» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8794 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698965 នាក់

យាយ​ដុតភ្លើង​គោ​រាលដាល​ឆេះ​រោង​ដាក់​ចំបើង​ស្លាប់​២​នាក់​យ៉ាង​រន្ធត់

​ស្វាយរៀង​៖​ភ្លើង​ឆាបឆេះ​រោង​ដាក់​ចំបើង ឆេះ​ចៅស្រី​តូចៗ​០២​នាក់​ស្លាប់​យ៉ាង​រន្ធត់​ធ្វើ​ឲ្យ​អ្នកស្រុក​ស្លុតចិត្ត​នាំ​គា្ន​មកជួយ​និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពន្លត់​២០​នាទី​ទើប​គ្រប់គ្រង​បានតែ​អ្វីៗ​បាន​ហួសពេល​ហើយ​។​ករណី​ភ្លើង​ឆាបឆេះ​រោង​ចំបើង​នេះ​កើតឡើង​នី​វេលា​ម៉ោង​០៦:០០​នាទី​ល្ងាច​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិតនៅ​ភូមិ​ឫស្សី​ដោច​ឃុំ​រាជមន្ទីរ​ស្រុក​កំពង់​រោទ៍​។​a die chao1 

 

​កុមារ​រងគ្រោះ​ទាំងពីរ​១,​ឈ្មោះ វីន បរ​មី​អាយុ​២​ឆ្នាំ​ភេទ​ស្រី ២, ឈ្មោះ ផល រិ​ន​ចេ​ន​ណា ភេទ​ស្រី​អាយុ ២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឫស្សី​ដោច ឃុំ​រាជមន្ទីរ ស្រុក​កំពង់​រោទ៍​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កុមារី​រងគ្រោះ​ទាំងពីរ​ត្រូវ​ម្តាយ​ឪពុក យកមក​ផ្ញើ​នៅផ្ទះ​ជីដូន ដោយ​ឪពុកម្តាយ​ទៅ​ធ្វើការ​រោងចក្រ (​ហើយ​ក្មេង​ទាំងពីរ​នាក់​នេះ​បងប្អូនជីដូន​១​បង្កើត​និង​គ្នា​)​គឺ​ព្រឹក​ឡើង​ឪពុកម្តាយ​ទាំង​២​គ្រួសារ តែងតែ​យក​កូន​មក​ផ្ញើ​ម្តាយ​ឲ្យ​ជួយ​មើលថែ លុះ​ពេល​ល្ងាច​ម៉ោង​៦:៣០​នាទី​យប់​មក​ទទួលយក​កូនៗ​នៅផ្ទះ​វិញ​។​

​មុនពេល​កើតហេតុ ជីដូន​ទុក​ចៅ​ទាំងពី​ឲ្យ​នៅក្រោម​ផ្ទះ ហើយក៏​ទៅ​ប្រមូល​សំរាម​និង​លាមក​សត្វ​ស្ងួតៗ ដុត​ពពក់​ភ្លើង​គោក្របី ខណៈនោះ​ចៅ​ទាំងពីរ​មិន​នៅ​ស្ងៀម​ក្រោមផ្ទះ​ទេ ក្មេង​រពឹស នាំគ្នា​រត់​លេង​ក្បែរ​ជីដូន ភ្លេចខ្លួន​បន្តិច​ស្រាប់តែ​ឃើញ អណ្តាតភ្លើង​ឆេះ​រោង​ដាក់​ចំបើង ក៏​រត់​មក​ស្រែកហៅ​ឲ្យ​គេ​ជួយ​និង​រត់រ​កចៅ​ទាំងពីរ​តែ​មិនឃើញ (​សូមបញ្ជាក់​រោង​ដាក់​ចំបើង​នោះ​ធ្វើ​រាន​ខ្ពស់​ផុតពី​ដី និង​មាន​ជង្រុក​ស្រូវ​ក្បែរ​គ្នា​ដែរ​)​មិន​នឹកស្មាន​ទល់​តែ​សោះ​ថា ចៅស្រី​ទាំងពីរ​នាក់​បងប្អូន​បាន​លូន​ចូល​ក្រោម​រោង​ចំបើង ឆេះ​ស្លាប់​ទាំងពីរ​អ្នក​បងប្អូន​បែបនេះ​សោះ​។​

​បើតាម​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន ថា​ទី​១ អាច​កម្ទេច​ភ្លើង​ផើត​ចេញពី​ភ្នក់ភ្លើង មក​ធ្លាក់ចំ​រោង​ចំបើង​បណ្តាល​ឲ្យ​ឆេះ ទី​២ សង្ស័យថា ក្មេងៗ រពឹស ពេល​ជីដូន​កំពុង​ដើរ​ប្រមូល​សំរាម​និង​អុស​មក​ដុត​បំពក់​នោះ​ចៅៗ​នាំគ្នា​យក​អុស​ភ្លើង​ទៅលេង​ក្រោម​រោង​ចំបើង​បណ្តាល​ឲ្យ​ឆេះ​ចំបើង ហើយ​ក្មេងៗ​គាត់​លូន​ចូល​លេង​ខាងក្រោម​រោង​ចំបើង​ពេល​ភ្លើង​ឆេះ​ក៏​ឈ្លក់​រក​ផ្លូវ​ចេញ​មិន​រួច​ក៏​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​ស្លាប់​តែម្តង​។​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​បានប្រគល់​សព​ក្មេង​ទាំងពីរ​ឲ្យ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​a die chao 


​