សរសេរ​ដូច្នេះ​ថា ទី​១ លោក គិតថា​ដោយសារ​ការ​រាប់អាន​គ្នា ហើយ​ការដែល​លោក មាស រិទ្ធី សួរ​ឯកឧត្ដម​ប្រហែលជា​ការសួរនាំ​ធម្មតា​មិនមែនជា​កិច្ច​សម្ភាស ដើម្បី​យក​ចម្លើយ​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះទេ​។ ហេតុនេះហើយ​បានជា​លោក​ឆ្លើយតប​ទៅ​លោក មាស រិទ្ធី ថា ឱ្យ​រាជធានី​ខេត្ត​គេ​រៀបចំ​។ ចំណែក​ការហួសចិត្ត​ទី​២ គឺ​លោក​មិន​នឹកស្មានថា​ពាក្យ ឱ្យ​រាជធានី​ខេត្ត​គេ​រៀបចំ ដែល​ឯកឧត្ដម បាន​ឆ្លើយ បែ​ជា​លោក មាស រិទ្ធី យកទៅ​អត្ថាធិប្បាយ​ថា ខ្ជិល​រៀបចំ វិញ​នោះទេ​?!​។​

​ទាក់ទង​បញ្ហា​នេះ លោក ហ៊ុន ម៉ា​នី បាន​ចោទ​ជា​សំណួរ​ត្រឡប់​វិញ​ថា «​តើ​បង មាស រិទ្ធី មានបំណង​យ៉ាងណា​សម្រាប់​ខ្ញុំ តើ​គាត់​មិន​បានឮ​ចម្លើយ​របស់ខ្ញុំ​ពេលយប់​នោះ ឬ​ចង់​មាន​ចេតនា​ប្រើពាក្យ​បែបនេះ​ក្នុង​បំណង​ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន​»​។​​សម្រាប់​លោក ហ៊ុន ម៉ា​នី នេះ​ក៏​ជា​មេរៀន​សម្រាប់​ឯកឧត្ដម​ទៅ​ថ្ងៃក្រោយ​ដែរ​។ លោក​អះអាងថា មិនគួរ​ដោយសារ​ការ​រាប់អាន បែ​ទៅជា​ការបង្កើត​បញ្ហា​មួយ​ដូច្នេះ​ទេ​។ ដូច្នេះហើយ លោក​ប្រហែល​ត្រូវ​គិតគូរ​ច្បាស់លាស់​ជាមុន សម្រាប់​មនុស្ស​ដែល​ហៅថា​រាប់អាន​គ្នា​។​​លោក ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់ថា ឯកឧត្ដម​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​មួយចំនួន​តូច ដែល​បាន​ដឹកនាំ​រៀបចំ​តាំងពី​មិនមាន​ការ​ស្គាល់ “​អង្គរ​សង្ក្រាន្ត​” រហូតដល់​មានការ​ស្គាល់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ លោក ហ៊ុន ម៉ា​នី ថាបើ​ក្រុមការងារ​ខ្ជិល​រៀបចំ​អង្គរ​សង្ក្រាន្ត​ពិតមែន​នោះ ប្រហែលជា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​មិនអាច​បានរៀបចំ​ខួប​១០​ឆ្នាំ​នៅ​នោះទេ​។​

​សម្រាប់​ករណី​យ៍​ខាងលើនេះ​លោក​មាស​រិទ្ធី​ក្នុងនាម​ក្រុមហ៊ុន​ហង្ស​មាស​បា​នស​សេរ​តាម​ហ្វេ​ប៊ុ​កថា​៖​ខ្ញុំបាទ មាស រិទ្ធី អ្នក​អត្ថាធិប្បាយ​ព័​ត៌ មាន​ហង្ស​មាស សុំ​អភ័យទោស​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និ​វិចិត្រ​សិ​ល្បះ និង​ឯកឧត្តម​ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធ​រណ​:.. ចំពោះ​កំហុសឆ្គង​ការផ្សាយ​រឿង​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ព្រឹក​មិញ​... កំហុស​នេះ​កើតចេញពី​ព័ត៌មាន​មិន​គ្រប់​ប្រភព​នាំ​ឲ្យ​ថ្លោះធ្លោយ​.. តែ​ខុំ​មិនមាន​ចេតនា​អាក្រក់​ណាមួយ​ទេ​.. នេះ​ជា​មេរៀន​ជីវិត​ដែល​ខ្ញុំ​ត្រូវ​ចងចាំ​.. តែ​អ្វីៗ​ទាំងឡាយ​រឿងនេះ​ខ្ញុំ​ទទួលកំហុស​..៕a sang kran a sangkrana