» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6112 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619352 នាក់

សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពី​គ្រោះ​យោបល់​ប្រកាស​ស៊ើបអង្កេត​ករណី​ឧ​ត្ត​ម​សេនីយ៍​ទោ ទុន ដៀ​ត បូម​ខ្សាច់​លុប​ឆ្នេរ​យក​ដី​ធ្វើ​កម្ម​សិទ្ធ​នៅ​កោះកុង​


​កោះកុង ៖ មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ម្នាក់​រង​ការ​ចោទថា បាននិងកំពុង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរសមុទ្រ​យក​ដី​ធ្វើ​កម្ម​សិទ្ធ ស្ថិតនៅ​ភូមិ​ស្មា​ច់ងាម សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​ឈ្មួញ​ដី​ដែល​រង​នូវ​ការចោទប្រកាន់​ពីបទ​ឃុបឃិត​បូម​ខ្សាច់​លុប​ឆ្នេរសមុទ្រ​ខេត្ត​កោះ កុង​នោះ​ឈ្មោះ ទុន ដៀ​ត ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​២ ជា​មនុស្ស​មាន​ឥទ្ធិពល​លើ​ផ្ទៃ​សមុទ្ទ​។​a koh kong deat1 

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​អះអាងថា គណបក្ស​លោក​ទទួល បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ករណី​ខាងលើនេះ ហើយ​លោក​បាន​ចាត់​មន្ត្រី​ចុះទៅ ស្វែងរក​ការពិត ដើម្បី​ដឹងថា តើ​ពិតជា​មានការ​រំលោភ​យ​កដី​សាធារណ​មែនឬ​យ៉ាងណា​? បើ​ពិត​យើង​នឹង​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ ។​

​លោក ពេជ្រ ស្រស់ វាយតម្លៃថា អាច​នឹងមាន​ការបើក​ដៃ​ពី​ចៅសង្កាត់ និង​អាជ្ញាធរ​ជំនាញ​នៅក្នុង​ខេត្ត ទើបបាន​ជាមាន​ការចាក់​ដី​លុប​ឆ្នេរសមុទ្រ​យ៉ាង​ដូច្នេះ​។ ប៉ុន្តែ​លោក​ថា ខ្លាច​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មានការ​ចូលរួម​បើកដៃ​ឲ្យ​មាន​ការចាក់​នេះ​តែម្តង​។​លោក នាម យ៉ុង ចៅសង្កាត់​ស្មាច់មានជ័យ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់ថា អាជ្ញាធរ​ដែនដី​បាន​ឃុបឃិត​ជាមួយ​លោក ទុន ដៀ​ត ឲ្យ​មានការ​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរ​ក្នុង​តំបន់​នេះ​។​

​លោក​ចៅសង្កាត់​រូបនោះ​បាន​អះអាងថា ដី​នេះ​គឺជា​កម្មសិទ្ធិ​របស់​ឈ្មោះ ទុន ដៀ​ត ដែលជា​ប្រធាន​ច្រក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ជា​យូរ​ឆ្នាំ​មកហើយ ហើយ​សកម្មភាព​ចាក់​ខ្សាច់​នេះ​ទើបតែ​ត្រូវបានធ្វើ​ក្នុងអំឡុង ១ សប្តាហ៍​នេះ​ប៉ុណ្ណោះ ព្រោះ​ទីតាំង​នេះ​គឺជា​កន្លែង​ស្តុក​ខ្សាច់ ដែល​ដឹក​ចេញពី​កប៉ាល​សម្រាប់​លក់​នៅលើ​ទីផ្សារ​។​លោក​បញ្ជាក់​បន្ថែមថា ចំពោះ​បង្គោល​ដែល​បោះ​ចូល​សមុទ្រ​នោះ​គឺ​បាន​បោះ​ចូល​ឡើង​ជាង ១ ឆ្នាំ​មកហើយ ដើម្បី​បំពាក់​សំណាញ់​ការពារ​សំរាម​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បាន​ដកស្រង់​សំដី​អះអាង​របស់ លោក​ចៅសង្កាត់​ស្មាច់មានជ័យ ។​



​ប្រជាពលរដ្ឋ​បាន​មើលឃើញ​ផ្ទុយ​ពី​ការអះអាង​របស់លោក​ចៅ​សង្កាត់ ដោយសារ​ថា ដី​តំបន់​ដែល​គេ​កំពុង​បូម​ខ្សាច់​លុប ហើយ​ធ្វើ​អាជីវកម្ម​នោះ​ជា​ដី​ឆ្នេរ​ត្រូវការពារ​ដោយ​ច្បាប់​យ៉ាងពិត​ប្រាកដ ពុំ​អាចមាន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​ទៅគ្រប់​គ្រង​ជា​កម្មសិទ្ធិ​នោះឡើយ ។

ពលរដ្ឋ​យល់ថា ទង្វើ​លុប​ឆ្នេរ​របស់​ឈ្មួញ​ដី​ពាក់​ផ្កាយ​២​នោះ​ជាការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​រំលោភ​យក​ដី​សាធារណៈ ខណដែល​ដី​នៅ​តំបន់​ខេត្តកោះកុង​ឡើងថ្លៃ​ដូច​ពេជ្រ ។​តាមផ្លូវ​ច្បាប់ បើ​ជន​ណា​ប្រព្រឹត្ត​បទល្មើស​ដដែលៗ​នឹងត្រូវ​ទទួលទោស​ទ្វេ​រដង បើសិនជា​មិន​រាងចាល តើ​លោក​ផ្កាយ ២ ទុន ដៀ​ត អាច​នឹង​ជាប់ទោស​ទ្វេរ​គុណ​ឬទេ​? ពីព្រោះ​បុគ្គល​នេះ បាន​ប្រព្រឹត្ត​បទល្មើស ដដែល​តាំងពី​ឆ្នាំ​២០០៩​មកដល់​ឆ្នាំ​២០១៩ ថ្មីៗ​នេះ​។

​លោក​ពេជ្រ ស្រស់ សូម​ស្នើ​ដល់​សម្តេច ទៀ បាញ់ សុំ​ពិនិត្យមើល​ករណី​លោក​ផ្កាយ ២ ទុន ដៀ​ត​នេះ​ផង ដើម្បី​ពង្រឹង​ច្បាប់​កម្ពុជា​និង​អនុវត្ត​អភិក្រម​ទី​៥​គឺ​វះកាត់​។ ដើម្បី​កម្ចាត់​ពួក​ប្រើ​អំណាច​ហួស​ដែន​កំណត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​​អន្តរាយ ដល់ ទ្រព្យសម្បត្តិ​ជាតិ​និង​សហគមន៍​។ លោក​ពេជ្រ​ស្រស់​បញ្ចា​ក់ថា​
​រូបភាព និង​ឯកសារ​ភ្ជាប់​មកនេះ​គឺ​លោក​ផ្កាយ ២ ទុន ដៀ​ត បាន​​ប្រព្រឹត្ត​តាំងពី​ឆ្នាំ​២០០៩​រហូតមកដល់​បច្ចុប្បន្ន​នេះ​។ លើសពីនេះ​គឺ​​ខ្ញុំ​ស្នើ​ដល់​ព្រះរាជអាជ្ញា​កុំ​ប៉ះ​លុយ​លោក​ផ្កាយ​២ ទុន ដៀ​ត ឲ្យ​សោះ​ពីព្រោះ​អ្វីៗ​ដែល​ពួក​អស់លោក​កំពុង​ធ្វើ​គឺ​ខ្ញុំ​ក៏​កំពុងតែ​ដឹង​ដែរ ហើយ​កុំ​យក​លេស​ថា​ឲ្យ​រឿង​ស្ងប់​សិន​ចាំ​យក​គឺ​មិនអាច​ទេ ពីព្រោះ​រឿងនេះ​មិន​ស្ងប់​ងាយៗ​ឡើយ​។

​លោក ទុន ដៀ​ត​ជា មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ធ្លាប់ មាន​តួនាទី​ជា​ប្រធាន​ច្រក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​- ថៃ​ដែល​រង​ការចោទប្រកាន់​មិនអាច​រក​ប្រភព​ដើម្បី​សុំ​ការបញ្ជាក់​បានទេ ពាក់ព័ន្ធ​ករណីនេះ​។​a koh keat a koh kong deat a koh kong deat2 a koh kong deata a koh kong deata1 a koh kong deata2 


​