» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2939 នាក់

ម្សិលមិញ 6501 នាក់

សរុប 13951494 នាក់

សហរដ្ឋអាមេរិក បង្ហាញ​ដៃគូ​ក្របខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ជាមួយ​ប្រទេស​អាស៊ាន​ចំនួន ៧ ក្នុងចំណោម​បញ្ជី​សមាជិក​ចាប់​ផ្តើមដំបូង​តែ​ព្រួយ​រឿង​ឥណ្ឌា​

 

​តូ​ក្យូ​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន បានចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​ពាណិជ្ជកម្ម​ថ្មី​នៅ​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដោយមាន​ប្រទេស​ចំនួន ១៣ រួមទាំង​ឥណ្ឌា និង​ជប៉ុន បាន​ចុះហត្ថលេខា​លើ​គំនិត​ផ្តួចផ្តើម​នេះ ទោះបីជា​នៅតែមាន​សំ ណួ​រ​អំពី​ប្រសិទ្ធភាព​នៃ​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​a indo pacific 

​លោក បៃ​ឌិន បានបង្ហាញ​ជា​ផ្លូវការ​នូវ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សម្រាប់​វិបុលភាព​(IPEF) នៅ​ថ្ងៃទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុងប្រទេស​ជប៉ុន ជា​កន្លែង​ដែល​លោក​បាន​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida នៅមុន​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់ Quad នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​​លោក បៃ​ឌិន បាន​និយាយថា​៖ «​ខ្ញុំ​ជឿថា​យើង​នឹង​ឈ្នះ​ការប្រកួតប្រជែង​នៅក្នុង​សតវត្ស​ទី ២១ ជាមួយគ្នា​»​។​​សម្រាប់​សមាជិក​នៃ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​នេះ នឹងមាន​ការរួមបញ្ចូល​ដៃគូ​តាមរយៈ​ស្តង់ដារ​ដែល​បាន​ព្រមព្រៀងគ្នា​ក្នុង​វិស័យ​សំខាន់ៗ​ចំនួន​បួន គឺ​រួមមាន​៖ សេដ្ឋកិច្ច​ឌីជីថល ខ្សែសង្វាក់​ផ្គត់ផ្គង់ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ស្អាត និង​វិធានការ​ប្រឆាំង​អំពើពុករលួយ​។​

​បញ្ជី​ឈ្មោះ​សមាជិក​ដំបូង​បន្ថែម​ពី​សហរដ្ឋអាមេរិក រួមមាន​៖ អូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូ​វែ​ល​សេ​ឡង់ ហ្វីលីពីន សិង្ហ​បុរី កូរ៉េខាងត្បូង ថៃ និង​វៀតណាម​។ ការចូលរួម​របស់​ប​ណ្តា​ប្រទេស​ទាំងនេះ មាន​ចំនួន​ប្រហែល ៤០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​។​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ពួកគេថា​៖ «​យើង​ចែករំលែក​ការប្តេជ្ញាចិត្ត​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី បើកចំហ យុត្តិធម៌ រួមបញ្ចូល ទំនាក់ទំនង​គ្នា​ទៅវិញទៅមក ភាព​ធន់ សុវត្ថិភាព និង​វិបុលភាព​នៃ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ការចូលរួម​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ​ក្នុងចំណោម​ដៃគូ​នានា គឺជា​កត្តា​សំខាន់​សម្រាប់​ការបន្ត​រីកចម្រើន សន្តិភាព និង​វិបុលភាព​»។

​តាម​ប្រភព​នៃ​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​អាមេរិក​ម្នាក់ គឺ​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​បួន ត្រូវ​រក​ឯកភាពគ្នា ដើម្បី​មាន​ប្រព័ន្ធ​រួមមួយ សម្រាប់​ចរាចរណ៍​ផ្លូវទឹក​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ហើយ​សម្រាប់​ជា​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវទឹក​ផង និង​ជា​តំបន់​សេដ្ឋកិច្ច​រួមគ្នា​ផង​។ ក្នុងការ​ចរចា​ជជែក​គ្នា​នោះ ប្រទេស​ទាំង​បួន ក៏ត្រូវ​រក​មធ្យោបាយ​ឯកភាព​ចំពោះ​ការចែក​រំ​លែង​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​លើផ្លូវ​សមុទ្ទ តួយ៉ាង​សកម្មភាព​នេសាទ​ខុសច្បាប់ ជាដើម​។​ជប៉ុន សហរដ្ឋអាមេរិក ឥណ្ឌា និង​អូស្ត្រាលី បានសម្រេច​ចិត្ត​រួមគ្នា​ថា គ្រោង​នឹង​វិនិយោគ​យ៉ាងហោច​៥០​ពាន់​លាន​ដុល្លារ (៤៧​ពាន់​លាន​អឺរ៉ូ​) គឺ​វិនិយោគ​ក្នុង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅមុខ​។ នេះ​គឺ​ការប្រកាស​ឲ្យ​ដឹង​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ជប៉ុន​។ ប្រទេស​ទាំង​បួន​នេះ កំពុងតែ​ចង់​ប្រជែង​នឹង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​របស់​ចិន ដែល​គេ​ស្គាល់​ថា គម្រោង​ផ្លូវ​សូត្រ ឬ ផ្លូវ​មួយ​ខ្សែក្រវ៉ាត់ មួយ​នោះ​ហើយ​។​ទោះជា​យ៉ាងណា​គេ​នៅ​ព្រួយបារម្ភ​ចំពោះ​ជំហរ​ប្រទេស​ឥណ្ឌា​ផងដែរ​។​

ដូចជា ករណី​សង្គ្រាម​ឈ្លានពាន​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ប្រទេស​បី​ផ្សេងទៀត​បាន​ថ្កោលទោស​រុស្ស៊ី​ជា​ចំហ តែ​ចំពោះ​ឥណ្ឌា​វិញ គឺ​រក្សា​ភាព​ស្ងៀមស្ងាត់ ឬក៏ ប្រឹង​ប្រឹង​រក្សា​ជំហរ​ជា​កណ្តាល​។ ឥណ្ឌា នៅ​ត្រូវការ​ពឹងពាក់​ច្រើន​លើ​រុស្ស៊ី ពិសេស​គ្រឿង​សព្វាវុធ​។ សាស្ត្រាចារ្យ​នយោបាយ Kazuhiro Maeshima នៅ​សកល​វិទ្យាល័យ​សូ​ហ្វី​យ៉ា នៅ​ក្រុង​តូ​ក្យូ កត់សម្គាល់​ដែរ​ថា បក្សសម្ព័ន្ធ​ក្វាដ ហាក់​ប្រឹងប្រែង​យកចិត្តទុកដាក់​ណាស់ ក្នុង​រក​វិធីសាស្ត្រ​ទប់ទល់​នឹង​ចិន តែ​ឥណ្ឌា​ឯណោះ​ហាក់​ប្រហែលជា​អាច​កាន់​ជំហរ​អព្យាក្រឹត​ផង មើលទៅ​។ ប្រធានាធិបតី​អាមេរិក លោក​ចូ បៃ​ដិ​ន នៅ ក្នុងឱកាស​ជំនួប​នេះ បាន​លួងលោម​ចិត្ត​ឥណ្ឌា និង​ពង្រឹងស្មារតី​លោកនាយក​រដ្ឋ​ម​ន្ត្រិ ន​រិ​ន្ទ្រា​ម៉ូ​ឌី ឲ្យ​ទុកចិត្ត​លើ​បក្សសម្ព័ន្ធ ហើយ​ហ៊ាន​និយាយ​ពី​ជំហរ​ឲ្យ​ត្រង់​ទៅ​ត្រង់​មក​។​a india us a indo pacific