វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 250 នាក់
ម្សិលមិញ 3717 នាក់
សរុប 14148583 នាក់
ខេត្តព្រះសីហនុ៖ទីតាំងខារ៉ាអូខេមួយកន្លែង ដែលមានយីហោ «ជីនឌានហ្ស៊ីយីម៉ៃទូ» (KTV & BAR)ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្ដព្រះសីហនុចុះត្រួតពិនិត្យដោយឃាត់ខ្លួនមនុស្សបានជិត៩០នាក់(ស្រី៤៣នាក់) ដកហូតថ្នាំញៀន មួយចំនួនធំ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០១និង៤៥នាទីព្រឹក។
ក្រៅពីឃាត់មនុស្សវត្ថុតាងចាប់យករួមមាន ម្សៅសថ្លាសង្ស័យសារធាតុញៀន១១កញ្ចប់, ម្សៅក្រាមពណ៌សសង្ស័យ សារធាតុញៀន៧ដប, ដុំក្រាមពណ៌ស សង្ស័យសារធាតុញៀន២កញ្ចប់, ថ្នាំគ្រាប់សញ្ញា WY សង្ស័យសារធាតុញៀន ១គ្រាប់, សារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀន៣៥ដប, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ និងពណ៌លឿង សង្ស័យសារធាតុញៀន៥ចំណិត, កញ្ចប់ចំរុះពណ៌សង្ស័យ សារធាតុញៀន១០កញ្ចប់, រុក្ខជាតិញៀន (កញ្ឆាក្រៀម) ២កញ្ចប់, ឧស្ម័នណាយទ្រីអុកសៃ (Nitrous oxide) បញ្ចូលក្នុងប៉េងប៉ោង៣បំពង, ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន, ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន៦ដប, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន៦គ្រឿង, សារធាតុផ្សំ (មិនច្បាស់) មួយចំនួន, សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន, ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, លិខិតឆ្លងដែន៥ក្បាល និងកាតរឹងមួយចំនួន ។បច្ចុប្បន្ន សមត្ថកិច្ចសាកសួរ ស្រាវជ្រាវបន្ត តាមនីតិវិធីច្បាប់ ៕