» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4717 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331876 នាក់

រដ្ឋមន្ត្រី​សាធារណៈការ​ជ្រែ​ផ្លូវ​ដែកទៅ​ខេត្ត​សីហនុ​ទុក​ឲ្យ​ឧកញ៉ា​គិត​ម៉េង​វិញ​បន្ទាប់ពី​ ​សម្តេច​តេ​ជោ​ប្រកាស​ដក​ទាំងស្រុង ទុក​រក​ថៅកែ​ថ្មី​បាន​១​ថ្ងៃ​

 


​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​តាមរ​យៈ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន បានសម្រេច​ផ្តល់​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់​រេ​វ៉េ (Royal Railway) របស់​អ្នកឧកញ៉ា គិត ម៉េង បន្ត​ប្រតិបត្តិ​ការដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ តាម​ផ្លូវដែក​ភាគខាងត្បូង​ដដែល (​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​) និងសន្យាជួយរកដៃគូជួយទៀតបន្ទាប់ពី​សម្តេច​តេ​ជោ​ប្រកាស​ដក បានតែ​១​ថ្ងៃ​ប៉ុណ្ណោះ។a kit meng rail1 (1) 

សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចេញ​នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩​នេះ​បាន​ឲ្យ​ដឹងថា​៖ ការផ្តល់​បន្ត​ប្រតិបត្តិ​ឡើងវិញ​នេះ​ដោយសារ​ក្រសួង​ត្រូវការ​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​លក្ខខណ្ឌ​គិត​យុ​ត្តិ និង​បច្ចេកទេស ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង​ដំណើរការ​ផ្លូវដែក ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់​រេ​វ៉េ​បន្ត​ប្រតិបត្តិការ​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ តាម​ផ្លូវដែក​ភាគខាងត្បូង​ដដែល​។​

​ទន្ទឹម​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងនោះ​អាចមាន​ការចូលរួម​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេ​លវ៉េ ដើម្បី​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​ភាគ​ខាងជើង និង​ភាគខាងត្បូង​ឲ្យ​សមស្រប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ក្រុមហ៊ុន​ដឹកជញ្ជូន ក្រុមហ៊ុននាំចេញ​និង​នាំចូល ពាណិជ្ជករ កសិករ និង​អ្នកដំណើរ​ឲ្យ​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ និង​ធ្វើ​ឲ្យ មាន​ភាពជឿជាក់ មាន​សុវត្ថិភាព និង​មានតម្លៃ​សមរម្យ​។​

ស្តាប់ទៅ​ពិ​រោះ​ដែរ​ព្រោះ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន​ចាន់​តាំងពី​ចូលធ្វើ​រដ្ឋមន្ត្រីក្រសួង​សា​រណៈការ​និង​ដឹកជញ្ជូន​កាលពី​ឆ្នាំ​២០១៨​គេ​សង្កេតឃើញថា​បានធ្វើ​សកម្មភាព​សូ​វ៉េ​ក្រុមហ៊ុន​រូ​យ៉ា​ល់​រ៉េ​ល​វ៉េ​របស់​ឧកញ៉ា​គិត​ម៉េង​ជាច្រើន​ដូចជា​សម្រុក​ជួសជុល​ស្តារ​ផ្លូ​វ​ដែក​ពី​ភ្នំពេញ​បាត់ដំបង​និង​ជាពិសេស​កសាង​ផ្លូវ​រថភ្លើង​សម្រាប់​ដឹក​មនុស្ស​ចូល​ព្រលានយន្តហោះ​ទោះ​បង្ក​ឲ្យ​មានការ​ក្តៅក្រហាយ​ព្រោះ​ចង្អៀត​ពី​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ក៏ដោយ​។​តែបើ​តាម​ការពិនិត្យ​ក្រៅពី​បង្ក​ការលំបាក​ដល់​ភាគី​ដៃគូ​គឺ​ក្រុមហ៊ុន​ថូ​ល​មកពី​អូស្ត្រាលី​ឲ្យ​រត់ចោលស្រុក​ហើយ​យក​ក្រុមហ៊ុន​រ៉ូយ៉ាល់​រ៉េ​ល​វ៉េ​(Royal railway Cambodia)​មក​ក្តោប​ក្តាប់​តែឯង​លោក​ឧកញ៉ា​គិត​ម៉េង​អត់​ធ្វើ​អី​សោះ​!?​។​

​ដោយ​មិនអាច​ទ្រាំ​ភាព​គ្មាន​សម​ត្តភាព​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​រ៉េ​ល​វ៉េ​(Royal railway Cambodia)​បាន​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់ ការធ្វើ​អាជីវកម្ម​លើផ្លូវ​ដែក​របស់​ក្រុមហ៊ុន Royal Railway របស់​អ្នកឧកញ៉ា គិត ម៉េង ដោយ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន រង់ចាំ​រក​ក្រុមហ៊ុន​ថ្មី​មក​វិនិយោគ ធ្វើ​ឲ្យ​ផ្លូវដែក​កាន់តែ​ប្រសើរ​។​

​សម្តេច​តេ​ជោ​បញ្ជាក់ថា​៖ «​ដើម្បី​ទទួលបាន​ជោ​ជ័យ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្លូវដែក របស់​យើង​រាជរដ្ឋាភិបាល សម្រេច​បញ្ចប់​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន Royal Railway Cambodia ក្នុង​ប្រតិបត្តិការ​ផ្លូវដែក​។ រាជរដ្ឋាភិបាល​សម្រេច​ប្រគល់ ការគ្រប់គ្រង​ផ្លូវដែក ទៅ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន​ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​នីតិវិធី​គ្រប់គ្រង​ដំណើរការ​ឡើងវិញ មុននឹង​ឈាន​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ ជ្រើសរើស​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព និង​បទពិសោធន៍​គ្រប់គ្រាន់ មក​សហការ​ជាមួយ​រាជរដ្ឋាភិបាល​សំដៅ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ មាន​លក្ខណៈ​ទំនើប​ជឿនលឿន​ក្នុងការ​ដឹកជញ្ជូន​ទំនិញ អ្នកដំណើរ​ប្រកបដោយ​ជឿជាក់​»​។​

​សម្តេច​តេ​ជោ​បាន​ថ្លែង​ទៀតថា «​ខ្ញុំ​សុំ​បញ្ជាក់​បន្តិច​ដើម្បី​ជៀសវាង​ការភាន់ច្រឡំ ណាមួយ​ទៅលើ​ឧកញ៉ា គិត ម៉េង ។ រឿងនេះ​វា​ដូច្នេះ អ្វីដែល ហ៊ុន សែន សង្ស័យ​គឺ​វា​កើតឡើង​ពិតមែន [...] ខ្ញុំ​ឃើញ​ផ្លូវ​វា​មិន​ទៅមុខ​។ ពីមុន​ទោះ​មានការ​ដាច់​ក្តី ដោយ ប៉ុល ពត ក្តី​ក៏​នៅ​ដំណើរការ ប៉ុន្តែ​ដល់​ប្រទេស​សន្តិភាព​បែរជា​ដំណើរការ​អត់​បាន​។ ខ្ញុំ​សួរថា មូលហេតុ​អី​? គ្រាន់តែ​ចរចា​ចាប់ផ្តើម ហើយ​យើង​ទទួល​ចេញ​ខាងក្នុង​១​ឆ្នាំ ២​លាន​ដុល្លារ​ស្រេច​ទៅហើយ គ្មាន​នរណា​គេ​រកស៊ី​អីចឹង​ទេ​។ លុប​កុងត្រា​ចោល ហើយ​សងលុយ​ទៅ​ធនាគារអភិវឌ្ឍន៍អាស៊ី​វិញ​»​។​អា​ឡូ​វ​បើ​ដក​មួយ​កំណាត់​ទុក​មួយ​កំណាត់​ចឹ​ង​តើ​រក​អ្នកណា​មករក​ស៊ី​ជាមួយ​?​ហើយ​តើ​ធ្វើ​កិច្ចសន្យា​យ៉ាងម៉េច​ក្នុងការ​សងលុយ​ឲ្យ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ដែល​ខ្ចី​គេ​មក​ជួសជុល​ផ្លូវដែក​ឡើងវិញ​?​។​a hun bussiness2  

​សូម​បញ្ជាកដែរថា​កាលពី ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន កម្ពុជា ចូលជួប​ចរចារ​ជាមួយ​ឯកឧត្ដម លី ស៊ា​វ​ប៉េង (Li Xiaopeng) រដ្ឋមន្ត្រី ក្រសួង​ដឹកជញ្ជូន សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​រក​ជំនួយ​ដែរ។​​ជំនួប​ពិភាក្សា​ការងារ​នេះ​បាន​ផ្តោតជាសំខាន់​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ចិន លើ​វិស័យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ (One Belt and One Road Initiative) និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​។​a kit meng rail 

​សូមបញ្ជាក់ថា​ផ្លូវដែក​ម្ពុ​ជា​បាន​ចាប់​កសាង​នៅក្នុង​ឆ្នាំ​១៩២៧​ហើយ​សម្ពោធ​នៅ​ឆ្នាំ​១៩២៩ ក្រោយ​ព្រះអធិបតីភាព​​របស់​ព្រះបាទ​ស៊ីសុវត្ថិ​មុនី​វង្ស​។​
​ផ្លូវដែក​ដែល​បាន​កសាង​ក្នុងសម័យ​អាណានិគម​បារាំង​ចាប់ពី​ឆ្នាំ​១៩២៧-១៩៤២

​ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​មុនី​វង្ស​មាន​៤​ខ្សែ​៖
១. ភ្នំពេញ​ទៅ​ពោធិ៍សាត់ ៖ ១៦៦​គ​.​ម (​ឆ្នាំ​១៩២៩-១៩៣១)​។​២. ពោធិ៍សាត់​ទៅ​បាត់ដំបង​៖ ១០៧,៦​គ​.​ម (​ឆ្នាំ​១៩៣១-១៩៣២)​។​
៣. បាត់ដំបង​ទៅ​មង្គលបុរី​៖ ៥៧,១០​គ​.​ម (​ឆ្នាំ​១៩៣២-១៩៣៣)​។​៤. មង្គលបុរី​ទៅ​ប៉ោយប៉ែត​៖ ៥៨,៨៩​គ​.​ម​(​ឆ្នាំ​១៩៣៣-១៩៤២)​។​

​ផ្លូវដែក​ក្នុងសម័យ​សង្គមរាស្ត្រនិយម​ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម​សីហនុ​មាន​៣​ខ្សែ​
​ចាប់​កសាង​ពី​ឆ្នាំ​១៩៦០-១៩៦៩៖
១. ភ្នំពេញ​ទៅ​តាកែវ​៖ ៧៥​ឝ​.​ម​(​ឆ្នាំ​១៩៦០-១៩៦៦)​។​២. តាកែវ​ទៅ​កំពត​៖ ៩២​គ​.​ម (​ឆ្នាំ​១៩៦៦-១៩៦៧)​។​៣. កំពត​ទៅ​កំពង់ផែ​ព្រះសីហនុ ៖ ៩៨​គ​.​ម (​ឆ្នាំ​១៩៦៧-១៩៦៩)​។​a kit meng rail (1) a kit meng rail2 a hun bussiness a kit meng rail1