» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 417 នាក់

ម្សិលមិញ 6501 នាក់

សរុប 13948972 នាក់

មន្ត្រីជាន់ខ្ពស់​យោធា​កម្ពុជា ស្នើ​ភាគី​ថៃ ជួយ​ទប់ស្កាត់​កុំឱ្យ​អ្នកនយោបាយ​ប្រទេស​ទាំង​២ យក​ព្រំដែន​ធ្វើជា​បញ្ហានយោបាយ​!

បន្ទាយមានជ័យ​៖​ក្នុងពេលដែល​កីឡា​វ៉ៃ​បុក​ថៃ​និង​ខ្មែរ​ទាស់​គ្នា​រឿង​ប្រើ​ឈ្មោះ​នៅ​ព្រុំដែន​ឯ​ណុះ​វិញ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២៣​នៅ​ក្នង​បរិវេណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រក​អន្តរជាតិ «​ប៉ោយប៉ែត​-​ខ្លង​លឹក​»​មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​១​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ផា​ក់ណា ខ្លែ​វ​ផ្ល​ត​ធុ​ក និង​អភិបាលខេត្ត​ស្រះកែវ របស់​ថៃ និង​អភិបាលខេត្ត​ស្រះកែវ​និង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥​លោក អ៊ុំ រាត្រី អភិបាលខេត្ត​ខេត្តបន្ទាយមានជ័យ​បាន​ជួបពិភាក្សា​គ្នា គោលបំណង​នៃ​កិច្ច​ជំនួប​នេះ គឺ​ដើម្បី​សំណេះសំណាល​ពិភាក្សា​ការងារ ក្នុងន័យ​រឹតចំណង​សម្ព័ន្ធមេត្រីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ទាំងពីរ​យោធភូមិភាគ​ទី​៥ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​១ ថៃ​។​a army thai khmer2 

​ជំនួប​នេះ​លើកឡើង​រួមមាន​៖​ទី​១៖ ការដោះស្រាយ​បញ្ហា តាម​តំបន់​ព្រំដែន​បាន​កាន់តែ​ល្អប្រសើរ​ឡើង​។​​ទី​២៖ បន្ត​អនុវត្តន៍​យន្តការ​នៃ​ជំនួប​ពិភាក្សា រវាង​មេបញ្ជាការ កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ
​ទី​៣៖ គាំទ្រ​សកម្មភាព​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​។​​និង​ទី​៤៖ បន្ត​កិច្ច​សហ​ប្រតិ​ប​ត្ត​ការទប់ស្កាត់ បញ្ហា​គ្រឿងញៀន ចោរកម្ម​ឆ្លងដែន ការកាប់បំផ្លាញ​ព្រៃឈើ បទល្មើស​ផ្សេងៗ និង​ទប់ស្កាត់​អំពើរ​ភេរវកម្ម ឧ​ក្រិដ​កម្ម​តាម​បណ្តោយ​ព្រំដែន​។​

​ក្នុង​កិច្ចពិភាក្សា​ភាគី​កម្ពុ​បានស្នើ​សុំ​ភាគី​កម្ពុជា​ក៏បាន​ស្នើសុំ​ភាគី​ថៃ​ជួយ​ទប់ស្កាត់​កុំ​ឱ្យមាន​អ្នកនយោបាយ​ប្រទេស​ទាំង​២ យក​ព្រំដែន​ធ្វើជា​បញ្ហានយោបាយ ព្រោះថា​បញ្ហា​ព្រំដែន​ជា​ភារកិច្ច​នៃ​កងកម្លាំង​នៃ​ប្រទេស​ទាំងពី​។​មិនមាន​ការបកស្រាយ​ឆ្លើយតប​ពី​ភាគី​ថៃ​លើ​បញ្ហា​នេះ​ទេ​តែ​មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​១​ថៃ ក៏បាន​ថ្លែង​អរគុណ​ដល់​ប្រទេស​កម្ពុជា ដែល​បាន​ជួយ​ជនជាតិ​ថៃ ក្នុង​ហេតុ​ការ​អគ្គីភ័យ​ឆាបឆេះ​សណ្ឋាគារ​ហ្គ្រែ​ន​ដាយ​មេន នៅក្នុង​ក្រុង​ប៉ោយប៉ែត​កន្លងមក​។​a  army thai khmer a army thai khmer1