វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4618 នាក់
ម្សិលមិញ 3845 នាក់
សរុប 12122297 នាក់
រតនគិរី៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលថ្មី នៃខេត្តរតនគិរី ត្រូវខិតខំថែរក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខសាធារណៈ ជាពិសេស គឺការបង្ក្រាបបទល្មើសនានា និងជំរុញការអភិវឌ្ឍនៅតាមព្រំដែន។
នៅព្រឹកថ្ងៃទី១២ ខែតុលា ក្នុងពិធីប្រកាសឱ្យចូលកាន់មុខតំណែងលោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី ជំនួសលោក ថង សាវុន ដែលត្រូវបានផ្លាស់ប្តូរ និងតែងតាំងជាអភិបាលខេត្តមណ្ឌលគិរី
សម្តេចក្រឡាហោម បានសម្ដេចក្រឡាហោម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណ និងកោតសរសើរលោក ថង សាវុន ដែលក្នុងរយៈពេលកន្លងមកបានខិតខំបំពេញភារកិច្ចដឹកនាំ សម្របសម្រួល សហការជាមួយក្រុមប្រឹក្សា មន្ត្រីរាជការស៊ីវិល កងកម្លាំង និងប្រជាពលរដ្ឋ ធ្វើឱ្យខេត្តរតនគិរីមានការអភិវឌ្ឍរីកចំរើន ការពារបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សារណៈ ពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទោះបីចុងក្រោយនេះមានការប្រឈមការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។
ជាមួយគ្នានេះ សម្ដេចបានស្នើក្រុមប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទាំងអស់សូមផ្ដល់ការគាំទ្រលោក ញ៉ែម សំអឿន ក្នុងការកិច្ចការបំរើជាតិ និងប្រជាជន ក្នុងឋានៈជាអភិបាលថ្មីនៃគណៈអភិបាលខេត្តរតនគិរី។សម្តេចក៏បានណែនាំឱ្យអភិបាលខេត្តថ្មី ឱ្យខិតខំបង្ក្រាបនូវរាល់បទល្មើសនានា ជាពិសេស ការរត់ពន្ធមនុស្ស និងទំនិញឆ្លងកាត់ព្រំដែន និងការរត់ពន្ធ និងជួញដូរគ្រឿងញៀននៅតាមព្រំដែន។ ក្រៅពីនេះ ត្រូវខិតខំគ្រប់គ្រង និងការពារព្រៃឈើ និងឧទ្យានជាតិ ដើម្បីទាញយកផលប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ។
សម្តេចក្រឡាហោម ក៏បានណែនាំឱ្យខិតខំផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ជាពិសេស គឺការបម្រើ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។ សម្តេចក្រឡាហោម បានបញ្ជាក់ថា អាជ្ញាធរ ត្រូវបើកចិត្តឱ្យទូលាយក្នុងការទទួលយកមតិផ្ទុយក្នុងន័យស្ថាបនាដែលស្របនឹងស្ថានការណ៍ជាក់ស្តែង៕