» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11637 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701808 នាក់

តៃវ៉ាន់និងចិនដីគោកឡើងសម្លេងដាក់គ្នាក្នុងទិវាបុណ្យខួបជាតិតៃវ៉ាន់

​ចិន​៖​លោក​ប្រធានាធិបតី​តៃវ៉ាន់ ឡៃ ឈី​ង​តែ បាន​ថ្លែង​សុន្ទរកថា​ជា​លើក​ទី​១ នៅ​ថ្ងៃ​បុណ្យជាតិ​១០​តុលា បន្ទាប់ពី​លោក​បាន​ចូលកាន់​តំណែង​កាលពី​ខែឧសភា​។ ក្នុង​សុន្ទរកថា​នេះ លោក​បាន​ថ្លែងថា លោក​នឹង​បន្ត​ប្រឹងប្រែង​តស៊ូ ដើម្បី​ប្រឆាំង​តទល់​នឹង​ការ​ច្បាម​ភ្ជាប់​កោះ​តៃវ៉ាន់​ទៅក្នុង​ទឹកដី​ចិន និង​ប្រឆាំង​ចំពោះ​ការជាន់​ឈ្លី​អធិបតេយ្យភាព​របស់​កោះ​តៃវ៉ាន់​។ លោក ឡៃ ឈី​ង​ទឿ បន្តទៀតថា វា​មិនអាច​ទៅរួច​ជាដាច់ខាត ដែល​ចិន​គឺជា​មាតុភូមិ​របស់​តៃវ៉ាន់​នោះ​។​a tai van 

​លោក​ប្រធានាធិបតី​តៃវ៉ាន់ បាន​គូសបញ្ជាក់ថា ការប្តេជ្ញាចិត្ត​របស់​តៃវ៉ាន់ នៅតែ​បន្ត​ជា​ដរាប​ដើម្បី​ការពារ​អធិបតេយ្យភាព បូរណភាព​ជាតិ និង​ដើម្បី​រក្សា​Statu quo ព្រមទាំង​សន្តិភាព​និង​ស្ថិរភាព​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​។ ក្នុង​សុន្ទរកថា​នេះដែរ លោក ឡៃ ឈី​ង​តែ លើកឡើងថា​លោក​សង្ឃឹមថា តៃវ៉ាន់​និង​ចិន​នឹង​អាច​សន្ទនា​គ្នា ប្រាស្រ័យ​រាប់អាន​គ្នា​ប្រកបដោយ​ភាព​បរិសុទ្ធ​និង​សន្តិភាព​។​
​ភ្លាមៗ​ក្រោយ​សុន្ទរកថា​របស់លោក​ប្រធានាធិបតី​តៃវ៉ាន់​នេះ ប៉េកាំង​បាន​ប្រតិកម្ម​ភ្លាម ដោយ​បណ្តាញ​ព័ត៌មាន​ចិន​បាន​ចុះផ្សាយ ចាត់ទុក​លោក ឡៃ ឈី​ង​ទឿ គឺជា​ជន​បះបោរ​បំបែក​ទឹកដី និង​ចោទថា​សំដី​លោក​គឺជា​សំដី​ញុះញង់​ប្រឆាំងនឹង​ចិន​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅឯ​រដ្ឋធានី​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នី​ង (Mao Ning) និយាយថា សុន្ទរកថា​របស់លោក ឡៃ (Lai) មាន​ចេតនា​ចង់​បំបែក​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​រវាង​ភាគី​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​សកម្មភាព​របស់​លោក​ឡៃ បានបង្ហាញ​ពី​គោលបំណង​ផ្តាច់ខ្លួន និង​មាន​ចេតនា​អាក្រក់ ក្នុងការ​បង្កើន​ភាព​តានតឹង​ក្នុង​ឆ្លង​ច្រក​សមុទ្រ ដើម្បី​តែ​កេងចំណេញ​នយោបាយ​ផ្ទាល់ខ្លួន​យ៉ាង​អាត្មានិយម​ជាទីបំផុត ។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានលើកឡើង​ជា​បន្តទៀត​ថា «​តៃវ៉ាន់ នឹង​មិនអាច​ក្លាយជា​ប្រទេស​បានឡើយ​» ។​ក្នុងនោះ លោកស្រី ម៉ៅ នី​ង មានប្រសាសន៍ថា «​សុន្ទរកថា​របស់លោក ឡៃ ជី​ង​តេ (Lai Ching-te) មាន​ចេតនា​ផ្តាច់ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ​ជា​ប្រវត្តិសាស្ត្រ​រវាង​តៃវ៉ាន់​និង​ចិនដីគោក ហើយក៏​ជា​ចេតនា ដែល​នឹង​នាំឱ្យ​កើនឡើង​នូវ​ភាព​តានតឹង​ខ្លាំង​ទៅៗ ដើម្បី​តែ​កេងចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​នយោបាយ ។ លោកស្រី បាន​កត់សម្គាល់ថា នៅលើ​ពិភពលោក មាន​ចិន​តែមួយ​ប៉ុណ្ណោះ ហើយ​តៃវ៉ាន់ មិនអាច​កាត់ផ្តាច់​ពី​ចិន​បានទេ មានន័យថា សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់ ដែល​តំណាងឱ្យ​ចិន​ទាំងមូល ។

​ក្នុងពេល​ដំណាលគ្នា ក្រៅពី​នាំពាក្យ​ក្រសួងការបរទេស​ចិន អ្នកជំនាញ និង​ជា​ប្រមុខ​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ស៊ូ​ចូ​វ (Soochow) ក្នុង​ទីក្រុង​ស៊ូ​ចូ​វ (Suzhou) ភាគ​ខាងកើត​ប្រទេស​ចិន លោក​សាស្ត្រាចារ្យ វី​ទ័​រ កៅ (Victor Gao) ឯណោះ​វិញ រៀបរាប់ថា ការលើកឡើង​របស់​មេ​ដឹកនាំ​កោះ​តៃវ៉ាន់ លោក ឡៃ ជី​ង​តេ (Lai Ching-te) បង្ហាញ​យ៉ាងច្បាស់​ពី​ការប៉ុនប៉ង​ដោយ​ឥត​លាក់លៀម ក្នុងការ​ព្យាយាម​បំបែក​តៃវ៉ាន់​ចេញពី​ប្រទេស​ចិន ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់នោះ គ្មាន​ប្រសិទ្ធភាព​ឡើយ ដោយសារតែ​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក បានទទួល​ស្គាល់​ទាំងស្រុង​នូវ​គោលការណ៍​ចិន​តែមួយ ។

​សូមបញ្ជាក់ថា ទិវា​បុណ្យជាតិ​តៃវ៉ាន់​លើក​ទី​១១៣ ថ្ងៃទី​១០​តុលា គឺ​បុណ្យខួប​រំលឹក​អំពី​ការដួលរលំ​ទៅ នៃ​រាជវង្ស​ឈី​ង ហើយ​ចិន​ប្រែ​ឈ្មោះថា “​សាធារណរដ្ឋ​ចិន​”​។ ក្នុងឱកាស​បុណ្យខួប​នេះ មានការ​ចូលរួម​ផងដែរ​ពី​សមាជិកសភា​អាមេរិក​៣​នាក់ និង​តំណាង​អង្គទូត​ប្រទេស​១២ ដែលមាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តៃវ៉ាន់​។ គួររំលឹកថា ទំនាស់​រវាង​តៃវ៉ាន់​និង​ចិនដីគោក បានចាប់ផ្តើម​នៅ​កំឡុង​ពេលដែល​កងទ័ព​បដិវត្ត​កុម្មុយនីស្ត របស់​ម៉ៅ សេទុង បានចាប់ផ្តើម​វាយលុក ផ្តួលរំលំ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​ដឹកនាំ​ដោយ ឆេង កៃ​ជែក (Tchang Kai-Chek) ហើយ​បានប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ នៅ​ថ្ងៃទី​១​តុលា​ឆ្នាំ​១៩៤៩ អ្នក​ជាតិ​និយមនៃ​សាធារណរដ្ឋ​ចិន បាននាំគ្នា​ធ្វើដំណើរ​ទៅ​តៃវ៉ាន់​ជាមួយនឹង​ប្រជាជន​ស៊ី​វី​ល​រាប់សិប​ម៉ឺន​នាក់ ដើម្បី​គេចចេញ​ពីរ​បប​កុម្មុយនីស្ត​។ ចាប់តាំងពី​ពេលនោះ​មក តៃវ៉ាន់​មាន​របប​នយោបាយ មាន​រដ្ឋាភិបាល មាន​កងទ័ព​ដាច់ដោយឡែក​។​

​លោក Fang Yu-Chen សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សកលវិទ្យា​ល័យ SooChow ក្រុង​តៃប៉ិ បាន​លើកឡើងថា សុន្ទរកថា​របស់លោក ឡៃ ឈី​ង​តែក្នុងឱកាស​បុណ្យជាតិ​តៃវ៉ាន់​នេះ គឺមាន​លក្ខណៈ​ទន់ភ្លន់ មិន​ក្អេងក្អាង​ប្រឆាំង​ចិន​ពេក​នោះទេ​។ តែ​ទន្ទឹមនឹងនេះ លោក​ឡៃ ឈី​ង​តែ បាន​រំលឹក​អំពី​ប្រវត្តិសាស្ត្រ​របស់​ចិន​និង​តៃវ៉ាន់ ដែល​វា​អាចធ្វើ​ឲ្យ​ប៉េកាំង​ខឹងច្រលោត​។ មានន័យថា លោក​ឡៃ​ឈី​ង​តែ ចង់​ប្រាប់​ចិន​ថា សាច់រឿង​ប្រវត្តិសាស្ត្រ​គឺ​លោក​ក៏មាន​សិទ្ធិ​និយាយ​រំលឹក​ដែរ មិនមែន​ចិន​តែម្នាក់ឯង និយាយ​យក​ត្រូវតែ​ម្នាក់ឯង​នោះទេ​។​

​សូម​រំឭក​ជាថ្មី រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានប្រកាសថា តៃវ៉ាន់​ជា​ទឹកដី​របស់​ចិន​តាំងពី​បុរាណកាល​មក និង​តែង​ចាត់ទុក​តៃវ៉ាន់​ជា​អធិបតេយ្យភាព​របស់ខ្លួន ហើយក៏​មិន​បដិសេធ​ក្នុងការ​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​យក​កោះ​នេះ​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​ឡើយ​។ រដ្ឋាភិបាល​តៃវ៉ាន់​បាន​ច្រានចោល​ការអះអាង​ទាំងនោះ ដោយ​និយាយថា​មានតែ​ប្រជាជន​តៃវ៉ាន់​ទេ​ដែល​អាច​សម្រេច​អនាគត​របស់​ពួកគេ​។​

​រាជវង្ស Qing នៃ​ប្រទេស​ចិន បាន​ចុះហត្ថលេខា​ប្រគល់​កោះ​តៃវ៉ាន់​ទៅ​ប្រទេស​ជប៉ុន​នៅក្នុង​ឆ្នាំ​១៨៩៥ ក្រោម​សន្ធិសញ្ញា​មួយ ហើយ​នៅ​ឆ្នាំ​១៩៤៥ នៅ​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទី​២ កោះ​នេះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​។ នៅ​៤​ឆ្នាំ​បន្ទាប់​ក្រោយ​ចាញ់​សង្គ្រាមស៊ីវិល​ជាមួយ​បក្សកុម្មុយនិស្ត​របស់លោក ម៉ៅ សេទុង រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​បាន​រត់​ភៀសខ្លួន​ទៅគ្រប់​គ្រង​នៅ​កោះ​តៃវ៉ាន់​មកទល់នឹង​សព្វថ្ងៃនេះ​។​

​គួរ​កត់សំគាល់ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​ប៉េកាំង​បាន​គំរាម​កាន់តែខ្លាំង ថា​ខ្លួន​អាច​នឹង​ប្រើ​កម្លាំង​ដើម្បី​ច្បាម​យក​កោះ​តៃវ៉ាន់​មកវិញ ព្រោះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន​។ យ៉ាងណាមិញ នៅ​រវាង​២៤​ម៉ោង មុន​ថ្ងៃ​បុណ្យជាតិ​តៃវ៉ាន់ ១០​តុលា ចិន​បា​នប​ញ​ញ​ជូន​យន្តហោះ​ចម្បាំង​ចំនួន​២៩​គ្រឿង និង​នាវាចម្បាំង​៩​គ្រឿង​ទៅ​ក្រវែល​ក្បែរ​តៃវ៉ាន់​។ នេះ​បើ​ផ្អែក​តាម​ការអះអាង​របស់​ក្រសួងការពារជាតិ​តៃវ៉ាន់​។​a tai van china 
​