» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1642 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469144 នាក់

រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​ចាក់​វ៉ាកសាំង​ដូ​ស​ជម្រុញ​តាម​គោល​ការ​ស្ម​គ្រ័​ចិត្ត​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់ចេញ​នូវ​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ជំរុញ​។​a  co hun 

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ការចាក់​ដូ​ស​ជំរុញ​សម្រាប់​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើងទៅ នឹង​ធ្វើឡើង​ចាប់ពី​ខែសីហា ឆ្នាំ​២០២១​នេះ ដល់​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២២ ដោយ​អាស្រ័យ​លើ​លទ្ធភាព​នៃ​ការស្វែងរក និង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩​។​​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​មូលហេតុ​ថា រាជរដ្ឋាភិបាល បាន​គូស​រំលេច​ដោយ​ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ រកឃើញថា ក្រោយពេល​ចាក់​វ៉ាក់សាំង​មូលដ្ឋាន​គ្រប់​ដូ​ស​រួចហើយ កម្រិត​ភាព​សខ​ភាព​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩ អាច​ស្ថិតនៅ​រយៈពេល​ប្រមាណ​ពី ៦ ទៅ ៨​ខែ សម្រាប់​ករណី​ទូទៅ និង​អាច​ខ្លី​ជាង​នេះ​សម្រាប់​ក្រុមមនុស្ស​វ័យចាស់ និង​អ្នកមាន​ប្រព័ន្ធ​ការពារ​ខ្សោយ​។​

​អាស្រ័យ​ហេតុនេះហើយ​ទើប​រាជរដ្ឋាភិបាល​សម្រេច​ឱ្យមាន​ការចាក់​ដូ​ស​ជំរុញ​។ បើតាម​រាជរដ្ឋាភិបាល ការចាក់​ដូ​ស​ជំរុញ អាច​បង្កើន​ភាពឆ្លើយតប​នៃ​អង្គ​បដិបក្ខ​នៃ​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដើម្បី​ប្រឆាំងនឹង​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta) និង​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​ផ្សេងទៀត​។​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ រាជរដ្ឋាភិបាល​បាន​ណែ​នាំនូវ​គោលការណ៍​ចំនួន​៥ សម្រាប់​ការចាក់​ដូ​ស​ជំរុញ​រួមមាន​៖ គោលការណ៍​ស្ម័គ្រចិត្ត​, គោលការណ៍​ឥតគិតថ្លៃ​, ការធ្វើ​អាទិ​ភាវូបនីយកម្ម​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ជំរុញ​ទៅលើ​ក្រុមមនុស្ស និង​តាម​ទីតាំង​ភូមិសាស្ត្រ​, ការធានា​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ និង​យន្តការ​អនុវត្ត​គោលនយោបាយ​។​

​រាជរដ្ឋាភិបាល បាន​ណែនាំ​គ្រប់​ក្រសួង​-​ស្ថាប័ន​, គណៈ​ប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩, គណៈកម្មការ អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩, គណៈ​អភិបាល​រាជធានី​-​ខេត្ត ព្រមទាំង​យន្តការ​ដែលមាន​ការពា​ក់​ព័ន្ធ ផ្សេងទៀត ត្រូវ​ផ្សព្វផ្សាយ និង​រៀបចំ​អនុវត្ត​គោលនយោបាយ​ស្តីពី​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ ឱ្យមាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​a co push a co push1 a co push2 a co push3 a co push4