» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5910 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696081 នាក់

រដ្ឋការចូបៃដឹនបញ្ជូនជំនួយប្រមុខការទូតអឺរ៉ុបធើ្វទស្សនកិច្ចទៅអ៊ុយក្រែន ដើម្បីបញ្ជាក់ពីជំហរគាំទ្រឥតងាករេ ក្រោយជ័យជម្នះរបស់លោកដូណាល់ត្រាំ

អាមេរិក៖ក្នុងបទសម្ភាសដែលចេញផ្សាយដោយទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យទី១០ខែវិច្ឆិកាឆ្នាំ២០២៤ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកចេកស៊ូលីវ៉ាន( Jake Sullivan) បញ្ជាក់ថា សេតវិមាននឹងបញ្ចេញកញ្ចប់ជំនួយនៅសល់ប្រមាណ៦ពាន់លានដុល្លារទៀតឲ្យទៅអ៊ុយក្រែន មុនពេលប្រធានា​ធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាផ្លូវការក្នុងខែមករាឆ្នាំ២០២៥។a uy eu 

លោកស៊ូលីវ៉ាន( Sullivan)ថា «គោលដៅសំខាន់មួយក្នុងចំណោមគោលដៅសំខាន់ៗរបស់រដ្ឋបាលបៃដិន នារយៈពេលប៉ុន្មានខែចុងក្រោយនៃអាណត្តិរបស់គាត់ គឺត្រូវធ្វើឲ្យអ៊ុយក្រែនឈរជើងក្នុងទីតាំងដ៏រឹងមាំបំផុតលើសមរភូមិ ដើម្បីធានាថា ពួកគេជាភាគីមិនអាចខ្វះបាន នៅពេលចូលមកកាន់តុចរចា»។ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកពេញទំហឹងលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក សហរដ្ឋអាមេរិក បានជួយផ្នែកយោធាអស់ទឹកប្រាក់១៧៤ពាន់លានដុល្លារហើយ ប៉ុន្តែជំនួយនេះ ត្រូវក្រុមអ្នកសាធារណរដ្ឋរិះគន់យ៉ាងខ្លាំង ដោយមានអ្នកខ្លះចោទថា រដ្ឋាភិបាលលោក ចូបៃដិន ហាក់ដូចជាយកលុយវាល់លានទៅបោះចោលនៅអ៊ុយក្រែន អ៊ីចឹង។លោក Sullivan ក៏បាននិយាយដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងពិភាក្សាអំពីអាទិភាពគោលនយោបាយក្នុងស្រុកនិងបរទេស ជាមួយប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ពេលអ្នកទាំងពីរជួបគ្នានៅថ្ងៃពុធ ហើយក្នុងឱកាសនោះ លោក បៃដិន នឹងផ្តាំផ្ញើឲ្យលោកត្រាំ កុំបោះបង់អ៊ុយក្រែនចោលឲ្យសោះ។

លោក Sullivan,ថា «ប្រធានាធិបតីបៃដិន នឹងមានឱកាសក្នុងរយៈពេល៧០ថ្ងៃខាងមុខដើម្បីជំរុញទៅសភា និងផ្តាំផ្ញើទៅកាន់រដ្ឋបាលអាណត្តិថ្មីថា សហរដ្ឋអាមេរិកមិនត្រូវទុកអ៊ុយក្រែនចោលឡើយ ការដើរចេញពីអ៊ុយក្រែនមានន័យថា នឹងមានអស្ថិរភាពកាន់តែច្រើននៅក្នុងទ្វីបអឺរ៉ុប”។ក្រៅពីរដ្ឋកាអាមេរិកចាស់នៅថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកាកន្លងទៅ ប្រមុខការបរទេសអឺរ៉ុប លោកចូសែប​បូរ៉ែល( Josep Borrell )បានអញ្ជើញទៅដល់ទីក្រុងគៀវរបស់អ៊ុយក្រែន ក្នុងបេសកកម្មដើម្បីបញ្ជាក់ឡើងវិញអំពីជំហរគាំទ្រដោយឥតងាករេរបស់អឺរ៉ុប ចំពោះអ៊ុយក្រែនផងដែរ។

គួរជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្រ្តីជាន់ខ្ពស់អឺរ៉ុបទៅកាន់ប្រទេសអ៊ុយក្រែន គិតចាប់តាំងពីការឈ្នះឆ្នោតរបស់លោកដូណាល់ត្រាំ និងបានកើតឡើងនៅចំពេលខួប ១,០០០ថ្ងៃនៃបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។លោកបូរ៉ែល( Borrell )បានបញ្ជាក់ឱ្យដឹងថា គិតចាប់តាំងពីមានវិបត្តិសង្គ្រាមនៅអ៊ុយក្រែនមក សហភាពអឺរ៉ុប បានផ្តល់ជំនួយផ្នែកយោធានិងការគាំទ្រផ្នែកហិរញ្ញវត្ថុផ្សេងៗសរុបចំនួន ១៣១ពាន់លានដុល្លារអាម៉េរិកទៅឱ្យអ៊ុយក្រែន និងបានជួយបណ្តុះបណ្តាលទាហានអ៊ុយក្រែនសរុបប្រមាណជាង ៦ម៉ឺននាក់ ស្របពេលអឺរ៉ុប មានគោលដៅចង់បង្កើនការផ្តល់ជំនួយទៅឱ្យអ៊ុយក្រែន រួមទាំងបន្ថែមការបណ្តុះបណ្តាលជំនាញយោធាដល់ទាហានអ៊ុយក្រែនឱ្យបានសរុបចំនួន ៧៥ម៉ឺននាក់នៅត្រឹមដំណាច់រដូវរងារខាងមុខ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនក្នុងរដ្ឋធានីគៀវ លោក Borrell បានបន្តសង្កត់ធ្ងន់ថា "ការគាំទ្ររបស់អឺរ៉ុបចំពោះអ៊ុយក្រែននឹងនៅតែបន្តទៅមុខដោយមិនងាករេ” ពីព្រោះការចូលរួមគាំទ្ររបស់អឺរ៉ុប គឺជាមធ្យោបាយតែមួយគត់សម្រាប់ជួយឱ្យអ៊ុយក្រែនធើ្វការប្រយុទ្ធតទល់នឹងសកម្មភាពឈ្លានពានរបស់រុស្ស៊ី ដើម្បីធានាការពារដែនអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចការធានាដល់ស្ថិរភាពតំបន់អឺរ៉ុបទាំងមូលទៅថ្ងៃអនាគត។

សូមបញ្ជាក់ថាអនាគត​​រដ្ឋបាល​ដឹកនាំលោក ដូណាល់​ ត្រាំ នឹង​បញ្ចប់​សង្គ្រាម​​ និង​ពុំមែន​​ទាមទារ​យក​ដែនដីដែល​បាត់បង់​ទៅហើយនោះ មកឲ្យអ៊ុយក្រែន​វិញឡើយ។ នេះបើតាម​លោក Bryan Lanza ជា​ទីប្រឹក្សា​ដ៏​យូរ​ឆ្នាំម្នាក់​របស់​លោក​ ត្រាំ ដែល​បាន​ផ្តល់​សម្ភាសន៍​ទៅកាន់​ទូរទស្សន៍​BBC  ដោយ​បញ្ជាក់ទៀត​ថា កិច្ចការ​ជាអាទិភាព​ គឺរំលត់​ភ្លើង​ចម្បាំង និង​បញ្ឈប់​ការ​កាប់សម្លាប់​បង្ហូរ​ឈាម​តទៅទៀត។​

តាមប្រភពដដែល,​ រដ្ឋបាល​អាមេរិក​ថ្មី​ក្រោមការដឹកនាំ​របស់លោក ត្រាំ នឹង​ស្នើ «ទស្សនវិស័យ​សន្តិភាព»​ ទៅឲ្យ​ ប្រធានាធិបតី​អ៊ុយក្រែន  ហើយ​ប្រសិន​បើលោក ​វ៉ូឡូឌីមៀរ ហ្សេឡេន​ស្គី ចូលតុចចារ និងបែរ​​និយាយ​ថា សន្តិភាពអាចសម្រេច​ទៅបាន ទាល់តែ​បាន​ដីគ្រីមេ​មកវិញ  នោះ​បាន​សេចក្តីថា លោក ហ្សេឡេន​ស្គី មិនមែន​ជា​មនុស្ស​ប្រាកដនិយម ច្បាស់លាស់ទេ។ ការពិត, ទឹកដីគ្រីមេ បាត់ទៅហើយ។ ប្រសិន​បើ​ចង់​ច្បាំង​ទាមទារ​​ដីគ្រីមេ​នេះមកវិញ និងចង់ឲ្យ​ទ័ព​អាមេរិក​ទៅជួយ​ច្បាំងយក​ដីនោះមកឲ្យ ​​សូម​លោក ហ្សេឡេន​ស្គី ធ្វើ​ខ្លួន​ឯង​ចុះ។ នេះ​បើយោង​តាមប្រសាសន៍​របស់​​លោក Bryan Lanza ​ទីប្រឹក្សា​ចាស់​​ឆ្នាំ​របស់​លោក​ ត្រាំ។ ទីប្រឹក្សា​រូបនេះ​ ពន្យល់ទៀត​ថា អ្វីដែល​អាមេរិក​នឹងត្រូវបញ្ជាក់ទៅ​អ៊ុយក្រែន គឺជា ទស្សនវិស័យ​ចំពោះ​សន្តិភាព១ដ៏ប្រាកដប្រាជា។​ នេះពុំមែន​ជា ភាពស្រមើល​ស្រមៃ​ដើម្បី​ជ័យជម្នះទេ តែ​ជា​ចក្ខុវិស័យ​ដើម្បីសន្តិភាព​។ ចំណុច​នេះ គេ​ត្រូវ​ទទួល​ស្គាល់​ការពិត ​និង​ជជែកគ្នាដោយស្មោះត្រង់។​

​

គួរ​រំឭកថា ទឹកដី​គ្រីមេ ត្រូវ​រុស្ស៊ី​របស់បុរសខ្លាំង វ្ល៉ាឌីមៀរ​ ពូទីន លេបត្របាក់យក​មកដាក់​ក្នុង​ដែន​ឧបសម្ព័ន្ធ​ផែន​ទី​រុស្ស៊ី តាំងពីឆ្នាំ២០១៤។ ៨ឆ្នាំក្រោយមក រុស្ស៊ី​​​ក៏​បញ្ឆេះភ្លើង​សង្គ្រាម​ឈ្លានពាន​ដី​អ៊ុយក្រែន​ថែម​ទៀត។​ ក្នុង​ភ្នក់ភ្លើងចម្បាំងជាង​២ឆ្នាំមក​នេះ អ៊ុយក្រែនបាន​ស្នើ​សុំ​ ​សហរដ្ឋ​អាមេរិកនិង​សម្ព័ន្ធមិត្ត​លោកខាងលិច​ អនុញ្ញាតឲ្យខ្លួន​​ប្រើ​អាវុធធន់ធ្ងន់​បាញ់​រយៈ​ចម្ងាយ​ឆ្ងាយ​ ហើយ​និង​សុំ​បន្ថែមជំនួយ​សព្វាវុធឲ្យ​ច្រើន​។​ ជាផ្លូវការ អ៊ុយក្រែន មិនដែល​សុំ​ឲ្យ​កងទ័ព​អាមេរិក ឲ្យ​ជួយ​​​ច្បាំង​នៅ​សមរភូមិ​ ជំនួស​នោះទេ​។​

​ក្នុង​ឱកាសយុទ្ធនាការ​បោះឆ្នោត​​នាពេល​កន្លងទៅ​ លោក ដូណាល់​ ត្រាំ បាន​ប្រកាស​ក្តែងៗថា បើ​លោក​ឈ្នះ​ឆ្នោតធ្វើ​ជា​ប្រធានាធិបតី លោក​នឹង​ពន្លត់​ភ្លើង​​សង្គ្រាម​អ៊ុយក្រែន ត្រឹមតែក្នុងពេល​១ថ្ងៃ។ ក៏ប៉ុន្តែ​ ប្រធានាធិបតី​ជាប់​ឆ្នោតរូបនេះ នៅមិនទាន់​បាន​ពន្យល់​លម្អិត​ ថា​ត្រូវ​ធ្វើ​ដូចម្តេចសោះ​ឡើយ​​​​៕ប្រភព៖ Reutersa uy eu usa