វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2348 នាក់
ម្សិលមិញ 6359 នាក់
សរុប 14088981 នាក់
ភ្នំពេញ៖ករណីយ៍នេះបានកើតឡើកាលពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅចំណុចស្តុបដីអ៊ិន ស្ថិតក្នុងសង្កាត់ផ្សារដេប៊ូទី៣ ខណ្ឌទួលគោក ។ប្រជាពលដែលរងគ្រោះនិយាយមុនកើតហេតុ ពួកគាត់បាននាំគ្នាមកអង្គុយលេងនៅកន្លែងប៉ះកង់ម៉ូតូ កែងស្តុបដីអ៊ិន ពេលនោះក៏មានយុវជនមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងជិះចូលមកកន្លែងកើតហេតុដើម្បីសប់កង់។ មិនថាមានរឿងអីទេ ក្រុមយុវជនបង្កក៏បានដកកាំបិតបុ័ងតោកាន់គ្រប់ដៃ ហើយរត់សំដៅទៅរកក្រុមពួកគាត់ (យុវជនរងគ្រោះ) ថែមទាំងធ្វើសកម្មភាពកា.ប់ចិញ្ច្រាំម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ2022 រួចផ្តាច់ស្លាកលេខ និងម៉ូតូម៉ាក Honda Scoppy ខូចខាតកុងទ័រផងដែរ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ហើយក្រុមយុវជនបង្កក៏បាននាំគ្នាជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ រួចនាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដេប៉ូទី៣ ដើម្បីធ្វើការដាក់ពាក្យប្ដឹង និងបន្តស្វែងរកក្រុមយុវជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់ ។គេមិនដឹងថាហេតុអីបានជាកណ្តាលរាជធានីអាចធ្វើសកម្មភាពយ៉ាងអណាធិបតេយ្យបែនេះឡើយ?។តើប្រជាពលរដ្ឋសង្ឃឹមអី?៕