» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5871 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696042 នាក់

បារាំង​គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ចម្បង ដែល​បាននិងកំពុង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​សម្រេចបាន​ភាព​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​!

 

​ប្រទេសបារាំង៖ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​វេទិកា​ធុរកិច្ច​បារាំង​-​កម្ពុជា ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​បារាំង ។​​នាឱកាស​នោះ សម្តេច​ធិបតី​បាន​លើកទ្បើង​ថា ទោះបី​ជាមាន​ភូមិសាស្ត្រ​ឆ្ងាយ​ពីគ្នា ប៉ុន្តែ​កម្ពុជា​-​បារាំង មាន​ប្រវត្តិសាស្ត្រ​ផ្សារភ្ជាប់​គ្នា​តាំងពី​យូរអង្វែង​មក លើ​ទិដ្ឋភាព​ជាច្រើន រាប់ទាំង​ស្ថាបត្យកម្ម​, វប្បធម៌​, អាហារ​, ភាសា​, ប្រព័ន្ធ​រដ្ឋបាល និង​ច្បាប់​របស់​បារាំង នៅក្នុង​សង្គម​កម្ពុជា ។a manet france 

លើសពីនេះ កម្ពុជា​-​បារាំង បាននិងកំពុង​ធ្វើដំណើ​រ​នៅលើ​គន្លង​សហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត ជាអាទិ៍ ហិរញ្ញប្បទាន​ដែល​អាចឆ្លើយតប​ទៅនឹង​សក្តានុពល​របស់​កម្ពុជា​, ការគោរព​គោលការណ៍​ចីរភាព​ដែល​ជួយ​ជំរុញ​កំណើន​ប្រកបដោយ បរិ​យា​ប័ន្ន​, និង​គុណ​តម្លៃ​រួម​ដែល​ជួយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​អនាគត​កាន់តែ​ត្រចះត្រចង់ ជាដើម ។ ជាងនេះទៅទៀត ធុរកិច្ច​បារាំង​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម និង​ពង្រីក​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​វិស័យ​ដែលមាន​ស្រាប់ និង​វិស័យ​ដែល​អាច​ទាក់ទាញ​នវានុវត្តន៍ និង​ការវិនិយោគ ដូចជា វិស័យ​កសិកម្ម​, កែច្នៃ​ម្ហូបអាហារ​, អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច​, ថាមពល​កកើត​ឡើងវិញ​, ការថែទាំ​សុខភាព​, អប់រំ និង​បច្ចេកវិទ្យា​ព័ត៌មាន ក៏ដូចជា វិស័យ​ត្រួស​ត្រាយផ្លូវ ដែល​អាច​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ចាប់ផ្តើម​មុនគេ (first-mover advantage) ដូចជា​វិស័យ​យានយន្ត​, នវានុវត្តន៍ និង​បរិវត្ត​កម្ម​ឌីជីថល​, បច្ចេកវិទ្យា​បៃតង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, ការថែទាំ​សុខភាព និង​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​, និង​ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃប្រឌិត ។​ល​។​

​សម្តេច​ធិបតី បាន​បន្ថែមទៀតថា បារាំង​គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ចម្បង ដែល​បាននិងកំពុង​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​សម្រេចបាន​ភា​ព​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា ជាមួយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើនឡើង​ដល់ ៥១៥,២១ លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០២៣ ហើយ​បារាំង​ក៏​នៅតែ​ជា​ដៃគូ​វិនិយោគ និង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​របស់​អឺរ៉ុប​នៅ​កម្ពុជា ក្នុង​ទំហំ​ពាណិជ្ជកម្ម​សរុប​ចំនួន ៤,៦ ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ ២០២៣ ។ ទន្ទឹមនឹងនេះ បារាំង​នៅតែ​បន្ត​ផ្ដល់​អាហារូបករណ៍​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ដល់​និស្សិត​កម្ពុជា លើ​មុខជំនាញ​ផ្សេងៗ ដូចជា​ច្បាប់​, វេជ្ជសាស្ត្រ​, និង​វិស្វកម្ម ជាដើម ។

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា កម្ពុជា​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​វិនិយោគិន ជាមួយនឹង​ឧត្តមភាព​ប្រកួតប្រជែង និង​កាលានុវត្តភាព​ពិសេស ដែល​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ ដែល​កត្តា​ទាំងនោះ មាន​ជាអាទិ៍​៖ ទី​១. រាជរដ្ឋាភិបាល​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​សន្តិភាព និង​ស្ថិរភាព ដែល​បានមក​ដោយ​លំបាក ហើយ​សន្តិភាព​នេះ គឺជា​គោលការណ៍ និង​គុណ​តម្លៃ​ស្នូល​សម្រាប់​កម្ពុជា ហើយ​បង្កើត​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព សម្រាប់​ប្រតិបត្តិការ​ធុរកិច្ច​យូរអង្វែង​តទៅ​មុខ​។ ទី​២. កម្ពុជា​ស្ថិតនៅ​ចំណុចកណ្តាល និង​ជាទី​តាំង​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាមួយ​ការផ្តល់​លទ្ធភាព​ចូលទៅក្នុង​ទីផ្សារ​តំបន់​ប្រកបដោយ​ចីរភាព ។ ទី​៣. កម្ពុ​ជាមាន​សេដ្ឋកិច្ច​បើកចំហ និង​បានធ្វើ​សមាហរណកម្ម​យ៉ាង​រហ័ស ចូលទៅក្នុង​ទីផ្សារ​តំបន់ និង​សកល ជាមួយនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTAs) ទាំង​ទ្វេភាគី និង​ពហុភាគី ដែល​អនុញ្ញាតឱ្យ​វិនិយោគិន អាច​ចូល​ទៅកាន់​ទីផ្សារ​ចម្រុះ ជាមួយនឹង​ការអនុគ្រោះ និង​លទ្ធភាព​អភិវឌ្ឍ​ធុរកិច្ច ឱ្យ​ឈានដល់​កម្រិត​ខ្ពស់ ។

ជាក់ស្តែង​, វិនិយោគិន​នៅ​កម្ពុជា​មានលទ្ធភាព​ចាប់យក​ទីផ្សារ​អនុតំបន់​មេគង្គ ដែលមាន​ប្រជាជន​ប្រមាណ​ជាង ៣០០ លាន​នាក់​, ទីផ្សារ​អាស៊ាន ដែលមាន​ប្រជាជន​ប្រមាណ​ជាង ៦៦០ លាន​នាក់ និង​ទីផ្សារ​នៃ​កិច្ចព្រមព្រៀង​អា​សិប (RCEP) ដែលមាន​ប្រជាជន​ប្រមាណ ២,៣ ប៊ី​លាន​នាក់ និង​ផ​.​ស​.​ស​. សរុប​ចំនួន ២៥,៨ ទ្រី​លាន​ដុល្លារ​អាម៉េរិក ។ បន្ថែម​លើ​នេះ​, កម្ពុជា​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ចិន និង​កូរ៉េខាងត្បូង និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ជាមួយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) ផងដែរ .​។​

​ក្រៅពី​ចូលរួមវេទិកា​ធុរកិច្ច រសៀល​ថ្ងៃ​ចន្ទ ទី​១៥ មករា ២០២៤​ដែរ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់ ចំនួន​០៦ នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង​។​ពិធី​ចុះ​អនុស្សរណៈ​យោគយល់ ចំនួន​០៦​នោះ រួមមាន​ដូចខាងក្រោម​៖*១-​អនុស្សរណៈ​យោគយល់​រវាង សភាពាណិជ្ជកម្ម​កម្ពុជា និង​សម្ព័ន្ធ​និយោជក​ហ្វ្រ​ង់​កូ​ហ្វូ​ន (APF)
*២-​អនុស្សរណៈ​យោគយល់​រវាង ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន Blue Circle។*៣-​អនុស្សរណៈ​យោគយល់​រវាង អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail
*៤-​អនុស្សរណៈ​យោគយល់​រវាង ក្រុមហ៊ុន OCIC និង Aloest Productions។*៥-​អនុស្សរណៈ​យោគយល់​រវាង ក្រុមហ៊ុន OCIC និង Platform Impact (​តំណាង​ដោយ​ក្រុមហ៊ុន Ecole 42)
*៦-​អនុស្សរណៈ​យោគយល់​រវាង LYP គ្រុប និង​ក្រុមហ៊ុន SEMMARIS​។

​តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់ នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង ប្រទេស​និយាយ​ភាសា​បារាំង ក៏ដូចជា​ជួយ​គាំទ្រ​ដល់​ធុរកិច្ច​ប្រទេស​និយាយ​ភាសា​បារាំង​តាមរយៈ​ការរៀបចំ ជំនួប​ពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និង​ព្រឹត្តិការណ៍​ធុរកិច្ច​នានា​។ ក្រៅពីនេះ គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា នឹង​បំពេញ​ទស្សនកិច្ច​ក្រុមហ៊ុន​បារាំង និង​ជួបប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​កសាង​ទំនាក់ទំនង និង​ពង្រីក​សកម្មភាព​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ​.

​សូមបញ្ជាក់ថា​នៅ​ទីក្រុង​ប៉ា​រិ​ស​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ​របស់​បារាំង ដែលមាន​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុង​ថ្ងៃ​ចន្ទ ទី​១៥ មករា រួមមាន​លោក Nicolas Notebaert ប្រធាន​ក្រុមហ៊ុន VINCI Airports លោក Patrick POUYANNÉ ប្រធាន​ក្រុមហ៊ុន Total Energies លោក Olivier Duguet ប្រធាន​ក្រុមហ៊ុន Blue Circle លោក Geoffrey LADET នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Puy Du Fou Asia លោក Philippe DELLEUR អនុប្រធាន​ជាន់ខ្ពស់​ក្រុមហ៊ុន Alstom លោក Emmanuel Rochas នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Wholesale International Group លោកស្រី Maud BAILLY នាយិការ​ប្រតិបត្តិ Sofitel, MGallery និង Emblems តំណាង​ឲ្យ ACCOR Group លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី លោក Geoffroy Roux De Bezieux ប្រធាន​សម្ព័ន្ធ​និយោជក​ហ្វ្រ​ង់​កូ​ហ្វូ​ន​(APF)​ជាដើម​។​a manet france1 


​