» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11018 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701189 នាក់

ប៉េអឹម​ចាប់​គ្រឿងចក្រ​មន្ត្រី​ទា​ហ៊ាន​ដែល​ឈូស​ដីព្រៃ​យក​ដី​លក់នៅស្រុកឱរ៉ាល់​

 

​ខេត្តកំពង់ស្ពឺ​៖ គ្រឿងចក្រ​(​ប៊ុល​)១​គ្រឿង​ដែល​គេ​ស្គាល់​ថា​ជា​របស់​មន្ត្រី​យោធា ឈ្មោះ ធួន អាយុ​ជាង​៥០​ឆ្នាំ និង​ជា​ម្ចាស់​រោង​សិប្បកម្ម​មួយកន្លែង​នៅ​ម្តុំ​ស្ពានដែក ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក និង​ខេត្តកំពង់ស្ពឺ ធ្វើការ​បង្ក្រាប​ទោះជា ម្ចាស់​គ្រឿងចក្រ​បញ្ជារ​ឲ្យ​តៃកុង​ព្យាយាម​បើក​រត់គេច​ពី​ការបង្ក្រាប​ក៏ដោយ​។​a bull 

​ការបង្ក្រាប​គ្រឿងចក្រ លួច​ឈួ​ស​ឆាយដី​ព្រៃ​រដ្ឋ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​នេះ ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ នៅក្បែរ​ស្នាក់​បរិស្ថានរ​ង អូរ​ត្រាវ ក្នុង​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សមត្ថកិច្ច​ថា នៅមុន​ពេល​​ចុះទៅ​បង្ក្រាប​គ្រឿងចក្រ​ខាងលើនេះ គឺមាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​អ្នក​ទៅ​កាប់​អុស កាប់​បង្គោលរបង ថា​មាន​ក្រុម​អាណាធិបតេយ្យ​និង​ជនខិលខូច លួច​ដាក់​គ្រឿងចក្រ​(​អា​ប៊ុល​)​ធ្វើការ​ឈួ​ស​ឆាយដី ទន្ទ្រានព្រៃ ដើម្បី​យក​ដី​លក់​ក៏​សុំ​គោលការណ៍​ចុះបង្ក្រាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រឿងចក្រ​(​អា​ប៊ុល​) ការដែល​ហ៊ាន​ទៅធ្វើ​ការ​ឈួ​ស​ឆាយដី​ព្រៃរបស់​រដ្ឋ​ខាងលើនេះ ក៏មាន​ការបើក​ភ្លើង​ខៀវ​ពី លោក​ប្រធាន​ស្នាក់​ការរង​បរិស្ថាន​អូ​ត្រាវ ឈ្មោះ​ម៉ុ​ន មិនតែប៉ុណ្ណោះ មាន​អ្នកចូលរួម​ជាច្រើន​ក្នុងការ​ស្វះស្វែង​ជ្រោមជ្រែង អន្តរាគមន៍ មាន​ទាំង​អ្នករៀបចំ​ដីព្រៃ​លក់ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ មានឈ្មោះ​ធួន ឈ្មោះ​គ្រឿន ឈ្មោះ​ព្រំ ធី ឈ្មោះ កើត គឹម​យិន សមាជិក​ក្រុមប្រឹក្សាឃុំ​ត្រពាំង​ជោ ឈ្មោះ​ធូ និង​២​នាក់​ទៀត​ជា​អ្នក​រៀបរយ​ការងារ​ខាងក្រៅ ។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ ក្រុម​ជនខិលខូច​បាន​លក់​ដី​ព្រៃរបស់​រដ្ឋការ​ពារ​ដោយ​ព្រះរាជក្រឹត្យ​ដែលមាន​ទំហំ ៣០​ហិកតា ដោយ​ក្នុង​១​ហិកតា​បាន​តម្លៃ​២០០០​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​(២០០០$) ហើយ​បានទទួល​លុយកាក់​(​លុយ​កក់​)​ពី​អ្នកទិញ​ចំនួន​២​ម៉ឺន ដុល្លារ​សហរដ្ឋអាមេរិក ឈ្មោះ​ព្រំ ធី​ជា​អ្នក​ចេញមុខ​ទទួល​លុយ​។ ឈ្មោះ​ធូ ជា​អ្នក​ដើររក​កម្មករ ដើម្បី​កាប់​ព្រៃ​ដោយ​ឧបករណ៍ មានកាំបិត ពូថៅ ជាដើម​។

ក្រោយមកទៀត ក្រុម​ជនខិលខូច អាណាធិបតេយ្យ​ខាងលើនេះ បានទទួល​លុយ​បន្ថែម​ជិត​៥០%(​ចំនួន​៥០​ភាគរយ​)​នៃ​លុយ​ប្រគល់​ទិញ​ដីព្រៃ ដោយ​ខ្លាច អ្នកទិញ​មិន​ឲ្យ​លូ​យ​គ្រប់ ក្រុម​ជនខិលខូច អាណាធិបតេយ្យ​បាន លួច​ដាក់​គ្រឿងចក្រ ធ្វើការ​ឈួ​ស​ឆាយ​ទាំងយប់​ទាំង​ថ្ងៃ ទើប​បែកធ្លាយ​រឿង​ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលជា​ប្រធាន​ក្រុម​បង្ក្រាប​ថ្នាក់ជាតិ​ក្នុងការ​ទប់ស្កាត់​ធនធានធម្មជាតិ​តែម្តង​។​ក្រោយពី ធ្វើការ​បង្ក្រាប​ដកហូត​បាន​គ្រឿងចក្រ​(​អា​ប៊ុល​ឈួ​ស​ឆាយដី​ព្រៃ​)​រួចហើយ កម្លាំង​អាវុធហត្ថ​បានប្រគល់​ឲ្យ​ទៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដើម្បី កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។

​នៅពេល​ធ្វើការ​បង្ក្រាប​គ្រឿង​ចក្រ​(​អា​ប៊ុល​) របស់​ឈ្មោះ ធួន នោះ​ស្រាប់តែ​មានការ​អន្តរាគមន៍​ពី​លោក​ផ្កាយ​២​ម្នាក់ នៅ​ភូមិភាគ​ទី​៣ អូសបន្លាយ​ពេល​រហូត​ដល់​យប់ ទៅយក​គ្រឿងចក្រ​នោះបាន គេ​មិនដឹងថា​ក្រុម​ជនខិលខូច អាណាធិបតេយ្យ​នោះ មាន​ខ្នងបង្អែក និង​ខ្សែស្រឡាយ​ធំ ប៉ុណ្ណា​នោះទេ ទើប​ហ៊ាន​ឃុបឃិត​គ្នា លួច​ដីព្រៃ​របស់​រដ្ឋ​នោះ​។​a bull1 a bull2 a bull3 

​