» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9012 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699183 នាក់

បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ រន្ធត់ចិត្ត​ត្រេកអរ​លាយឡំ​ជាមួយ​ទឹកភ្នែក​ពេល​បាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ថវិកា ៥០០០​ដុល្លារ​និង​សុំ​ឲ្យ​ឈប់​ឆ្លងឆ្លើយ !

 

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ថវិកា ៥០០០​ដុល្លារ ដល់​បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែល​ប្រឡង​ធ្លាក់​នៅក្នុង​កម្មវិធី Cambodia Idol ព្រមទាំង​ស្នើ​ឲ្យ​បញ្ចប់​ការឆ្លង​ឆ្លើយ​គ្នា​នៅលើ​បណ្តាញ​សង្គម​ផ្សេងៗ បង្កើន​ការស្រឡាញ់ រាប់អាន​គ្នា ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ឈាមជ័រ​តែមួយ រស់​ក្រោម​ដំបូល​សន្តិភាព​។a hun vat

​សូមបញ្ជាក់ថា​, ៖ បើ​យោងតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែងប្រាប់ អគ្គនាយក​បណ្តាញ​ព័ត៌មាន ក្នុងស្រុក នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២២ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា បង្ហាញ​នូវ​ទឹកចិត្ត​សប្បុរស បាន​ឧបត្ថម្ភ​ថវិកា​៥០០០​ដុល្លារ ដល់​បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែល​ប្រឡង​ធ្លាក់​នៅក្នុង​កម្មវិធី Cambodia Idol ព្រមទាំង​ស្នើ​ឲ្យ​បញ្ចប់​ការឆ្លង​ឆ្លើយ​គ្នា​ពាក់ព័ន្ធ​ការប្រឡង​ច្រៀង​នៅលើ​បណ្តាញ​សង្គម​ផ្សេងៗ​។​ក្រៅ​ការឧបត្ថម្ភ​ថវិកា​៥០០០​ដុល្លារ​, សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ឧបត្ថម្ភ​ថវិកា​២​លាន​រៀល​ជូន​ជីដូន​របស់លោក ទុំ រដ្ឋា ផងដែរ​។ ចំពោះ​ថវិកា​ឧបត្ថម្ភ​បានប្រគល់​ជូន​លោក ទុំ រដ្ឋា និង​ជីដូន រួចហើយ កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២២​ម្សិលមិញ​តាមរយៈ​កាកបាទក្រហមកម្ពុជា​។

​សូមបញ្ជាក់ថា​, លើសពីនោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​បន្ថែមថា សម្តេច​បាន​នឹង​កំពុង​ពិនិត្យ​សិក្សា​ឲ្យ​លោក ទុំ រដ្ឋា ចូល​ក្របខណ្ឌ​មន្ត្រី​យោធា​នៅ​កងយោធពល​ខេមរភូមិន្ទ និង​អាច​ច្រៀង​នៅក្នុង​ក្រុម​តន្ត្រី​នៃ​កង​អង្គរក្ស​ទៀតផង​។​​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា មិន​បោះបង់​ធនធានមនុស្ស​ឡើយ ទុកជា​ទំពាំង​ស្នង​ឬ​ស្សី ជួយ​ចូលរួម​បម្រើ​ជាតិ ការពារ ប្រជាពលរដ្ឋ មាន​អនាគត​ភ្លឺស្វាង​រុងរឿង ៕a hun vat1 

​