» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4110 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331269 នាក់

បន្ទាប់ពី​សន្យា​ជាមួយ​ចិន​កង​ទ​ព័​កម្ពុជា និង​សហរដ្ឋអាមេរិក សន្ទនា​ដោយ​បើកចំហរ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា


​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ Timothy J. Donnellan មេបញ្ជាការ​កងកម្លាំង​ឆ្មាំ​ការពារជាតិ រដ្ឋ​អាយ​ដា​ហូ (IDAHO NATIONAL GUARD) នៅ​ទីបញ្ជាការ​កងទ័ពជើងគោក​។​a mao us army 

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ និង​កិច្ចសហប្រតិបត្តិការ​ជាច្រើន ហើយ​តាមរយៈ​ដំំ​ណើ​រ​ទស្សនកិច្ច​របស់ ឯកឧត្តម Lloyd James Austin រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក នៅ​កម្ពុជា កាលពី​ខែមិថុនា ឆ្នាំ​២០២៤ គឺជា​ការបោះ​ជំហាន​ថ្មី​បន្ថែម​ក្នុង​ការកសាង​ទំនុកចិត្ត​និង​ការជឿជាក់ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជាពិសេស​ក្នុង​វិស័យ​ការពារជាតិ​។​

ឧ​ត្ត​ម​សេនីយ៍​ទោ Timothy J. Donnellan បាន​មានប្រសាសន៍ថា - សហរដ្ឋអាមេរិក និង​កម្ពុជា គឺជា​ដៃគូរ​ដ៏​ល្អ និង​សំខាន់ ដែល​ចាប់តាំងពី​ឆ្នាំ​២០០៩​មក អាមេរិក​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​ការងារ​ប្រតិបត្តិ​ការរក្សា​សន្តិភាព មនុស្សធម៌ សង្គ្រោះ​គ្រោះមហន្តរាយ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ទាំងពីរ នឹង​កាន់តែ​រី​ការ​ចម្រើន តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច ការហ្វឹកហ្វឺន ការធ្វើ​លំ​ហាត់​រួមគ្នា ការចែករំលែក​បទពិសោធ​ន៍ ពាក់ព័ន្ធ​ការងារ​បោសសម្អាត​មីន និង​សង្គ្រោះ​គ្រោះមហន្តរាយ​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បានស្នើ​ភាគី​កងទ័ព​សហរដ្ឋអាមេរិក​ឱ្យជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ ការផ្លាស់ប្តូរ​ទស្សនកិច្ច ការផ្លាស់ប្តូរ​ព័ត៌មាន​រួមគ្នា​សំដៅ​ទប់ស្កាត់​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា និង​ការបន្ត​បេសកកម្ម​រុករក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​បាត់​ខ្លួន​ក្នុង​ទឹកដី​កម្ពុជា ក៏ដូចជា​ការបង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រភេទ​ទ័ព​និង​ប្រភេទ​ទ័ព​។​

​សម្រាប់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទី​ម៉ូ​ធី ជេ​.​ដុន​ណេ​ឡេ​ន​( Timothy J. Donnellan)​វិញ បានបញ្ជាក់​ពី​គោលបំណង​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​មក​កម្ពុជា​នេះ គឺ​ដើម្បី​បន្ត​អនុវត្ត​ខ្លឹមសារ ៤​ចំណុច ដែល​លើកឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​លោក​អូ​ស្ទី​ន ក្នុងអំឡុង​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កន្លងទៅ រួមមាន​៖ ការបណ្ដុះបណ្ដាល​កងក​ម្លាំ​ង​ថែរក្សា​សន្តិភាព ការងារ​ដោះមីន ការងារ​មនុស្សធម៌ និង​ការងារ​សង្គ្រោះ​គ្រោះ​អន្តរាយ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​សម្ដែង​ក្ដី​ជឿជាក់ថា ទៅ​ថ្ងៃ​អនាគត​ប្រទេស​ទាំងពីរ កម្ពុជា​-​អាមេរិក នឹង​បន្ត​កសាង​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ក៏ដូចជា​បន្តធ្វើ​ការហ្វឹកហ្វឺន​រួមគ្នា តាម​ខ្លឹមសារ​ដែល​បានលើកឡើង ៤​ចំណុច ដោយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ ក៏បាន​បន្ត​នាំ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ Timothy J. Donnellan និង​ប្រតិភូ ទស្សនា​អតីត​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ផងដែរ​។a mao us army1 a mao us army2 

​សូម​បញ្ជាក់ដែរថា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ក៏បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម វ៉ាង វិ​ន​ពី​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា នៅ​អគ្គបញ្ជាការដ្ឋាន​ផងដែរ​។​លោក នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ដែលមាន​ការ​រីកចម្រើន​ឥតឈប់ឈរ និង​ត្រូវបាន​បន្ត​ពង្រឹងពង្រីក​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​រហូត​ឈានដល់ “​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ មិត្តភាព​ដែកថែប កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ខ្សែក្រវាត់​និង​ផ្លូវ​”​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​ចំពោះ​បក្ស រដ្ឋាភិបាល ប្រជាជន​ចិន ដែលជា​និច្ចកាល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ ថវិកា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ក្នុងនោះ​វិស័យ​ការពារ​ជាតិចិន​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើ​ទំនើបកម្ម​ទីបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​កា​ពារ​អាកាស ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​កាំជ្រួច​ស្វ័យប្រវត្តិ និង​ការធ្វើ​ទំនើបកម្ម​អាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​។​

​ឯកឧត្តម អគ្គមេបញ្ជាការ បាន​ថ្លែង​នូវ​ការ​ជឿជាក់ថា ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា​នឹង​ជំរុញ​បន្ថែមទៀត​ការពង្រីក​វិសាលភាព​នៃ​ការធ្វើ​សមយុទ្ធ​កាន់តែ​ធំ ខ្លឹមសារ​កាន់តែ​ស៊ីជម្រៅ និង​ចំនួន​យោធិន យុទ្ធោបករណ៍​ចូលរួម​កាន់តែច្រើន និង​ទំនើប​ជាង​ឆ្នាំមុនៗ ដើម្បីឱ្យ​ស្របទៅនឹង​ទំហំ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ទាំងពីរ​។​

​ឯកឧត្តម បាន​សំណូមពរ​ដល់​ឯកអគ្គរដ្ឋទូត​បន្ត​ជំរុញ​លើ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្រប់​កម្រិត ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជួយ​កសាង​សាលា​ជំនាញ​កាំភ្លើង​ធំ និង​ជំនាញ​ការពារ​អាកា​សដ​ល់​កងទ័ពជើងគោក​ក​ម្ពុ​ជា ព្រមទាំង​ការផ្លាស់ប្តូរ​ព័ត៌មាន​ចារកិច្ច​ទៅវិញទៅមក​ឱ្យ​កាន់តែ​ធំ​ទូលាយ និង​ទាន់ពេលវេលា​។​​ឯកឧត្ដម វ៉ាង វិ​ន​ពី​ន​បានចាត់ទុក​ទំនាក់ទំនង ចិន កម្ពុជា គឺជា​ទំនាក់ទំនង​ឆ្លងកាត់​រយៈកាល​ដ៏​យូរអង្វែង និង​បង្កើតបានជា​គំរូ​មួយ​នៃ​ទំនាក់ទំនង​អន្តរជាតិ​មិនអាច​បំបែក​បាន ហើយ​ទំនាក់ទំនង​នេះ​ថ្នាក់ថ្នម​ថែរក្សា​ដោយ​ថ្នាក់ដឹកនាំ​ជំនាន់​មុន និង​មានការ​គាំទ្រ​ពី​ប្រជាជន​ប្រទេស​ទាំងពីរ រួមសុខ​រួមទុក្ខ​ជាមួយគ្នា​នៅ​គ្រប់​កាលៈទេសៈ និង​មាន​ភាពរឹងមាំ​ជា​រៀង​រហូតមក​។​

«​ក្នុងនាម​ជា​ប្រទេសជិតខាង និង​ដៃគូ​ដ៏​ជិតស្និទ្ធ ចិន​-​កម្ពុជា បាន​បង្កើត​និង​បីបាច់​ថែរក្សា​ចំណងមិត្តភាព «​ដែកថែប​» ដែល​មិនអាច​បំបែក​បាន ដោយ​ឆ្លងកាត់​ការសាកល្បង ការប្រែប្រួល និង​ការលំបាក​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​។ ដូច្នេះ​យើង​ត្រូវ​រួមសហការ​គ្នា អភិវឌ្ឍ​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​។​​ពាក់ព័ន្ធ​លើ​វិស័យ​កងទ័ព ឯកឧត្ដម វ៉ាង វិ​ន​ពី​ន បានបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​កងទ័ព​ប្រទេស​ទាំងពីរ ដែលជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​ទំនាក់ទំនង​មិត្តភាព​ដែកថែប ដោយ​កន្លងមក កងទ័ព​ប្រទេស​ទាំងពីរ​តែង​បាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ និង​តែង​បានចាត់ទុក​គ្នា​ជា​មិត្ត​សំខាន់​ជាងគេ​។​​ក្នុងនាម​ឯកអគ្គរដ្ឋទូត​ថ្មី ឯកឧត្ដម វ៉ាង វិ​ន​ពី​ន បាន​អះអាង​ពី​ការសហការ​ជាមួយ​ការិយាល័យ​អនុព័ន្ធយោធា​ចិន​ប្រចាំ​កម្ពុជា ដើម្បី​ចាប់ដៃ​ជាមួយ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ ជំរុញ​ឲ្យ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​ឈាន​ឡើងដល់​កម្រិត​ថ្មី​មួយ​៕a mao  army china1 a mao army china