» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7762 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697933 នាក់

មន្ដ្រីជាន់ខ្ពស់​កសិកម្ម ស្នើឱ្យ​បន្ត​យកចិត្តទុកដាក់ បំផុស និង​ជំរុញ​ការផលិត​កសិកម្ម​សម្រាប់​ពាណិជ្ជកម្ម បន្ទាប់​ពីវិស័យ​ឯកជន ស្នើ បង្កើត​គណៈកម្មាធិការ​ពិគ្រោះ​យោបល់ និង​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម ដើម្បី​គាំទ្រ​ដល់ទី​ផ្សារ​ជលផល​ក្នុងស្រុក​

 

​កែប​៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៤​បានផ្តល់​អនុសាសន៍​ឲ្យ​បន្ត​យកចិត្តទុកដាក់ បំផុស និង​ជំរុញ​ការផលិត​កសិកម្ម​សម្រាប់​ពាណិជ្ជកម្ម តាមរយៈ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ការចូលរួម​ការពារ ស្តារ និង អនុវត្ត​ការប្រើប្រាស់​ដោយ​និរន្តរភាព​នូវ​ធនធានធម្មជាតិ និង​ប្រព័ន្ធ​បរិស្ថាន និង​បន្ត​ប្រឹងប្រែង ក្នុងការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទាក់ទាញ​អ្នកវិនិយោគ ដើម្បី​បង្កើត​គំនិត​ថ្មីៗ​ក្នុងការ​បង្កើន​ផលិតភាព​កសិកម្ម និង​នវានុវត្តន៍ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងការ​បរិ​ភាគ និង​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាជន​សំដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​អត់​ឃា្ល​ន ការបង្កើត​ការងារ សុវត្ថិភាព​ស្បៀង​អាហារូបត្ថម្ភ និង​កំណើន​សេដ្ឋកិច្ចជាតិ​។​a agricul privet2 

​លោក តូច ប៊ុនហួរ តំណាង​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ សិទ្ធិ​ទទួលបាន​អាហារ​ដើម្បី​ជីវិត និង​អនាគត​កាន់តែ​ប្រសើរ នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​ដោយមាន​លោក ហ៊ួ​រ មិថុនា អភិបាលរង​ខេត្ត តំណាង​លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​លោក អេះ​សាន់ ខា​បៀរ និង​លោក​ម៉េង ចាន់​ធឿន តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ចូលរួម​ផងដែរ​។

​លោក អេះ​សាន់ ខា​បៀរ និង​លោក​ម៉េង ចាន់​ធឿន តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បានចាត់ទុក ការយកចិត្តទុកដាក់​របស់​ក្រសួង​ក្នុងការ​ពង្រឹង​វិស័យ​ស្បៀង និង​កសិកម្ម​របស់​ក​ម្ពុ​ជា ជា​យុទ្ធសាស្ត្រ​សំខាន់ មួយ​ដោយ​ធានាថា​ចក្ខុវិស័យ​រួម​ស្តីពី​បញ្ហា​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព បន្ត​រីកចម្រើន និង​ឆ្ពោះទៅ​មុខជា​ដរាប​។ បេ​ី​តាម​លោក​ទាំងពីរ ខាង​លេ​ី ទិវា​ស្បៀងអាហារ​ពិភពលោក ប្តេជ្ញា​កសាង​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន រួមគ្នា​សម្រេច​ឱ្យបាន​នូវ​ភាពប្រសើរ​ទាំង​៤ គឺ ផលិតកម្ម​កាន់តែ​ប្រសើរ អាហារូបត្ថម្ភ​

លោក តូច ប៊ុនហួរ តំណាង​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​គូសបញ្ជាក់​បន្ថែមថា ក្រោម​ការដឹកនាំ​ដ៏​ស្វាហាប់ និង ឈ្លាសវៃ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព ក្នុង​ការរក្សា​ស្ថេរភាព​ថ្លៃ​កសិផល​កសិកម្ម ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅគ្រប់​ឃុំ​-​សង្កាត់ និង​ការរៀបចំ​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​ជួយ​គាំទ្រ​លើ​ផ្នែក​បច្ចេកទេស ការផ្តល់​ព័ត៌មាន​ការ​ប្រឹក្សា​យោបល់ និង​ជួយ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ​កសិកម្ម​ដល់ក​សិ​ករ​ក្នុង​គោលបំណង​បង្កើន​ផលិតភាព​កសិកម្ម ជំរុញ​ជីវភាព ធានាបាន​នូវ​សន្តិសុខ និង​សុ​វត្តិភាព​ស្បៀង​ផងដែរ​។​

សូមបញ្ជាក់ថា​ការ​ថ្លែង​របស់លោក លោក តូច ប៊ុនហួរ​បានធ្វើ​ឡើង​បន្ទាប់ពី​មាន វិស័យ​ឯកជន បានស្នើ​សុំ​ដល់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្កើត​គណៈកម្មាធិការ​ពិគ្រោះ​យោបល់ និង​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម ដើម្បី​បង្កើត​យន្តការ​អន្តរក្រសួង​សម្រាប់​ជួយ​គាំទ្រ​ដល់ទី​ផ្សារ​ជលផល​ក្នុងស្រុក ក្នុងការ​ជំរុញ​កែច្នៃ និង​ជួយ​សម្រួល​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។​
​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ "​ក​" "​ផ្នែក​កសិកម្ម និង​កសិឧស្សាហកម្ម​" នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ក្រោម​វត្តមាន លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមា​ញ៉ និង​នេសាទ និង​ជា​សហប្រធាន​ក្រុមការងារ "​ក​" តំណាង​ផ្នែក​រដ្ឋាភិបាល និង​ឧកញ៉ា ម៉ុង រិ​ទ្ធ​ថា សហប្រធាន​ក្រុមការងារ "​ក​" តំណាង​ផ្នែក​ឯកជន​បាន​ថ្វើ​កាលពី​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ ដើម្បី​ពិនិត្យ​ទៅលើ​វឌ្ឍនភាព​នៃ​ក្រុមការងារ និង​ដើម្បី​ពិគ្រោះ ពិភាក្សា និង​ដោះស្រាយ​លើ​បញ្ហា​ប្រឈម និង​កង្វល់​ដែល​លើកឡើង​ដោយ​ផ្នែក​ឯកជន​នៅក្នុង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម បាន​ជួបប្រទះ និង​ត្រូវការ​ដំណោះស្រាយ ខណៈដែល​ផ្នែក​ឯកជន​ស្នើសុំ​ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពិនិត្យ​ក្រុមហ៊ុន​នាំចូល​ផល​វារីវប្បកម្ម​ឲ្យ​មានគុណ​វុ​ឌ្ឍ ហើយ​ការ​នាំចូល​ត្រូវ​បង់ពន្ធ និង​អនុវត្តតាម​ចំនួន​កូតា​ដែល​បាន​កំណត់ដោយ​ស្ថាប័ន​ជំនាញការ​នាំចូល ត្រូវមាន​ការបញ្ជាក់​ពី​ប្រភពដើម បញ្ជាក់​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ និង​កា​រត​ត្រួតពិនិត្យ​។​

​ផ្នែក​ឯកជន​ក៏​ស្នើ​ឲ្យ​មាន​ក្រុមហ៊ុន​នាំចូល​ពូជ​កូន​ត្រី​ដែលមាន​ចុះបញ្ជី​ត្រឹមត្រូវ និង​មានគុណ​វុ​ឌ្ឍ ដើម្បី​ធានាបាន​នូវ​គុណភាព តម្លៃ និង​ប្រភព ដើម​ច្បាស់លាស់ ខណៈដែល​ប្រទេស​កម្ពុជា​នៅ​ពុំទាន់​មានលទ្ធភាព​ផលិត​កូន​ត្រី​ពូជ​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ​ទេ និង​ស្នើសុំ​ជួយ​កៀរគរ​ម្ចាស់ជំនួយ​គាំទ្រ​បន្ថែម ដើម្បី​អាច​បង្កាត់ ភ្ញាស់​កូន​ត្រី​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​ប្រភេទ មានគុណ​ភាព និង​ផ្គត់ផ្គង់​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​តម្លៃ​លក់​ត្រី​ចិញ្ចឹម​អាច​ទទួលយកបាន ដោយ​អ្នក​ចិញ្ចឹម​ត្រី​នៅ​អាច​ទទួលបាន​ប្រាក់ចំណេញ​ខ្លះ ប៉ុន្តែ​អ្នក​ចិញ្ចឹម​នៅតែមាន​ក្តីកង្វល់​រឿង​ទីផ្សារ ដោយសារ​ខ្វះ​ព័ត៌មាន​អំពី​ផលិតកម្ម​ក្នុងស្រុក និង​ការ​នាំចូល​ត្រី​។ ការនាំ​ចូល​កូន​ត្រី​ពូជ និង​ត្រី​សម្រាប់​កែច្នៃ​ស្ទើរតែ​គ្មាន​លិខិតអនុញ្ញាត និង​បញ្ជាក់​អំពី​គុណភាព ដូចជា​កូន​ត្រី​ពូជ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម មិនសូវមាន​គុណភាព និង​មិនមាន​ប្រភពដើម​ច្បាស់លាស់ ដែល​នៅពេល​យកមក​ចិញ្ចឹម​មាន​អាត្រា​បាត់បង់​ខ្ពស់​៕a agricul privet a world food a world food1 
​