» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3842 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056336 នាក់

តម្លៃ​ប្រេង​ឥន្ទ​នៈ​ឡើង​ថែម​ទៀតហើយ រដ្ឋ​មិន​ហ៊ាន​ក្អក​ទេ​ខ្លាច​អត់​ប្រេង​ប្រើ​!

 

​ភ្នំពេញ​៖​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ស្រុក​ខ្មែរ​បន្ត​ហក់​ឡើងថ្លៃ​ជិត​៣០០​រៀល​ក្នុង​១​លីត្រ ពេល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៅ​ថ្ងៃទី​៦​ខែមិថុនា ឆ្នាំ​២០២២​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ។​
​យោងតាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ បានឱ្យដឹងថា ប្រេងឥន្ធនៈ​សម្រាប់​លក់​រាយ​ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២០ ខែឧសភា​នេះ ក្នុងនោះ សម្រាប់​តម្លៃ​សាំង​ធម្មតា ក្នុង​១​លីត្រ តម្លៃ​៥ ៥៥០​រៀល ហើយ​សម្រាប់​ប្រេងម៉ាស៊ូត តម្លៃ​៥ ៨០០​រៀល ក្នុង​១​លីត្រ ខណៈ​ប្រេងសាំង​ស៊ុប​ពែ តម្លៃ​៦ ១០០​រៀល ក្នុង​១​លីត្រ​។​a oil price1 

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ បានប្រាប់កសែតថា ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​មិនមែន​តែ​កម្ពុជា​ទេ ប៉ុន្តែ​នៅលើ​ទីផ្សារ​អន្តរជាតិ​ក៏​ឡើងថ្លៃ​ដែរ​។ លោក​បន្តថា បច្ចុប្បន្ន រដ្ឋាភិបាល​កំពុង​បារម្ភ​ខ្លាច​មិនមាន​ប្រេងឥន្ធនៈ​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ ខណៈ​តម្លៃ​ប្រេង​ចេះតែ​បន្ត​ហក់​ឡើង ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​នាំចូល និង​រដ្ឋាភិបាល​ពិបាក​។​លោក​ថា​៖ «​យើង​បារម្ភ​ជាង គឺ​បារម្ភ​ខ្លាច​អត់​ប្រេង​ប្រើ​។ អ៊ីចឹង​ហើយ មិនអាច​ច្របាច់ក​វិស័យ​ឯកជន​បានទេ​។ ក្នុង​ហ្នឹង រដ្ឋ​ក៏បាន​គិតគូរ​ដែរ​ទៅដល់​លទ្ធភាព​ផ្សេងៗ​ទៀត ក្នុង​ការជួយ​សម្របសម្រួល​ឱ្យ​វិស័យ​ប្រេង​អនុវត្ត​ឱ្យ​ដូច​អនុសាសន៍​សម្ដេច តេ​ជោ មានប្រសាសន៍​លើក​មុន​។ សម្ដេច​ណែនាំ​ឱ្យ​ហិរញ្ញវត្ថុ [​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​] ទិញ​ប្រេង​ស្តុក​ទុក​ខ្លះ ខ្លាច​អត់​មាន​ប្រេង​សម្រាប់​ម៉ាស៊ីនភ្លើង នៅពេល​ប្រទេស​យើង​រាំងស្ងួត វា​រី​អគ្គិសនី​យើង​មិន​ដើរ​។ លទ្ធភាព​ទាំងអស់​ហ្នឹង ក្រសួង​ពាក់ព័ន្ធ​កំពុង​គិតគូរ​ថា តើ​យើង​គួរតែ​ទិញ​ប្រេង​ស្តុក​ដោយ​របៀប​ណា នៅ​ស្តុក​កន្លែង​ណា ធ្វើយ៉ាងណា​ឱ្យ​ការ​បង្វិល​មាន​លក្ខណៈ​ទាន់ពេលវេលា​។ ទន្ទឹមនឹងនេះ​ក៏មាន​លក្ខណៈ​ផ្សេងទៀត​ដែល​យើង​កំពុង​គិតគូរ អ៊ីចឹង​មិនមែន​រដ្ឋាភិបាល​មិន​គិតគូរ​ទេ​»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​លើកឡើងថា ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងសាំង​នេះ​មិនមែន​មានតែ​នៅ​កម្ពុជា​ទេ ប៉ុន្តែ​ជាការ​ឡើងថ្លៃ​សកល​។ ជាក់ស្តែង​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២២ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា តម្លៃ​ប្រេងឥន្ធនៈ​នាពេល​បច្ចុប្បន្ននេះ មិនអាច​គ្រប់គ្រង​បាន​នោះទេ ដោយសារតែ​ឥទ្ធិពល​នៃ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ លោក​ក៏បាន​ស្នើ​ទៅ​ពលរដ្ឋ សុំ​កុំឱ្យ​មានការ​ស្តីបន្ទោស​លោ​ក​អំពី​រឿង​ប្រេង​ឡើងថ្លៃ​នេះ​។​