» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7012 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697183 នាក់

បាក់​អាង​ស្តុក​ទឹក​របស់​ក្រុមហ៊ុន​ចម្ការចេក​ហ័ង​អា​ញ់​​វៀតណាម​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០០​ខ្នង​នៅ​ស្រុក​កូន​មុំ​

 

​ខេត្តរតនគិរី​៖ អាង​ទំនប់​ស្តុក​ទឹក​ទុក​របស់​ក្រុមហ៊ុន​ចម្ការចេក​ហ័ង​អា​ញ់រ​បស់ វៀតណាម​បាន បាក់​ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះ​ប្រជា​ពលរ​ដ្ជ​ជាង​១០០​ខ្នង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​រួមទាំង​ទ្រព្យសម្បត្តិ​ផងដែរ​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ ស្ថិតក្នុង​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី​។​a home water 

ប្រភពពី​អាជ្ញាធរ​ស្រុក​កូន​មុំ​បានឱ្យដឹងថា ក្រុមហ៊ុន​ហ័ង​អា​ញ់​របស់​វៀតណាម​នោះ​មាន​ទំនប់​អាង​ស្តុក​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ចេក ហើយ​ស្របពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​មេ​ធំៗ​ជាប់ៗ​គ្នា​ទាំងយប់​ទាំង​ថ្ងៃនោះ​ក៏បង្ក​ឱ្យមាន​ជំនន់​ទឹកភ្លៀង​ឡើង​ខ្លាំង​បណ្តាលឱ្យ​បាក់​ហូរ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​តែម្តង ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកបាក់​ទំនប់​ជន់​លិច​នោះ​ស្ថិតក្នុង​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី ។​ទោះបី​មានទឹក​ជន់​លិច​ជម្រក​រស់នៅ​របស់​ប្រជាពលរដ្ឋ​នោះ​ក៏ពិតមែន ប៉ុន្តែ​ពុំ​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឬ​សត្វពាហនៈ​នោះទេ គឺ​គ្រាន់តែ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​តិចតួច​ប៉ុណ្ណោះ​ព្រោះ​ទឹក​ដែល​ជន់​លិច​នោះ​មាន​រយៈពេល​ខ្លី​ត្រឹមតែ​៣​ទៅ​៤​ម៉ោង​ក៏​ស្រក​ទៅវិញ​អស់​។​

ប្រជាពលរដ្ឋ​ថា ទឹកជំនន់​ដែល​ធ្វើឱ្យ​លិច​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​គឺ​មិនមែន​ដូច​ទឹកជំនន់​ជន់​លិច​រៀងរាល់ឆ្នាំ​នោះទេ គឺ​វា​ហូរ​ធ្លា​ក់មក​យ៉ាងគំហុក​តែម្តង ដោយសារតែ​ជាការ​បាក់​ទំនប់​របស់​ក្រុមហ៊ុន​ចម្ការចេក​នោះ ក៏​ដោយសារតែ​ក្រុមហ៊ុន​បាន​ស្តុក​ទឹក​ទុក​មានការ​ធ្វេសប្រហែស​មិនមាន​ការប្រុងប្រយ័ត្ន​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៅហើយនោះ​មិនមាន​ការរំដោះ​ទឹក​ក្នុង​អាង​ស្តុក​ឱ្យទាន់​ពេលវេលា​។​
ជុំវិញ​ករណីនេះ​អាជ្ញាធរ​និង​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រង់​ស្ថិតិ​ឱ្យបាន​ជាក់លាក់ និង​ស្នើសុំ​ទៅខាង​កាកបាទក្រហម​ជួយ​ជា​ជំនួយ​ដល់​ពួកគាត់ និង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដើម្បីឱ្យ​ខាង​ក្រុមហ៊ុន​ជួយ​ពួកគាត់​រក​ទីទួល​មាន​សុវត្ថិភាព​ដើម្បី​សាងសង់​លំនៅឋាន​ជូន​ពួកគាត់​បណ្តោះអាសន្ន​សិន​ផងដែរ​៕


​