» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8947 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699118 នាក់

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៤ ដែលមាន​ឱកាស​ការងា​រ​ជាង ៣​ម៉ឺន​កន្លែង​សម្រាប់​យុវជន​

 


​ភ្នំពេញ​៖ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៤ រយៈពេល​២​ថ្ងៃ ត្រូវបាន​បើក​ដំណើរ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែតុលា​នេះ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ​.​។ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចាត់ទុក ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ បាន​ក្លាយជា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំជាងគេ​នៅ​កម្ពុជា​។ ជាក់ស្តែង សម្រាប់​ឆ្នាំ ២០២៤​នេះ មាន​ក្រុមហ៊ុន សហគ្រាស និង​ស្ថាប័ន​ចំនួន ១៥០ បាន​ចូលរួម​ដោយ​ផ្តល់ឱកាស​ការងារ​ជាង ៣​ម៉ឺន កន្លែង​សម្រាប់​យុវជន​។​a heng sour 

​លោក​រដ្ឋមន្ត្រី ក្រសួង​ការងារ​បាន​គូសបញ្ជាក់ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ត្រូវបាន​រៀបចំឡើង​ដើម្បី​ជួយ​យុវជន​, អ្នកស្វែងរក​ការងារ​, និយោជក និង​អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល​ឱ្យមាន​ការយ​ល់​ដឹង និង​ទទួលបាន​ព័ត៌មាន ចំណេះដឹង បទពិសោធន៍ និង​ទស្សនវិស័យ​អំពី​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ សារៈសំខាន់​នៃ​ការលើកកម្ពស់​ផលិតភាព​និង​សហគ្រិនភាព ពិព័រណ៍​ការងារ​ថ្នាក់ជាតិ​លើក​ទី​១៤​នេះ ក៏បាន​រៀបចំ​ឱ្យមាន​សិក្ខាសាលា​ស្តីអំពី “​ការបង្កើន​ផលិតភាព​៖ ជំនាញ និង​កំណើន​ប្រកបដោយ​ចីរភាព​” និង​“​ការលើកស្ទួយ​សហគ្រិន​ភាព​យុវជន ដើម្បី​កំណើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​”​។​
​តាម​លោក ហេង សួរ ឲ្យ​ដឹងថា នៅក្នុង​ពិព័រណ៍​ឆ្នាំ​២០២៤​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានដាក់​តាំង​បង្ហាញ​នូវ​បញ្ជរ​ផ្តល់​សេវាសាធារណៈ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​ផ្តល់​ភាពងាយស្រួល​ក្នុង​ការផ្តល់សេវា​នានា​របស់​ក្រសួង​ដល់​សាធារណជន និង Robot Coffee ដែល​បង្កើតឡើង​ដោយ​ស្នាដៃ​សិស្ស​-​និស្សិត​របស់ TVET​។ តាមរយៈ​ស្នាដៃ​ថ្មី​ទាំងពីរ​នេះ រួមផ្សំ​ជាមួយ​ឱកាស​ការងារ​ជាង ៣ ម៉ឺន​កន្លែង ក្រសួង​រំពឹងថា នឹងមាន​អ្នកចូលរួម​ពិព័រណ៍​នេះ​ច្រើនជាង​ឆ្នាំ​កន្លងទៅ ដោយ​អាច​នឹង​ទាក់ទាញ​យុវជន​សិស្ស​/​និស្សិត អ្នកស្វែងរក​ការងារ និង​សាធារណជន សរុប​ប្រមាណ ១០​ម៉ឺន​នាក់ ដោយ​អ្នកចូលរួម​ដោយផ្ទាល់​ប្រមាណ​ជាង ៤​ម៉ឺន​នាក់ និង​អ្នកចូលរួម​តាមរយៈ​អន​ឡាញ ប្រមាណ​៦​ម៉ឺន​នាក់ ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​។​

​គួរ​បញ្ជាក់ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ឆ្នាំ​២០២៤ ត្រូវបាន​រៀបចំឡើង​ដោយ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​, សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC), មូលនិធិ​អភិវឌ្ឍន៍​ជំនាញ និង​មានការ​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) រួម​និង​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​
​ក្រៅពី​ការរៀបចំ​ពិ​ពណ៍​នៅ​ទីតាំង​កោះ​ពេជ្រ​ផ្ទាល់ ពិព័រណ៍​ការងារ​នេះ​ក៏ត្រូវ​បានរៀបចំ​ជា online ក្នុងពេល​ជាមួយគ្នានេះ​ផងដែរ តាមរយៈ​គេហទំព័រ www.careerfair.nea.gov.kh ដែល​អនុញ្ញាតឱ្យ​យុវជន​របស់​យើង ដែល​កំពុង​រស់នៅ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ក៏​អាច​ទទួលបាន​នូវ​ឱកាស​ដូចគ្នា​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​ធ្វើការ និង​ធ្វើការ​សម្ភាសន៍​ជាមួយនឹង​សហគ្រាស ក្រុមហ៊ុន ដែល​កំពុងមាន​តម្រូវ​ការងារ​នៅក្នុង​ពិព័រណ៍​ការងារ​នេះ ដូច​យុវជន​ដែល​មក​ផ្ទាល់​ផងដែរ​។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​លេខ 017 467 423 ឬ លេខ Hotline 1297 ឬ 1286៕a heng sour1 a heng sour2 

​