
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4187 នាក់
ម្សិលមិញ 6418 នាក់
សរុប 20016354 នាក់
មណ្ឌលគីរី៖ករណីនេះបានកើតឡើងនៅម៉ោងប្រមាណជា១១និង២០នាទីយប់ថ្ងៃទី១២ឧសភាឆ្នាំ២០២៤ចំណុចបន្ទប់ដេក ក្នុងភូមិពូជូ ឃុំអណ្តូងក្រឡឹង ស្រុកអូររាំងខេត្តមណ្ឌលគិរី។ក្នុងហេតុការណ៍បាញ់ប្រហារនេះក្រៅពីសម្លាប់ស្ត្រីជាម្តាយ ក៏បណ្តាលអោយក្មេងស្រីអាយុ៦ឆ្នាំម្នាក់ទៀតរងរបួសដៃផងដែរ។
ជនរងគ្រោះមានឈ្មោះកែម កែវកន្និការ ភេទស្រីអាយុ៣៨ឆ្នាំមុខរបរគ្រូពេទ្យ មានទីលំនៅភូមិឃុំកើតហេតុ បានស្លាប់ដោយគ្រាប់កាំភ្លើងត្រូវចំក្បាលសៀតផ្កាខាងស្តាំងធ្លាយចេញទៅខ្នង ហើយក្បាលគ្រាប់បន្តធ្លាយចំដៃកុមារីអាយុ៦ឆ្នាំ ដែលត្រូវជាកូន។ជនសង្ស័យឈ្មោះ សុខា នុត ភេទប្រុសអាយុ៤១ឆ្នាំជនជាតិព្នង ភូមិកំណើតនៅជាមួយគ្នា ។នៅថ្ងៃទី១២ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង២៣និង២៩នាទី ជនស្ស័យឈ្មោះ សុខា នុត បានយកកាំភ្លើងAK 47 មួយដើមដែលរើសបានក្នុងព្រៃ ដើរទៅរកនារីរងគ្រោះនៅបុស្តិ៍សុខភាពអណ្ដូងក្រឡឹង មុននិងចេញទៅរកសត្វឈ្លូសក្នុងព្រៃ។
ពេលទៅដល់ប៉ុស្តិ៍សុខភាព នារីរងគ្រោះឈ្មោះ កែម កែវកន្និកា និងកូនស្រីឈ្មោះ ជូ សាណា កំពុងដេកក្នុងបន្ទប់ប៉ុស្តិ៍សុខភាព ពេលនោះជនសង្ស័យ បានសួរនាំរឿងបាយហូប ហើយក៏ឈ្លោះប្រកែកគ្នា ដោយអ្នកទាំងពីរជាសង្សានិងគ្នា មួយសន្ទុះទើបឈានដល់ការបាញ់សម្លាប់ជនរងគ្រោះ(រឿងបើស្រាវជ្រាវអាចមានហេតុផលផ្សេងនៅពីក្រោយថែមទៀតមិនមែនគ្រាន់តែរឿងគ្មានបាយហូបហ៊ានប្រើហឹង្សាចឹងនោះទេ)។ជនសង្ស័យឈ្មោះ សុខា នុត ក្រោយបាញ់សម្លាប់សង្សា បានព្យាយាមបាញ់ខ្លួនឯងចំនួន ២គ្រាប់ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួន រហូតដល់ព្រឹកឡើងម៉ោង ០៥ និង៣០នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។