» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3527 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773284 នាក់

ទូត​អាមេរិករ​ង្គៀ​ស​ចិត្ត​រឿង​កឹម​សុខា​តែ​អយ្យការ​តុលាការ​ថា​គេ​អត់​ចោទ​អាមេរិក​ផង​!


​ភ្នំពេញ​៖ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីប្រកាស​ពត៍​មាន​មួយ​ថា តំណាង​អយ្យការ​មិនបាន​ចោទប្រកាន់​សហរដ្ឋអាមេរិក រដ្ឋ​បរទេស ឬ​ភ្នាក់ងាររដ្ឋ​បរទេស​ណាមួយ​នោះឡើយ​ក្នុង​សំណុំរឿង​លោក កឹម សុខា ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​a court kem us1 

«​ក្នុង​ដំណើរការ​នៃ​ការជំនុំជម្រះ​ក្តី លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង ជនជាប់ចោទ ឈ្មោះ កឹម សុខា ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព ជាមួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ព្រះរាជអាជ្ញា​ពុំបាន​ចោទប្រកាន់​ប៉ះពាល់​ទៅលើ​សហរដ្ឋអាមេរិក រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណាមួយ​នោះឡើយ ព្រះរាជអាជ្ញា បាន​ចោទប្រកាន់​ទៅលើ ជនជាប់ចោទ​ឈ្មោះ កឹម សុខា ដែលមាន​អង្គហេតុ អង្គច្បាប់ ព្រមទាំង​មាន​ធាតុ​ផ្សំ​បទល្មើស​គ្រប់គ្រាន់​ទៅតាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ​»​។​

​ប្រតិកម្ម​តំណាង​អយ្យការ បាន​ធ្វើឡើង​បន្ទាប់ពី លោក W. Patrick Muphy អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា សហរដ្ឋអាមេរិក មានការ​រំខាន​ចិត្ត​ដោយ​ខាង​ព្រះរាជអាជ្ញា បានលើកឡើង​នូវ​រឿង​មិន​ពិត ដែល​ត្រូវបាន​ប្រឌិត​ឡើង ទាក់ទង​នឹង​សហរដ្ឋអាមេរិក​»​។​
​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា នៅក្នុង​ដំណើរការ​ជំនុំជម្រះ លើ​សំណុំ​រឿងក្តី​នេះ គឺមាន​សាធារណ​ជនជាតិ និង​អន្តរជាតិ​ជាច្រើន ចូលរួម​ស្ដាប់ និង​សង្កេតការណ៍​គ្រប់ពេល​សវនាការ​។​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​គឺ​លោក W. Patrick Murphy បាន​ទៅ​ចូលរួម​សង្កេតការណ៍​ដោយផ្ទាល់ ក្នុង​ដំណើរការ​សវន​ការ​ក្តី​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ដំណើរការ​សវន​ការ​អស់​រយៈ​៩​សប្តាហ៍​កន្លងមក គឺ​ចាប់តាំងពី​ថ្ងៃទី ១៥ មករា ២០២០ ។ សវនាការ​ថ្ងៃទី​១១ និង ១២ ខែមីនា ឆ្នាំ​២០២០​នេះ គឺជា​សវនាការ​លើក​ទី​៧ បន្ទាប់ពី​តុលាការ​បាន​រំលង​ពេល​អស់ពីរ​សប្តាហ៍​គឺ សប្តាហ៍​ទី​៦ និង សប្តាហ៍​ទី​៨ ដោយ​អះអាងថា ដើម្បី​ទុកពេល​វេលា​ដល់​ភាគី​មេធាវី​លោក កឹម សុខា បាន​សិក្សា​លើ​ឯកសារ​ភស្តុតាង​ក្នុង​សំណុំរឿង និង​ទុក​សាល​សវន​ការ​ដើម្បី​ដំណើរការ​លើ​សំណុំរឿង​ផ្សេងៗ​ទៀតផង​ដែរ ។​

​នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ចេញពី​បន្ទប់​សវនាការ​នា​ព្រឹក​នេះ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម​រិ​ក W. Patrick Murphy ក៏បាន​ធ្វើ​សន្និសីទកាសែត​ផងដែរ ។​​ចំណែក​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា (U.S. Embassy Phnom Penh, Cambodia) បានចេញ​ប្រកាស​ព័ត៌មាន​ថា ថ្ងៃនេះ លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy មាន​វត្តមាន​នៅក្នុង​សវន​ការកាត់ក្តី​លោក កឹម សុខា ក្នុងនាម​ជា​អ្នកសង្កេតការណ៍​។ នេះ​គឺជា​សេចក្តី​ថ្លែង​របស់លោក​ទៅកាន់​អ្នកសារព័ត៌មាន នៅក្រៅ​តុលាការ​៖ សហរដ្ឋអាមេរិក​កំពុង​តាមដាន​សវន​ការកាត់ក្តី​លោក កឹម សុខា​យ៉ាង​ដិតដល់​។

ដំណើរការ​នេះ​អាចមាន​បច្ច័យ​ទៅលើ​និតិរដ្ឋ និង​ដំណើរការ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ នៅ​កម្ពុជា និង​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ របស់​ប្រទេស​កម្ពុជា​។ លោក កឹម សុខា​មានកេរ្តិ៍ឈ្មោះ​ដែល​លោក​សម​នឹង​ទទួលបាន​នៅ​ទូទាំង​ពិភពលោក ថា​ជា​អ្នកគាំទ្រ​សិទ្ធិ និង​សេរីភាព​។ យើង​រីករាយ​នឹង​ឃើញថា សិទ្ធិ​នយោបាយ​របស់លោក​ត្រូវបាន​គេ​ប្រគល់​ឲ្យ​លោក​វិញ ហើយ​យើង​សង្ឃឹម​ផងដែរ​ថា ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​។ បុគ្គលិក​ស្ថានទូត​បាន​ចូលរួម​ក្នុង​គ្រប់​ថ្ងៃ​នៃ​ដំណើរការ​សវន​ការ​នេះ​។

យើង​មានការ​រំខាន​ចិត្ត ដោយ​ខាង​ព្រះរាជអាជ្ញា​បានលើកឡើង​នូវ​រឿង​មិន​ពិត ដែល​ត្រូវបាន​ប្រឌិត​ឡើង ទាក់ទង​នឹង​សហរដ្ឋអាមេរិក​។ សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​ចំនួន ៣ ពាន់​លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ក្នុងពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងទៅនេះ ដោយ​រួមទាំង​ជំនួយ​ប្រកបដោយ​តម្លាភាព ដើម្បី​ពង្រឹង​ស្ថាប័ន និង​គណបក្សនយោបាយ ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​។

កម្មវិធី​របស់​យើង​គឺ​សម្រាប់​គណបក្សនយោបាយ​ទាំងអស់ ដោយ​រួមទាំង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​ប្រទេស និង​ស្ថាប័ន​ជាច្រើន​ទៀត​របស់​រដ្ឋាភិបាល​។ រដ្ឋាភិបាល​របស់ខ្ញុំ​បានបញ្ជាក់​ច្បាស់​ហើយ​ថា សហរដ្ឋអាមេរិក​មិនដែល​ចង់​ជ្រៀតជ្រែក​ក្នុង​អភិបាលកិច្ច​របស់​ប្រទេស​កម្ពុជា​ទេ ។ យើង​គោរព​ពេញលេញ​ចំពោះ​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​។ តែ យើង​គាំទ្រ​សេរីភាព​ក្នុងការ​បញ្ចេញមតិ សង្គម​ស៊ីវិល​ដែលមាន​ភាព​សកម្ម និង​ការអត់ឱន​ដល់​ទស្សនៈ​ប្រឆាំង ជា​ផ្នែក​សំខាន់​ចាំបាច់​មួយ​នៃ​គ្រប់​លទ្ធិប្រជាធិបតេយ្យ​៕a court kem us a court ky