» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11606 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701777 នាក់

គណបក្សលោកណា​រិ​ន្ទ្រ ម៉ូ​ឌីឈ្នះការប៉ោះឆ្នោតតែមិនមានសម្លេងដាច់ដើម្បីបង្លើតរដ្ឋាភិបាល

ឥណ្ឌា​៖ គណបក្ស បា​រ៉ា​ធី​យ៉ា ចា​ណា​តា (Bharatiya Janata Party) ហៅ​កាត់​ថា BJP​របស់ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រិ​ន្ទ្រ ម៉ូ​ឌី (Narendra Modi) បានទទួល​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​តែ​មិនមាន​សម្លេង​ភាគច្រើន​ដូច​ការរំពឹងទុក​នោះទេ​។​តែ​លោក ណា​រិ​ន្ទ្រ ម៉ូ​ឌី​បានចាត់់ទុក​ថា​ជា ជ័យជម្នះ "​សម្រាប់​ប្រទេស​ដឹកនាំ​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​" ។a india mody

​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណា​រិ​ន្ទ្រ ម៉ូ​ឌី (Narendra Modi) បានធ្វើការ​អរគុណ​ទៅកាន់​ម្ចាស់ឆ្នោត សម្រាប់​ជំនឿ​ចិត្ត​របស់​ពួកគេ ចំពោះ​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ​ជា​លើក​ទី​៣ (​ដឹកនាំ​ដោយ​គណបក្ស BJP) និង​អះអាងថា លោក​នឹង​បន្តការងារ​ឱ្យបាន​ល្អ ដូចដែល​បានធ្វើ​នាពេល​កន្លងមក​នៅក្នុង​រយៈពេល​មួយ​ទស្សវត្សរ៍​ចុងក្រោយ​នេះ ដើម្បី​បន្ត​បំពេញ​តាម​បំណងប្រាថ្នា​របស់​ប្រជាជន ។

​​លោក​ម៉ូ​ឌី អាចនឹងទទួល​បាន​ជ័យជម្នះ និង​បន្ត​ដឹកនាំ​សម្រាប់​អាណត្តិ​ទី​បី​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ទោះជា​បែបណា​ក្តី លោក​បាន​បាត់បង់​សំឡេង​ភាគច្រើន នៅក្នុង​សភា​ជា​លើកដំបូង មិន​ធ្លាប់មាន​ក្នុង​រយៈពេល​មួយ​ទស្សវត្សរ៍ ដោយ​ពឹង​ផ្អែកលើ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​នៅក្នុង​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ ។​ស្របពេល​ដែល​គេ​រំពឹងថា លោកនាយក​រដ្ឋមន្ត្រី​ម៉ូ​ឌី នឹង​បន្ត​ឈ្នះ​អាណត្តិ​ទី​បី​ជាប់ៗ​គ្នា ប៉ុន្តែ​សម្ព័ន្ធ​ប្រឆាំង​របស់លោក​ហ្កា​ន់​ឌី (Gandhi) ឯណោះ​វិញ កំពុង​នាំមុខ​ជាង ២២០ អាសនៈ​ក្នុងចំណោម​អាសនៈ​ចំនួន ៥៤៣ នៅក្នុង​សភា ជា​ចំនួន​ខ្ពស់ជាង​ការរំពឹងទុក ដោយ​គណបក្ស​ខុន​ក្រេស​តែម្នាក់ឯង នាំមុខ​ជិត ១០០ អាសនៈ​នៅក្នុង​សភា ជា​ចំនួន​ស្ទើរតែ​ទ្វេដង​ធៀប​នឹង​ឆ្នាំ ២០១៩ ។

គណបក្ស​ខុន​ក្រេស (Congress Party) ជា​បក្សប្រឆាំង​នាពេល​បច្ចុប្បន្ន ដែល​បាន​គ្រប់គ្រង​ប្រទេស​ឥណ្ឌា ៥៤ ឆ្នាំ​ក្នុង​រយៈពេល​សរុប ៧៦​ឆ្នាំ ចាប់​តាំង​ឥណ្ឌា​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស ស្រាប់តែ​ធ្លាក់ចុះ​ការគាំទ្រ​នៅក្នុង​កំណត់ត្រា​ដ៏​ទាប​បំផុត​មិន​ធ្លាប់មាន នៅក្នុង​សភា បន្ទាប់ពី​លោក​ម៉ូ​ឌី មកពី​គណបក្ស BJP ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ ២០១៤​។ រហូតមក​ទល់នឹង​ពេលនេះ គេ​មើលឃើញថា គណបក្ស​ខុន​ក្រេស កំពុងតែ​ស្តារ​ការគាំទ្រ​របស់ខ្លួន​ឡើងវិញ .

សូមបញ្ជាក់ថា៖បន្ទាប់ពី​ប្រឈម​បណ្តឹង​ផ្លូវច្បាប់​ពីសមាជិក​ម​ក​ពី​គណបក្ស BJP ក្នុង​ខែមីនា ឆ្នាំ ២០២៣ លោក​ហ្កា​ន់​ឌី (​ដែល​ធ្លាប់មាន​ឪពុក​រ៉ាជីវគន្ធី, ជីដូនឥណ្ធារ៉ាគន្ធី និង​ជីតា​តួ​ត ជា​នាយករដ្ឋមន្ត្រី​) ត្រូវបាន​កាត់ទោស​ជុំវិញ​ករណី​ប្រមាថ​លោក​ម៉ូ​ឌី រួមទាំង​សមាជិកសភា អំឡុង​ការអត្ថាធិប្បាយ​ក្នុង​ឆ្នាំ ២០១៩ ។

​ក្រោយ​ការកាត់ទោស មេដឹកនាំ​បក្សប្រឆាំង​អាយុ ៥៣ ឆ្នាំដែលមានម្តាយជាជនជាតិអ៊ីតាលីសញ្ជាតិឥណ្ឌា លោក​ហ្កា​ន់​ឌី បាន​បាត់បង់​អាសនៈ​នៅក្នុង​សភា និង​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ​។ ក្រោយមក លោក​ទទួលបាន​ការអនុញ្ញាត​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ហើយ​នៅក្នុង​ខែសីហា ឆ្នាំ ២០២៣ តុលាការ​កំពូល​ឥណ្ឌា បាន​ផ្អាក​ការកាត់ទោស​នេះ ដោយ​អនុញ្ញាតឱ្យ​លោក​ហ្កា​ន់​ឌី ត្រឡប់​មកកាន់​សភា​វិញ និង​អនុញ្ញាតឱ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោតជាតិ ៕​ប្រភព​៖ Reuters , The Independenta india mody1 a india mody2 
​