» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11332 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701503 នាក់

វៀតណាម​ចាក់​សាក​វ៉ាំ​ង​សាំង​ប្រឆាំង​កូ​វិត​១៩​សាក​លើ​ប្រជាជន​ខ្លួន​

 

​វៀតណាម​៖ ក្រុមហ៊ុន​ឱសថ​ក្នុងស្រុក​មួយ​បានចាប់ផ្តើម​សាកល្បង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ទៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត​នៅក្នុង​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ធ្នូ​ក្នុងពេលដែល​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​កំពុង​ទន្ទឹង​រងចាំ​ទទួលបាន​វ៉ាក់សាំង​យ៉ាង​អន្ទះសា​។ នេះ បើតាម​ការ​ឲ្យ​ដឹង​ពី​ខាង​អ្នកតំណាង​ក្រុមហ៊ុន​ណា​ណូ​កូ​វ៉ា​ក់​។​a co vn 

​មន្ទីរពិសោធន៍​វៀតណាម​បាន​ចាក់ សាកល្បង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​ទៅលើ​មនុស្ស​នេះ​មាន​ឈ្មោះថា ណា​ណូ​កូ​វ៉ា​ក់ (Nanocovax) និង​ស្ថិតនៅ​ក្នុងចំណោម​មន្ទីរពិសោធន៍​ចំនួន​៤ ដែល​កំពុងតែ​សិក្សា​ស្រាវជ្រាវ​ផលិត​ថ្នាំ​វ៉ាក់សាំង​នៅក្នុង​ប្រទេស​វៀតណាម​។ ប្រសិន​បោះ​ជោគជ័យ ថ្នាំ​វ៉ាក់សាំង​របស់​ណា​ណូ​កូ​វ៉ា​ក់ នឹងមាន​តម្លៃ​ប្រមាណ ៥ ដុល្លារ​ក្នុង​មួយ​ដូ​ស​។ ក្រុម​អ្នកស្ម័គ្រចិត្ត​ចំនួន ៣ នាក់​បានទទួល​ការចាក់​ថ្នាំ​បង្ការ​រួចហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ បន្ទាប់មកទៀត ពួកគេ​នឹងត្រូវ​ទទួល​ការត្រួតពិនិត្យ​តាមដាន​រយៈពេល ៧២ ម៉ោង​នៅឯ​សាកលវិទ្យាល័យ​ពេទ្យ​យោធា​វៀតណាម​។​

​ក្រសួងសុខាភិបាល​វៀត​ណា​ម​បាន​ឲ្យ​ដឹងថា​៖ មាន​អ្នកស្ម័គ្រចិត្ត​សរុប​ចំនួន ៦០ នាក់ នឹង​ទទួល​ការចាក់​វ៉ាក់សាំង នៅ​ដំណាក់កាល​ដំបូង​នៃ​ការធ្វើ​តេស្ត​សាកល្បង​។ លោក​ឌូ គូ​យែ​ត (Do Quyet) នាយក​សាកលវិទ្យាល័យ​ពេទ្យ​យោធា វៀតណាម បាន​និយាយថា បុគ្គលិក​ពេទ្យ​ជំនាញ បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងករណី​ដែល​អ្នក​ស្ម​គ្រ័​ចិត្ត​ណា​ម្នាក់​រង​ផលប៉ះពាល់​អ្វី​ពី​ឥទ្ធិពល​នៃ​ថ្នាំ​វ៉ាក់សាំង​។​

​គួរ​ជ្រាបថា វៀតណាម​គឺជា​ប្រទេសមួយ​ដែល​ទទួលបាន​ការកោតសរសើ​រ​ពី​ពិភពលោក ចំពោះ​ការចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ វៀតណាម​មាន​ប្រជាជន​សរុប​ទាំងអស់​ប្រមាណ ៩៧ លាន​នាក់ ក៏ប៉ុន្តែ​រហូតមកទល់​នឹង​សព្វថ្ងៃនេះ អ្នក​ឆ្លង​កូ​វីដ​នៅ​វៀតណាម​មានតែ​ជាង ១ ៤០០ នាក់ និង​មាន​ស្លាប់​ត្រឹមតែ ៣៥ នាក់​ប៉ុណ្ណោះ​។​ផ្ទុយពីប្រទេសវៀតណាមនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែនដែលប្រមូលលុយជំនួយបានប្រមាណ៤០លានដុល្លារអាមេរិកសម្រាប់ទិញវ៉ាកសាំងប្រឆាំងកូវិតបានប្រកាសថាសម្តេចមិនយកប្រជាជនខ្មែរធ្វើជាឧបករណ៍ពិសោធន៍នោះតេ!?។

​