» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4083 នាក់

ម្សិលមិញ 8477 នាក់

សរុប 18992087 នាក់

អន្តរក្រសួង​ពាណិជ្ជកម្ម​និង​កសិកម្ម​ហាម​នាំចូល​សាច​បង្កក​៦​ខែ​ទៀត​វិស័យ​ឯកជនគាំទ្រ


​ភ្នំពេញ​៖​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីប្រកាស​រួមគ្នា​មួយ ដោយ​ជូនដំណឹង​អំពី​ការសម្រេច​បន្ត​ហាមឃាត់​ការនាំ​ចូល ថ្លើម ភាគ​បំណែ​កសាច់ និង​គ្រឿងក្នុង​ជ្រូក​បង្កក​ចំនួន ៦​ខែ​ថែមទៀត​។​a meat freaze 

​រយៈពេល​៦​ខែ​ដែល​ត្រូវ​ហាមឃាត់ គឺ​ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៥​។ តែ​យ៉ាងណា​វិធាន​ការបន្ត​ហាមឃាត់​នេះ មិន​អនុវត្ត​ចំពោះ​គម្រោង​វិនិយោគ​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែល​នាំចូល​ទំនិញ សម្រាប់​ប្រើប្រាស់​ជា​ធាតុ​ចូល​ផលិតកម្ម សម្រាប់​នាំចេញ​ឡើយ ។​​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា បាន​អបអរសាទ​ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​គិតគូរ​ដល់​ជីវភាព​របស់​ប្រជាកសិករ ត្បិត​ការនាំ​សាច់​បង្កក​នាពេល​កន្លងមក បាន​ជះឥទ្ធិពល​និង​ផល​អវិជ្ជមាន​ដល់​វិស័យ​ចិញ្ចឹមសត្វ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ស្រ៊ុន ពៅ បន្ថែមថា ការបន្ត​ផ្អាក​នាំចូល​ចំណែក​សាច់​បង្កក និង​គ្រឿងក្នុង ៦​ខែ​ទៀត​នេះ ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នក​ចិញ្ចឹម​នៅក្នុង​ស្រុក ដែល​ចំណុច​ទាំងនេះហើយ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​បានគិត​គូរ​បាន​ត្រឹមត្រូវ ។​លោក​ថា ការបិទ​ផ្អាក​ការ​នាំចូល​កន្លងមកនេះ កម្ពុជា​យើង​មិនមាន​ខ្វះខាត​សាច់​ទេ មានតែ​នៅសល់​ថែម​ទៀតផង ។ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​ក៏​អំពាវនាវ​ឱ្យ​កសិករ​អ្នក​ចិញ្ចឹម ត្រូវ​ចិញ្ចឹមសត្វ​តាម​ស្តង់ដា​មួយ​ដែល​ប្រកបដោយ​គុណភាព​ខ្ពស់ ។​ជាមួយគ្នានេះ លោក​ស្រ៊ុន ពៅ ក៏បាន​ស្នើ​សុំឱ្យ​សមត្ថកិច្ច​ដែលជា​អ្នកអនុវត្ត​ច្បាប់ សុំ​ចាត់វិធានការ​ឱ្យបាន​តឹងរឹង​បន្ថែមទៀត ខណៈ​លោក​មើលឃើញថា រយៈ​៦​ខែ​កន្លងមក ដែល​រាជរដ្ឋាភិបាល ផ្អាក​ការនាំ​ចូល​បំណែក​សាច់​បង្កក និង​គ្រឿង​ក្នុងនេះ នៅលើ​ទីផ្សារ នៅតែ​ឃើញ​មាន​ដាក់លក់​ជា​ហូរហែរ​នូវ​សាច់​បង្កក ដែល​ក្រសួង​បាន​ហាមឃាត់​នេះ​៕a meat freaze1 a meat freaze2