» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6032 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696203 នាក់

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសចេញផ្សាយសៀវភៅ«​ឃាតកម្ម​ក្រោយខ្នង​សម្តេច​តេ​ជោ ហ៊ុន សែន​»

ភ្នំពេញ​៖ លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា​នេះ ថា «​សៀវភៅ​ឃាតកម្ម​ក្រោយខ្នង​សម្តេច​តេ​ជោ ហ៊ុន សែន​» មិនមែនជា​សៀវភៅ​ប្រលោមលោក​ដែល​សរសេរ​ថែមថយ​តាម​ការ​ស្រមៃ​ទេ​តែ​ជា​កម្រង​ព្រឹត្តិ ការណ៍​សំខាន់ៗ ដែលមាន​ការចូលរួម​សរសេរ​ពីសា​ក្សីរ​ស់​ជា​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់​។a pen book
​

ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវការ និង​ផ្សព្វផ្សាយ «​សៀវភៅ​ឃាតកម្ម​ក្រោយខ្នង​សម្តេច​តេ​ជោ ហ៊ុន សែន​» នៅ​បណ្ណាល័យ​ហ៊ុនសែន​ភូមិន្ទ​ភ្នំពេញ លោក ប៉ែន បូ​ណា បាន​ថ្លែងថា សៀវភៅ​ឃាតកម្ម​ក្រោយខ្នង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​សៀវភៅ​មួយ​ដែល​ចងក្រង​អំពី​ព្រឹត្តិការណ៍​សំខាន់​មួយ​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៨ នៅ​ខេត្តសៀមរាប ដែលជា​ពេលវេលា​ដ៏​តក់ស្លុត​ព្រោះ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ដៃគូ​ប្រកួតប្រជែង​លប​ធ្វើឃាត​តាមរយៈ​ការ​បំផ្ទុះ​បេ​៤០​ចំនួន​៤​គ្រាប់​មកលើ​រថយន្ត​សម្តេច​។​«​បើ​គ្មាន​ការ​ចងក្រង​សៀវភៅ​ឃាតកម្ម​ក្រោយខ្នង​សម្តេច​តេ​ជោ ហ៊ុន សែន នោះទេ ព្រឹត្តិការណ៍​២៤ កញ្ញា ១៩៩៨ នឹង​ត្រូវគេ​បំភ្លេចចោល​»​។ នេះ​ជា​ប្រសាសន៍​របស់ លោក ប៉ែន បូ​ណា​។​

​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់ថា សៀវភៅ​ឃាតកម្ម​ក្រោយខ្នង​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បកអាក្រាត​ជន​ដែល​តាំងខ្លួន​ជា​អ្នកប្រជាធិបតេយ្យ​តែ​នៅក្រោយ​ឆាក​គឺ​ពិសពុល​។​​លោក ប៉ែន បូ​ណា បានលើកឡើង​ដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​ថ្នាក់ដឹកនាំ​ដ៏​រឹងមាំ​ម្នាក់​ដែល​ធានា​សុខសន្តិភាព​ជូន​ប្រជាជន​បាន មិនតែប៉ុណ្ណោះ សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​ថ្នាក់ដឹកនាំ​ដែលមាន​សមត្ថភាព​យក​ឈ្នះ​សមរភូមិ​រហូតដល់​១០៥​សមរភូមិ​តាំងពី​សម័យ​ខ្មែរក្រហម និង​ជា​បុគ្គល​ដែលមាន​សមត្ថភាព​កសាង​ប្រទេស​ឡើងវិញ​ទោះ​ស្ថិតក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ ហើយក៏​ជា​ថ្នាក់ដឹកនាំ​ដែល​តែង​ចូល​តុ​ចរចា​ជាមួយ​ភាគី​បរទេស និង​ខ្មែរ​ដើម្បី​បុព្វហេតុ​ជាតិ​ផងដែរ​។​

​លោក ប៉ែន បូ​ណា បញ្ជាក់ដែរថា សៀវភៅ​ឃាតកម្ម​ក្រោយខ្នង​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញថា​សម្តេច​តេ​ជោ​ត្រូវ​គូប្រកួត​ប្រជែង​ប៉ុនប៉ង​ធ្វើឃាត​ចំនួន​៥​ដង​តែ​ត្រូវ​បរាជ័យ​ទាំងអស់​។
​សូម​រំឭក​ជូន​ថា កាល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៨ កាលពី ២៦​ឆ្នាំ​មុននេះ នៅខេត្តសៀមរាបសម្តេច​តេ​ជោ ហ៊ុន សែន បាន​រួច​ផុតពី​អំពើ​ប៉ុនប៉ង​បាញ់សម្លាប់ ដោយ​ការបញ្ជា​បំផ្ទុះ​គ្រាប់​បេ​៤០ តាម​ប្រព័ន្ធ​ចុច​ពី​ចម្ងាយ ហើយ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​ជួបជុំគ្នា​ដំបូង​នៃ​គណបក្សនយោបាយ​ធំៗ​ទាំង​៣ ដែល​ឈ្នះឆ្នោត និង​ត្រូវបាន​ចាត់ទុកថា ជា​ថ្ងៃ​ដើម្បី​បញ្ចប់​វិបត្តិ​ផ្ទៃក្នុង ក្រោយ​ការតវ៉ា​របស់​គណបក្ស​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​២​។​

​សៀវភៅ​«​ឃាតកម្ម​ក្រោយខ្នង សម្តេច​តេ​ជោ ហ៊ុន សែន​» ដែល​បាន​រៀបរាប់​យ៉ាងច្បាស់​លាស់​នូវ​ព្រឹត្តិការណ៍​បាញ់ប្រហារ​ទៅលើ​វីរបុរស​ជាតិ មាន​កម្រាស់​១៦៧​ទំព័រ ដែល បាន បោះពុម្ព​លើក​ទី​១ ចំនួន​២០.៣៩៤ ក្បាល មាន​សប្បុរសជន​ជួយឧបត្ថម្ភ​បោះពុម្ព​ចំនួន​៥៥​នាក់ ក្នុងនោះ​មាន​វត្តមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ចំនួន​៥.០០០​ក្បាល លោក​ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន ១.០០០​ក្បាល លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ២.៥០០​ក្បាល លោក​ឧកញ៉ា ឃុន សៀ ៥.០០០​ក្បាល​។​ល​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មាស សុខុន​អង្គរក្ស​និង​ជា​អ្នកបើករថយន្ត​ជូន​សម្តេច​តេ​ជោ​ហ៊ុនសែន គឺជា​ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​និពន្ធ នៃ​សៀវភៅ «​ឃាតកម្ម​ក្រោយខ្នង​សម្តេច តេ​ជោ ហ៊ុន សែន​» ។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មាស សុខុន បាន​អំពាវនាវ​ដល់​សាធារណជន និង​ប្រព័ន្ធ​សារព័ត៌មាន​ផ្សព្វផ្សាយ នូវ​សៀវភៅ «​ឃាតកម្ម​ក្រោយខ្នង​សម្តេច តេ​ជោ ហ៊ុន សែន​» ឲ្យ​បាន​ទូលំទូលាយ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មាស សុខុន បាន​ថ្លែងថា តាងនាម​ឲ្យ​ប្រធាន​ក្រុម​ស្រាវជ្រាវ​និពន្ធ លោក​សូម​ថ្លែងអំណរគុណ​និង ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ លោក ខៀវ កាញារីទ្ធ តំណាងរាស្ត្រ​ខេត្តកំពង់ចាម លោក អ៊ុក ប្រាថ្នា រដ្ឋលេខា​ប្រចាំការ​ក្រសួង​ព័ត៌មាន និង លោក ឆាយ សុផល រដ្ឋលេខា​ក្រសួង​ព័ត៌មាន ដែលមាន​គុណធម៌​ទឹកចិត្ត សប្បុរស​បាន​លះបង់​ពេលវេលា​បញ្ញា​ស្មារតី​ដ៏​មានគុណ​តម្លៃ​ជួយ​ពិនិត្យ​ផ្ទៀងផ្ទាត់ ខ្លឹមសារ​សៀវភៅ «​ឃាតកម្ម​ក្រោយខ្នង សម្តេច​តេ​ជោ ហ៊ុន សែន​» ឲ្យ​រឹតតែ មាន​អត្ថរូប អត្ថន័យ អត្ថរស​បានល្អ​ប្រសើរ​ថែមទៀត ដើម្បី​ក្លាយជា​ឯកសារ ដ៏​មានគុណ​តម្លៃ​បម្រើ​ដល់​ការសិក្សា​ស្រាវជ្រាវ​ឈ្វេងយល់​ទូទៅ​។

​សូមជម្រាបថា សៀវភៅ​នេះ ជា​ស្នាដៃ​ដ៏​ល្អ និង មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​រៀបរាប់​យ៉ាងច្បាស់​លាស់​នូវ​ព្រឹត្តិការណ៍​បាញ់ប្រហារ​(​ក្នុង​ខេត្តសៀមរាប​) ទៅលើ​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​វីរបុរស​ជាតិ និង ជា​បិតា​សន្តិភាព​របស់​កម្ពុជា​។​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បេ ៤០ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៨ កន្លងមកនេះ កើតឡើងនៅកណ្តាលផ្លូវពីសណ្ឋគារគោធ្លកមកព្រះរាជដំណាក់ក្រុងសៀមរាបបណ្តាល​ឲ្យ​មាន​ជនរងគ្រោះ ស្លាប់ និង​របួស ប្រជាពលរដ្ឋមួយចំនួន៕a hun book1 a hun book2 a hun book3 a hun book4 
​