» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5536 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695707 នាក់

តុលាការ​កោះហៅ​លោក រ៉ុង ឈុន ឲ្យ​ចូល​បំភ្លឺ​នៅក្រោយ​សមាជ​បក្ស​កម្លាំង​ជាតិ​រឿង​បំពាន​បំរាម​តុល​ការ​


​ភ្នំពេញ​៖​បើតាម​ដីកា​ចុះ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៤​ដែល​នគរបាល​យកមក​ឲ្យ​លោក​រ៉ុង​ឈុន​ទីប្រឹក្សា​កណ​បក្ស​កម្លាំង​ជាតិ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ លោក រ៉ុង ឈុន ចូល​បំភ្លឺ​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២០ កញ្ញា​ពី​ដំណើររឿង «​ការមិន​រាងចាល​ក្នុង​បទ​ម​ជ្ឈឹ​ម បន្ទាប់ពី​ផ្អាក​ទោ​សម​ជ្ឈឹ​ម និង​ពីបទ​ញុះញង់​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដែល​ប្រព្រឹត្តិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤​។​ដិ​ការកោះហៅ​ឲ្យ​ចូលខ្លួន​នេះ​បានធ្វើ​នៅក្រោយ​ពេលដែល គណបក្ស​កម្លាំង​ជាតិ​គ្រោង​ធ្វើ​សមាជ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤ ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​។a rong chhun 

​គេ​ចាំបាន​ថា​កាលពី​ជាង ៣​ឆ្នាំមុន ពោល​នៅ​ថ្ងៃទី​១៨ សីហា ឆ្នាំ ២០២១ លោក រ៉ុង ឈុន ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​២​ឆ្នាំ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​រួមគ្នា​ចំនួន ៤០០​លាន​រៀល ឬ​ប្រហែល ១០​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​។ ការកាត់ទោស​អ្នក​រិះគន់​បញ្ហា​ព្រំដែន​រូបនេះ​ធ្វើឡើង ក្រោយពី លោក រ៉ុង ឈុន និង​មនុស្ស​មួយចំនួនទៀត​បាន​ចុះទៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ជួប​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដែល​អះអាងថា ដី​របស់​ពួកគេ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើស្រែ​ចម្ការ និង​ថា មានការ​បោះបង្គោល​ព្រំដែន​ចូលក្នុង​ទឹកដី​ខ្មែរ​។​កាលនោះ ក្រៅពី លោក រ៉ុង ឈុន មាន​សកម្មជន ២​រូប​ផ្សេងទៀត​ក៏​ត្រូវបាន​កាត់ទោស​នៅ​ថ្ងៃទី​១៨ សីហា ឆ្នាំ ២០២១ ក្នុង​សំណុំរឿង​ព្រំដែន​ដូចគ្នា គឺ​កញ្ញា ស កណ្ណិកា និង​លោក តុ​ន និមល អតីត​ក្រុមប្រឹក្សា​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​របស់​គណបក្ស​ភ្លើងទៀន​។​

​សកម្មជន​ទាំងពីរ​រូបនេះ​ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​ចំនួន ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ម្នាក់ៗ ចំនួន ២​លាន​រៀន ក្រោម​បទ​ចោទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដូច​បទ​ចោទ​លើ​លោក រ៉ុង ឈុន ដែរ​។ ជា​សរុប អ្នក​ទាំង​៣ ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​រួមគ្នា​សងជំងឺចិត្ត​ទៅ​គណៈកម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា​ក្នុង​ទឹកប្រាក់​ចំនួន ៤០០​លាន​រៀល ឬ​ប្រហាក់ប្រហែល​នឹង​១០​ម៉ឺន​ដុល្លារ​។​បន្ទាប់មក ក្នុង​ថ្ងៃទី​១២ វិច្ឆិកា ឆ្នាំ ២០២១ លោក រ៉ុង ឈុន ត្រូវបាន​ដោះលែង​ទៅតាម​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដែល​កាត់​តម្រឹម​ទោស​ពី​២​ឆ្នាំ​មក​ឲ្យ​អនុវត្ត​តែ​១៥​ខែ ១១​ថ្ងៃ និង​ព្យួរទោស​ដែល​នៅ​សេសសល់​ចំនួន​៨​ខែ ១៩​ថ្ងៃ​។​

​នៅក្នុង​អំឡុងពេល​ព្យួរទោស​នេះ តុលាការ​បានដាក់ លោក រ៉ុង ឈុន ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​រយៈពេល ៣​ឆ្នាំ​ដោយ​មិន​ឲ្យ​ចេញទៅ​ក្រៅប្រទេស និង​មិន​ឲ្យ​ធ្វើ​សកម្ម​ភព​មួយចំនួន​។​តាម​គម្រោង គណបក្ស​កម្លាំង​ជាតិ​ត្រូវធ្វើ​សមាជ​នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែកញ្ញា ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ជំនួស លោក ស៊ុន ច​ន្ធី ដែលជា​ប្រធាន​គណបក្ស និង​មន្ត្រីជាន់ខ្ពស់​បក្ស​មួយចំនួនទៀត​ដែល​កំពុង​ជាប់ឃុំ​។ នេះ​បើតាម លោក ជា មុនី អ្នកនាំពាក្យ​គណបក្ស​កម្លាំង​ជាតិ​៕a rong chhun1 

​