
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5038 នាក់
ម្សិលមិញ 5667 នាក់
សរុប 18744064 នាក់
ភ្នំពេញ៖នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) រួមជាមួយលោកស្រី ផាក ឃ្យុងណាន តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី គម្រោងជំនួយឥតសំណង “ការស្តារជីវភារស់នៅ និងលើកកម្ពស់អាហារូបត្ថម្ភនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន (ក្នុងភាពជាដៃគូជាមួយ WFP) ដែលមានទឹកប្រាក់សរុបចំនួន ២២០ លានយ៉េន (ប្រមាណ១លាន៥សែនដុល្លារអាមេរិក) ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចូលរួមធ្វើជាសាក្សីក្នុងពិធីនេះផងដែរ។ ជំនួយនេះនឹងផ្តល់ជាប័ណ្ណអង្ករ និងស្បៀងអាហារដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះ ព្រំដែនរួមទាំងជនភៀសសឹកកំពុងជ្រកកោននៅតំបន់ភាសសឹកតាមតំបន់ព្រំដែនរបស់កម្ពុជា ជនភៀសសឹកដែលបានត្រឡប់ទៅលំនៅស្ថានដើមវិញ និងពលករដែលបានវិលត្រឡប់មកកម្ពុជាវិញផងដែរ។
ជាមួយគ្នានេះផងដែរ ជំនួយនេះនឹងរួមចំណែកដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលខូចខាត និងជួយស្តារជីវភាពរស់នៅ និងកែលម្អអាហារូបត្ថម្ភ។សូមបញ្ជាក់ថាក្រៅពីមានជនភៀសសឹកប្រហែល៨ម៉ឺននាក់ក្នុងចំណៅមជាង៦០ម៉ឺននាក់ដែលមិនទាន់អាចវឹលទៅផ្ទះសម្បែងដែលត្រូវថៃឈ្លានពានបំផ្លិចបំផ្លាញរាជរដ្ឋាភិបាលក៏កំពុងចុះធ្វើការស្រាវជ្រាវពិនិត្យវាយម្លៃហេដ្ឋារចនាសម្ពន្ធផ្លូវស្ពានសាលារៀនដែលរងការខុចខាតផងដែរ។