» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11231 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982267 នាក់

គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន

 

ប្រទេសអ៊ីស្រាអែល៖រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល លោក ហ្គីឌឿន សា (Gideon Sa'ar) កាលពីថ្ងៃអង្គារ បានចេញមុខប្រឆាំងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ចំពោះការបើកផ្លូវលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ទៅឱ្យប្រទេសតួកគីយេ ឡើងវិញ ។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសជាសាធារណៈនៅក្នុងជំនួបជាមួយប្រធានាធិបតីតួកគីយេ លោក រ៉េសិប ថាយីប អ៊ើរដូហ្គាន់ (Recep Tayyip Erdogan) ក្នុងកិច្ចប្រជុំកំពូលណាតូ (NATO) ថា រដ្ឋបាលរបស់លោក កំពុងពិចារណាបញ្ចូលតួកគីយេ ទៅក្នុងកម្មវិធីយន្តហោះចម្បាំងនេះឡើងវិញ ។a israel complain
 
គួររំឭកថា តួកគីត្រូវសហរដ្ឋអាម៉េរិក ដកចេញពីកម្មវិធីផលិតយន្តហោះចម្បាំង F-35 កាលពីឆ្នាំ ២០១៩ ក្រោមហេតុផលថា ទីក្រុងអង់ការ៉ាបានបញ្ជាទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី ដែលជាសត្រូវប្លុកយោធាខាងកើត ប៉ុន្តែនៅពេលនេះ លោក ត្រាំ បានបង្ហាញសញ្ញាដែលអាចនឹងបង្វែរការសម្រេចចិត្តនោះវិញ ។
 
ជុំវិញបញ្ហានេះ ភាគីអ៊ីស្រាអ៊ែល សង្កត់ធ្ងន់ថា ខ្លួនប្រឆាំងដាច់ខាត ដ្បិតវាជាចំណុចគន្លឹះដ៏សំខាន់ដែលអ៊ីស្រាអ៊ែលត្រូវរក្សាឧត្តមភាពយោធាលំដាប់ខ្ពស់នៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក យ៉ូហាន វ៉ាដេភុល (Johann Wadephul) ក៏បានចូលរួមដឹងឮក្នុងសន្និសីទកាសែតរួមគ្នានៅទីក្រុងយ៉េរ៉ូសាឡឹមផងដែរ ។សូមបញ្ជាក់ថាប្រទេសតួគីមិនគាំទ្រនយោបាយរប់ស់អ៊ីស្រាអែលក្នុងការឈ្លានពានតំបន់ហ្កាហ្សានិងហាមឃាត់ជំនួយប្រទេសសម្រាប់ប្រជាជនប៉ាឡេស្ទីននោះទេនោះទេ។a trum turky