
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1650 នាក់
ម្សិលមិញ 10668 នាក់
សរុប 20283665 នាក់
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង ៥:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។
សូមបញ្ជាក់ថាតំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។បើតាមសេចក្តីរាយការណ៍នានារបស់អ្នកកាសែតបានឲ្យដឹងថាលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រា្ត មេបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ គឺជាអ្នកបានដឹកនាំការជួបចរចានិងដឹកនាំកម្លាំងទាហានរបស់លោកប្រឈមជាមួយយោធាថៃដើម្បី រើបន្លាលួសចេញពីតំបន់អានសេះ ដែលទាហានថៃ បានយកមកពង្រាយទាំងបំពាន។
កន្លងមកទាហ៊ានថៃភូមិភាគ២បន្ទាប់ពីមានបទឈប់បាញ់បាននាំគ្នាសម្រុកចូលមកបង្ហាញខ្លួនជាមួយក្រុមសង្កេតការណ៍អន្តរជាតិដែលបានចុះទៅសង្កេយការណ៍កាលពីថ្ងៃទី៣០កក្កដា។ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រា្តក៏បានរាយការណ៍ផងដែរពីកលល្បិចទាហ៊ានថៃបន្លំខ្លួនថាចង់ជួបចរចារចាប់ដៃថតរូបហើយពទ្ធ័ចាប់យោធាខ្មែរបាន២០នាក់តែបានគេចខ្លួនមានម្នាក់និងម្នា្កក់ទៀតត្រូវបានបាញ់ស្លាប់។សូមបញ្ជាក់ថាបន្ទាប់ពីមានការតវ៉ាពីកម្ពុជាទៅអង្គការកាកបាទក្រហមអន្តរជាតិនៅថ្ងៃទី៥ សីហា កងទ័ពថៃបានអនុញ្ញាតឲ្យកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបទាហានកម្ពុជា ១៨ រូបដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ កក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន។ កងទ័ពថៃចាត់ទុកទាហានកម្ពុជាជា «ឈ្លើយសឹក»។កាលពីថ្ងៃទី៤ សីហា កម្ពុជាបានស្នើទៅ ICRC ឲ្យជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យភាគីថៃបញ្ជូនទាហានកម្ពុជាត្រឡប់មកវិញផងដែ។