» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7192 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697363 នាក់

សម្តេច​តេ​ជោ​មិន​ចង់ឃើញ​ប្រទេស​ប្រជាធិបតេយ្យ ប្រព្រឹត្ត​នូវ​កំហុស​ជា​លើក​ទី​៣!

 

​ប៊ែ​ល​ហ្ស៊ិ​ក​៖​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​ដែល​អនុញ្ញាត​ឲ្យ លោក ម៉ា​ទីន ហេ​យ (Martin Hayes) អនុប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ជា​ប្រធាន​ក្រុមហ៊ុន​បុស​ស៍ (Bosch) ប្រចាំ​អាស៊ីអាគ្នេយ៍ ចូលជួប​សំដែង​ការគួរសម សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សង្កត់ធ្ងន់​ពាក់ព័ន្ធ​បញ្ហា​ការចង់​ដក​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (EBA) ពី​កម្ពុជា ដោយ​សម្តេច​បញ្ជាក់​យ៉ាងច្បាស់​ថា ប្រសិន​អឺរ៉ុប​ដក EBA ក្លាយជា​ការពិត​មែន​នោះ អឺរ៉ុប​នឹង​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​ប្រព្រឹត្ត​កំហុស​ចំពោះ​កម្ពុជា​ជា​លើក​ទី​៣​។​a hun eu1 

«​សម្តេច​មិន​ចង់ឃើញ​ប្រទេស​ប្រជាធិបតេយ្យ ដែល​ប្រព្រឹត្ត​នូវ​កំហុស​ជា​លើក​ទី​៣ ពោលគឺ​កំហុស​លើក​ទី​១ ប្រទេស​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប បាន​គាំទ្រ​នូវ​រដ្ឋប្រហារ​យោធា​ក្នុងប្រទេស​កម្ពុជា កាលពី​ទសវត្ស​៧០ កំហុស​ទី​២ គាំទ្រ​ដល់​របប​ខ្មែរក្រហម​ជាង​១​ទសវត្ស ពិសេស​គាំទ្រ​ខ្មែរ ក្រហម​នៅ​អង្គការសហប្រជាជាតិ និង​កំហុស​ទី​៣ បើទោះបីជា​ស្ថិតក្នុង​ដំណាក់កាល​ពិភាក្សា​លើ​សេចក្តីថ្លែងការណ៍ ឬ​ក្លាយទៅជា​ការពិត​នោះ វា​នឹង​ក្លាយទៅជា​កំហុស​ទី​៣ របស់​ប្រទេស​ប្រជាធិបតេយ្យ នៅ​សហភាព​អឺរ៉ុប​សម្រាប់​កម្ពុជា​»​។​

​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល បានលើកឡើង​ទៀតថា កន្លងមក​មាន​ប្រទេស​មួយចំនួន ក្នុង​សហភាព​អឺរ៉ុប ដែល​បានធ្វើការ​គំរាម​ដល់​កម្ពុជា និង​សហភាព​មី​យ៉ាន់​ម៉ា ក្នុង​ការដក​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (EBA)​។ សម្តេច​តេ​ជោ​បន្ត​ដែរ​ថា កន្លងមក EU បាន​ជួយ​ដល់​កម្ពុជា លើ​គ្រប់​វិស័យ​ទាំងអស់ ប្រសិនជា EU សំរេច​ដក​នូវ EBA គឺ​ហាក់បីដូចជា EU បោះបង់ចោល​នូវ​អ្វីដែល​ខ្លួន​បានធ្វើ​កាលពីពេល​កន្លងមក​។​

សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​មកដល់​សណ្ឋាគារ​ស្នាក់នៅ​ក្នុង​ទីក្រុង​ប្រ៊ូ​សែ​ល (Brussels) ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក (Belgium) ដើម្បី​ទៅ​ចូលរួម​«​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី ១២» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ​២០១៨ របស់​សន្និសីទ​សហប្រជាជាតិ ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់ ២៤ តុលា ២០១៨​។​

នៅ​ទៅនោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​យុវជន​ជាច្រើន​បានមក​រង់ចាំ​ទទួល​គារវៈ​ស្វាគមន៍ ប្រកបដោយ​ក្តី​គោរព​ស្រឡាញ់ និង​នឹករ​ឮ​ក​ដ៏​ជ្រាលជ្រៅ​បំផុត​។ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទី​នោះបាន​និយាយថា ពួកគាត់​មិន​ហត់នឿយ​ឡើយ​ទោះបី​ត្រូវធ្វើ​ដំណើរ​មកពី​តំបន់​ឆ្ងាយៗ ប៉ុន្តែ​ផ្ទុយទៅវិញ​ពួកគាត់​សប្បាយរីករាយ​ក្រៃលែង​ដែល​បានមក​រង់ចាំ​ទទួល​សម្តេច​តេ​ជោ ហើយ​នេះ​គឺជា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​ដែល​បានធ្វើអោយ​កម្ពុ​ជាមាន​ស្ថេរភាព និង​រីកចម្រើន​មកទល់​សព្វថ្ងៃ​.​។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី ១២ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​» មាន​គោលបំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ី និង​អឺរ៉ុប ខណៈពេលដែល​តំបន់​ទាំងពីរ​ជំរុញ​កសាង​កម្លាំង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន ចាប់ពី​ការបង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បំរែបំរួល​អាកាសធាតុ ជាដើម​។

ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ដែលមាន​មូលបទ​រង «​ពង្រឹង​ប្រព័ន្ធ​ពហុ​និយម​៖ ជំរុញ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​អំពី​ការ​ប្រឈម​សកល​» សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​បទ​អន្តរាគមន៍​ដោយ​ផ្តោតទៅលើ​ប្រធានបទ​៖ «​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​»​។​
​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​បែលហ្ស៊ិក និង​ប្រទេស​ស្វី​ស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​មេដឹកនាំ​សំខាន់ៗ​ជាច្រើនរូប និង​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​ដទៃទៀត​។ ក្នុងនោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ និង​សិស្ស និស្សិត​ខ្មែរ​ផងដែរ​។​a hun eu a hun EU2 


​