» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8686 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659193 នាក់

ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​

 

​បាត់ដំបង​៖​កសិករ​ចិញ្ចឹមសត្វ​កណ្ដូប​ម្នាក់​បាន​អះអាងថា បច្ចុប្បន្ន​ទីផ្សារ​សត្វ​កណ្ដូប​កាន់តែ​ល្អ រួមជាមួយ​នឹង​តម្លៃ គឺ​មិន​ខ្វះ​ម៉ូយ​ទទួល​ទិញ​ឡើយ ដូច្នេះហើយ ទើប​កសិករ​រូបនេះ​ព្យាយាម​ពង្រីក​ទីតាំង​ចិញ្ចឹម​បន្ថែម​រហូតដល់​ទៅ​២៥​ទ្ទ្រុង ហើយក៏​អាច​ពង្រីក​បន្ថែមទៀត​។​​អ្នកស្រី យន់ ឡៃ​ហន អាយុ​៣៧​ឆ្នាំ ជា​កសិករ​ចិញ្ចឹមសត្វ​កណ​កណ្ដូប​ម្នាក់ រស់នៅ ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​រៀបរាប់ថា គ្រួសារ​អ្នកស្រី​ទើប​ចាប់ផ្ដើម​ចិញ្ចឹម​កណ្ដូប​នេះ​បាន​ប្រហែល​ជាង​មួយឆ្នាំ​ប៉ុណ្ណោះ បន្ថែម​លើ​មុខរបរ​ដាំ​ដំណាំ​កសិកម្ម​ប្រចាំ​ឆ្នាំមាន «​ដំឡូង និង​ពោត​» ។​a fly race1 

​គាត់​ឲ្យ​ដឹងថា សត្វ​កណ្ដូប​នេះ​ងាយ​ចិញ្ចឹម​ណាស់ គឺ​វា​ស៊ី​តែ​ស្មៅ​ដូច​សត្វ​គោ​ដែរ និង​បាញ់​ទឹក​ស្រោច​លើ​ទ្រុង​យូរៗ​ម្ដង​នៅពេល​ក្ដៅ​ខ្លាំង ។​​កូនៗ​របស់គាត់​ប៉ុន្មាន​នាក់​ទៀត កូនៗ​ខ្លះ​ដើររក​ស្មៅ​ឲ្យ​សត្វ​កណ្ដូប​ស៊ី រីឯ​កូន​ខ្លះទៀត មើលថែ​សត្វ​កណ្ដូប​នៅក្នុង​ទ្រុង និង​ស្រោច​ទឹក​លើ​ទ្រុង​កណ្ដូប​ពេល​ថ្ងៃ​ក្ដៅ​ខ្លាំង ។ នៅក្រោម​កំដៅថ្ងៃ មាន​ស្ពាយ​ធុង​បាញ់​ទឹក​យ៉ាង​ធំ​នៅ​ពីក្រោយ​ខ្នង​ផង កញ្ញា រិ​ន ចាន់​រ័ត្ន វ័យ​១២​ឆ្នាំ បាន​ដើរ​បាញ់​ទឹក​ស្រោច​លើ​ទ្រុង​កណ្ដូប​យ៉ាង​ជំនាញ ។​

​បាញ់​ទឹក​ស្រោច​ទ្រុង​កណ្ដូប​បណ្ដើរ កញ្ញា​បាន​និយាយថា ពេលទំនេរ ឬ ក្រោយ​ចេញពី​សាលារៀន នាង​តែង​ជួយ​សម្រាល​ការងារ​ឪពុកម្ដាយ​នាង ដូចជា​មើលថែ​សត្វ​កណ្ដូប ស្រោច​ទឹក​ពេល​ក្ដៅ​ខ្លាំង និង​ជួយ​រក​ស្មៅ​ឲ្យ​សត្វ​កណ្ដូប​ស៊ី ។ នាង​បញ្ជាក់ថា ការ​ស្រោច​ទឹក​នេះ មិនមែន​ធ្វើ​ជាប់​រហូត​ទេ គឺ​ស្រោច​ទឹក​យូរៗ​ម្ដង ជាពិសេស នៅពេល​ក្ដៅ​ខ្លាំង ដើម្បី​ឲ្យ​ទ្រុង និង​ស្មៅ​ក្នុង​ទ្រុងមាន​សំណើម ។​​អ្នកស្រី យន់ ឡៃ​ហន បាន​ប្រាប់ថា តាមពិតទៅ ការចិញ្ចឹម​សត្វ​កណ្ដូប​នេះ ហាក់​មិនសូវ​ពិបាក​ថែទាំ​ដូច​ចិញ្ចឹមសត្វ​អ្វី​ផ្សេង​ទេ ។ សត្វ​កណ្ដូប​ស៊ី​តែ​ស្មៅ និង​ស្លឹក​រុក្ខជាតិ​ផ្សេងៗ រីឯ​ទឹក​ផឹក​យើង​បាញ់ស្រោច​លើ​ទ្រុង និង​ស្មៅ​ក្នុង​ទ្រុង​ទៅ​វា​អាច​ផឹក​បាន​ហើយ ។​

​ការ ចិញ្ចឹម​រយៈពេល​ត្រឹម​៤៥​ថ្ងៃ យើង​អាច​ចាប់​លក់បាន​ហើយ ។ អ្នកស្រីថាស្វាមី​របស់គាត់​ជា​អ្នក​ដឹក​យកទៅលក់​ឲ្យ​ម៉ូយ​ផ្ទាល់ ។  សព្វថ្ងៃនេះ គាត់​ពង្រីក​ទីតាំង​ចិញ្ចឹមសត្វ​កណ្ដូប​បាន​ចំនួន​២៥​ទ្រុង ។ ប្រហែល​មួយ​សប្ដាហ៍ ឬ​លើស​តិចតួច គាត់​ចាប់​លក់​ម្ដង តែ​មិនមែន​ចាប់​លក់​ម្ដង​ទាំង​២៥​ទ្រុង​ទេ គឺ​ចាប់​ម្ដង​ពី​៥ ទៅ​៦​ទ្រុង គឺ​ឆ្លាស់​ពេល​គ្នា ។​​អ្នកស្រី ឡៃ​ហន បាន​បញ្ជាក់ថា ទីផ្សារ​កណ្ដូប​ល្អ តែ​តម្លៃ​ឡើង​ចុះ​ទៅតាម​ពេលវេលា ឬ រដូវ​កាល​សំបូរ​កណ្ដូប ឬ​មិនសូវ​សំបូរ ។ ជាពិសេស រដូវ​សំបូរ​សត្វ​កណ្ដូប​ស្រែ គឺ​ពេលនោះ​តំលៃ​កណ្ដូប​ធ្លាក់ចុះ​ហើយ ។ ប៉ុន្តែ​យ៉ាងណា បច្ចុប្បន្ន តម្លៃ​សត្វ​កណ្ដូប​ចិញ្ចឹម អាច​លក់បាន​ចន្លោះ​ពី​២០,០០០​រៀល ដល់​២៥,០០០​រៀល ក្នុង​មួយ​គីឡូក្រាម តែបើ​រដូវ​មិនសូវមាន​សត្វ​កណ្ដូប​ស្រែ​ទេ សត្វ​កណ្ដូប​ចិញ្ចឹម​អាច​លក់បាន​រហូត​៣០,០០០​រៀល ឬ​តម្លៃ​លើសពីនេះ​ក៏មានដែរ ជាពិសេស ពេល​មាន​ពិធីបុណ្យ​ទាន​ម្ដងៗ គឺ​កណ្ដូប​លក់បាន​ថ្លៃ​ណាស់ ។​a fly race 

​