
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 909 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348044 នាក់
សៀមរាប៖កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ កម្មវិធីពិព័រណ៍ «សារមន្ទីរស្ថាបនិកសេរីភាព២៥០» (Freedom 250 Founders Museum) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅមជ្ឈមណ្ឌល American Corner នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ (USEA) ខេត្តសៀមរាប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក្រោមវត្តមានអញ្ជើញចូលរួមពី លោកស្រី Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ និងវត្តមានឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត និងលោកបណ្ឌិត មាស សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Cate Dillon បានអញ្ជើញទៅទស្សនាប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ។សហរដ្ឋអាមេរិក បានគាំទ្រតំបន់សំបូរព្រៃគុកតាមរយៈកម្មវិធីអប់រំសហគមន៍ និងកម្មវិធីពង្រឹងសន្តិសុខតំបន់នាពេលកន្លងមក។ ជាមួយគ្នានេះ ជំនួយថ្មីដែលបានប្រកាសមានទឹកប្រាក់ចំនួន ១៣២,០០០ ដុល្លារអាមេរិក ក្រោមកម្មវិធី Cultural Property Agreement Implementation Grant (CPAIG) នឹងរួមបញ្ចូលកំណត់ត្រាសារពើភណ្ឌរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ទៅក្នុងមូលដ្ឋានទិន្នន័យបេតិកភណ្ឌឌីជីថលជាតិកណ្តាលមួយ ដែលនឹងជួយបង្កើនសមត្ថភាពរបស់តំបន់នេះក្នុងការតាមដាន និងការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន។
លោកស្រី Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសផ្តល់ជំនួយនេះ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទ្រព្យសម្បត្តិវប្បធម៌ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។ ថវិកាជំនួយនេះនឹងត្រូវប្រើប្រាស់ដើម្បីអភិវឌ្ឍប្រព័ន្ធទិន្នន័យបេតិកភណ្ឌឌីជីថលថ្នាក់ជាតិ ដោយធ្វើការបូកបញ្ចូលកំណត់ត្រាសារពើភណ្ឌពីគ្រឹះស្ថានបេតិកភណ្ឌសំខាន់ៗរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការកត់ត្រា ការពារ និងទាមទារយកមកវិញនូវទ្រព្យសម្បត្តិវប្បធម៌ចល័ត ក្នុងគោលបំណងគាំទ្រដល់កិច្ចព្រមព្រៀងទ្រព្យសម្បត្តិវប្បធម៌ទ្វេភាគីរវាងអាមេរិក និងកម្ពុជា។
នៅពេលសហគមន៍មូលដ្ឋានយល់ដឹងអំពីតម្លៃនៃបេតិកភណ្ឌវប្បធម៌របស់ខ្លួន និងទទួលបានសមត្ថភាពក្នុងការការពារ ពួកគេនឹងក្លាយជាខ្សែការពារដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពបំផុត ប្រឆាំងនឹងការជីកកកាយខុសច្បាប់ ការលួច និងការជួញដូរខុសច្បាប់។ តាមរយៈកម្មវិធី CPAIG សហរដ្ឋអាមេរិកមានមោទនភាពក្នុងការផ្តល់អំណាចដល់សហគមន៍មូលដ្ឋានកម្ពុជា ឱ្យក្លាយជាអ្នកថែរក្សា និងអភិរក្សបេតិកភណ្ឌរបស់ពួកគេផ្ទាល់។
ដោយឡែកកម្មវិធីអាហារូបករណ៍ Fulbrightក៏បាន ដើរតួជាកាតាលីករក្នុងការលើកកម្ពស់ទំនាក់ទំនងអាមេរិក-កម្ពុជាឱ្យកាន់តែរឹងមាំ និងបង្កើនឱកាសសម្រាប់ប្រជាជនកម្ពុជាក្នុងការសិក្សា ដឹកនាំ និងរួមចំណែកដល់អនាគតប្រទេសជាតិផងដែរ។
លោកស្រីភារធារី Aleks Zittle បានអមដំណើរលោកស្រី Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ ក្នុងដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់លោកស្រីមកកម្ពុជា ដើម្បីផ្ដល់កិត្តិយសទទួលស្វាគមន៍អតីតនិស្សិតអាហារូបករណ៍ Fulbright កម្ពុជា សរុប ១៥០នាក់ រួមមានថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលជាអតីតនិស្សិត Fulbright គឺ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីប្រារព្ធខួបលើកទី ៨០ នៃកម្មវិធីអាហារូបករណ៍ Fulbright។(ប្រភពស្ថានទូតអាមេរិក)