» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6129 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696300 នាក់

ជប៉ុន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន បណ្ឌិត​ខ្មែរ​ម្នាក់ ជា​និស្សិត​ឆ្នើម​ឈានមុខ​គេ ក្នុងការ​សិក្សា​នៅ​ប្រទេស​ជប៉ុន


​ភ្នំពេញ​៖ លោក​បណ្ឌិត អ៊ុម រម្យ​ណី រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ត​រូ​វ​បាន​ជប៉ុន​ចាត់ទុកថា ជា​និស្សិត​ឆ្នើម​ឈានមុខ​គេ ដែល​ទទួលជោគជ័យ​ជាប់​អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន កាលពី​ឆ្នាំ​១៩៩៣​។​a japon award 

​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង​កីឡា និង​លោក អ៊ូ​អិណ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត​ជប៉ុន​។​​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អបអរសាទរ​ដោយស្មោះ​អស់ពីដួងចិត្ត​ចំពោះ លោក​បណ្ឌិត អ៊ុំ រម្យ​ណី រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទទួលបាន​គ្រឿង​ឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» ក្នុងការ​ប្រគល់ជូន​ឥស្សរជន ជនជាតិ​បរទេស​សម្រាប់​និ​ទាឃ​រដូវ​ឆ្នាំ​២០២៤​។​

​លោក អ៊ូ​អិណ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បា​នស​សើរ​ពី លោក​បណ្ឌិត អ៊ុម រម្យ​ណី ថា​គឺជា​និស្សិត​ខ្មែរ​ម្នាក់​ក្នុងចំណោម​និស្សិត​ខ្មែរ​ឈានមុខ​គេ​ដែល ទទួលបាន​ជោគជ័យ​ជាប់​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ១៩៩៣​។​​ក្នុងអំឡុងពេល​សិក្សា​រយៈពេល​៧​ឆ្នាំ នៅ​សាកលវិទ្យាល័យ​ហុក​កៃ​ដូ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា គី​តា​មិ នៃ​ប្រទេស​ជប៉ុន លោក​បណ្ឌិត អ៊ុំ រម្យ​ណី មិន​ត្រឹមតែ​ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត និង​បណ្ឌិត​ផ្នែក​វិស្វកម្ម​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​បណ្ឌិត អ៊ុំ រម្យ​ណី ក៏បាន​ធ្វើការ​ស្រាវជ្រាវ​សំខាន់ៗ ដោយ​សហការ​ជាមួយ​អ្នកស្រាវជ្រាវ​ជប៉ុន​ផងដែរ​។ ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ បាន​បោះពុម្ព​និក្ខេបបទ និង​អត្ថបទ​នានា​ជាច្រើន ជាមួយ​អ្នកស្រាវជ្រាវ​ជប៉ុន ហើយ​ស្នាដៃ​ទាំងអស់នោះ​បានក្លាយ​ជាស​មិទ្ធ​ផល​ត្រួស​ត្រាយផ្លូវ (pioneering achivements) នៃ​កិច្ចសហប្រតិបត្តិការ​កា​រ​សិក្សា​ជប៉ុន​-​កម្ពុជា​។​

​បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០០២ លោក​បណ្ឌិត អ៊ុម រម្យ​ណី បាន​ត្រឡប់មក​កម្ពុជា​វិញ​។ ហើយ​ចាប់តាំងពី​លោក​បាន​ឡើងកាន់តំណែង​ជា​អគ្គនាយក ITC ក្នុង​ឆ្នាំ​២០០៨ លោក​បាន​ទាក់ទង​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ជាច្រើន​ជាមួយ​សាកលវិទ្យាល័យ និង វិទ្យាស្ថាន​ធំៗ​ក្នុងប្រទេស​ជប៉ុន ហើយ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​លើកកម្ពស់​យុវជន កម្ពុជា​-​ជប៉ុន និង​កិច្ចសហប្រតិបត្តិការ​កា​រ​សិក្សា​។​​តាមរយៈ​គំនិត​ផ្តួចផ្តើម​របស់ លោក​បណ្ឌិត អ៊ុម រម្យ​ណី ITC បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កម្មវិធី​ផ្លាស់ប្តូរ ជាមួយ​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​ជប៉ុន​ជាច្រើន​ដូចជា សាកលវិទ្យាល័យ Kyushu សាកល វិទ្យាល័យ Kanazawa សាកលវិទ្យាល័យ Kochi វិទ្យាស្ថាន​បច្ចេកវិទ្យា Kochi សាកលវិទ្យាល័យ Tokai និង​ជាច្រើន​ទៀត​។ លើសពីនេះ​ទៀត ក្នុងអំឡុងពេល​អាណត្តិ​របស់លោក ITC បានចាប់ផ្តើម​គម្រោង​ស្រាវជ្រាវ និង​សកម្មភាព​សហការ​ជាច្រើន ក៏ដូចជា​គម្រោង​ផ្សេងទៀត​ជាមួយ សាកលវិទ្យាល័យ​ជប៉ុន ក្រុមហ៊ុន​ជប៉ុន និង JICA ផងដែរ​។​

​លោក​បណ្ឌិត អ៊ុម រម្យ​ណី បាន​ប្រើប្រាស់​បណ្តាញ​ដ៏​ច្រើន​របស់ លោក​ដែល​បាន​បង្កើត​ជាមួយ​ប្រទេស​ជប៉ុន ដើម្បី​ស្វែងរក​ឱកាស​អាហារូបករណ៍​ស​ម្រា​ប់​និស្សិត ITC ជាច្រើន​។ បុគ្គល មួយចំនួន​ដែល​ធ្លាប់​ទទួលបាន​អត្ថប្រយោជន៍​ពី​អាហារូបករណ៍​ទាំងនេះ ឥឡូវនេះ​កំពុងធ្វើការ​ជា វិស្វករ​នៅក្នុង​ក្រុមហ៊ុន​ជប៉ុន​នានា ក្នុងប្រទេស​កម្ពុជា ដែលជា​ផ្នែក​មិនអាច​ខ្វះ​បាន​ក្នុង​ការគាំទ្រ សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទាំងនោះ​។​

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អរគុណ​ជា​អនេក ដែល​លោក​បណ្ឌិត អ៊ុម រម្យ​ណី មិន​ត្រឹមតែ​គាំទ្រ​ដល់ ស្ថានទូត​របស់​ជប៉ុន​ក្នុងការ​ជ្រើសរើស​និស្សិត​ពី​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​តាមរយៈ​អាហា​រូប ករ​ណ៍​រដ្ឋាភិបាល​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សហការ លើ​ការរៀបចំ​វគ្គ​ពន្យល់​ជាច្រើន​ស្តីពី អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន​ដែល​ធ្វើឡើង​នៅ ITC ផងដែរ​។​លោក​បណ្ឌិត អ៊ុម រម្យ​ណី ក៏បាន​សហការ​ជាមួយ​ស្ថានទូត​ជប៉ុន និង JICA ក្នុងការ​អនុវត្ត​គម្រោង ODA ក្នុង​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស​ផងដែរ​។​

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា សង្ឃឹម​ដោយស្មោះ​ស្ម័គ្រ​ថា លោក​បណ្ឌិត អ៊ុម រម្យ​ណី នឹង​បន្ត​ដឹកនាំ​ជំរុញ​ការផ្លាស់ប្តូរ ការ សិក្សា និង​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។​
​សូមជម្រាបថា គ្រឿង​ឥស្សរិយយស​នេះ គឺជា​ការទទួលស្គាល់​នូវ ការរួមចំណែក​ដ៏​ឆ្នើម​របស់លោក​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​ការសិក្សា និង​ការយល់ដឹង​ពីគ្នា​ទៅ វិញ​ទៅមក​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា កំឡុងពេល​លោក​កាន់តំណែង​ជា អគ្គនាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)៕a japon award1 

​