» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5997 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696168 នាក់

រំដោះ​នារី​ខ្មែរ​ម្នាក់ នៅ​ចិន​បន្ទាប់ពី​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច

 


​ចិន​៖ នារី​ខ្មែរ​ម្នាក់ ដែល​សុំ​កិច្ច​អន្តរាគមន៍​ពី លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ត្រូវបាន​កម្លាំង​នគរបាល​ចិន សង្គ្រោះ​ចេញពី​កន្លែង​បង្ខាំង​ដោយ​សុវត្ថិភាព​ហើយ​។ ដំណឹង​ដ៏​គួរឱ្យ​រីករាយ​នេះ ត្រូវបាន​នារី​រងគ្រោះ​ផ្ដល់​ផ្ទាល់​មកកាន់ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៤​។a girl in china
​នារី​រងគ្រោះ បាន​ឲ្យ​ដឹងថា​ពេលនេះ​រូបនាង​កំពុង​ស្ថិតក្រោម​ការថែទាំ និង​បំពេញ​នីតិវិធី ដោយ​កម្លាំង​នគរបាល​ចិន ដោយមាន​ការយកចិត្ត​ទុកដាក់​សម្របសម្រួល​ពី​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា បន្ទាប់ពី​ប្រមូល និង​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​នារី​រងគ្រោះ លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​ចាត់​នីតិវិធី និង​សម្របសម្រួល​ភ្លាមៗ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ស្ថានទូត​កម្ពុជា​។ ត្រឹមតែ​ជាង​១​ម៉ោង ស្ថានទូត​កម្ពុជា និង​សម​ត្ត​កិច្ច​ចិន ក៏បាន​ទាក់ទង​ទៅកាន់​នារី​រងគ្រោះ រហូត​ឈានទៅ​សង្គ្រោះបាន​ដោយ​កម្លាំង​នគរបាល​ចិន​។

​បើតាម​ព័ត៌មាន​បន្ថែម​ពី​លោក ទូច សុ​ឃៈ ពេលនេះ​នាង​កំពុងស្ថិត​ក្នុងស្ថានភាព​សុវត្ថិភាព និង​កក់ក្ដៅ​បំផុត ខណៈ​ភាគី​ចិន​កំពុង​អនុវត្ត​នីតិវិធី ហើយ​ភាគី​កម្ពុជា​ក៏​ត្រៀម​បំពេញបែបបទ​ដើម្បី​នាំមក​កាន់​មាតុប្រទេស​វិញ​ក្នុងពេល​ខាងមុខ​។ យ៉ាងណាក៏ដោយ នាង​នៅមាន​ការព្រួយបារម្ភ និង​បាន​ស្នើឱ្យ​អាជ្ញាធរ​ប្រទេស​ទាំងពីរ​បន្ត​ជួយ​ដល់​មិត្តភក្ដិ​មួយចំនួនទៀត​ដែល​ពេលនេះ​មិនទាន់​ដឹង​ព័ត៌មាន​សុខទុក្ខ​របស់​ពួកគេ​នៅឡើយ​។

​ភ្ជាប់​នឹង​លទ្ធផល​គួរឱ្យ​អបអរសាទរ​នេះ លោក ទូច សុ​ឃៈ ក្នុងនាម​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​កោតសរសើរ និង​អរគុណ​ចំពោះ​អ្នកសារព័ត៌មាន​ដែល​ផ្ដល់​កិច្ចសហការ​បញ្ជូន​ដំណឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​ជនរងគ្រោះ និង​បាន​ថ្លែងអំណរគុណ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន និង​កម្លាំង​នគរបាល​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​សង្គ្រោះ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​៕a girl in china1 a girl in china2 

​