» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7379 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697550 នាក់

មួយ​ម៉ាត់​តេ​ជោ ហ៊ុន សែន​រឿង​វ៉ាក់សាំង​កូ​វីដ​-១៩​ប្រមូលបាន​ថវិកា​ពី​សប្បុរសជន​៣០​លាន​លាន​ដុល្លារ


​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០​នេះ ថវិកា​សប្បុរសជន​ដែល​ចូលរួម​ជាមួយ​សម្តេច​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ បាន​ចំនួន​ប្រមាណ​៣០​លាន​លាន​ដុល្លារ​អាមេរិក​ហើយ​។​ថវិកា​នេះ អាច​នឹង​កើន​ច្រើន​ទៀត​!​។​a hun chhang1 

​នៅលើ​ទំព័រ Facebook ថ្ងៃទី​០៨ ខែធ្នូ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ​ថា សប្បុរសជន​ដែល​ចង់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល អាច​ចូល​តាម​ប្រភព​ចំនួន​ពីរ​រួ​មាន​៖ ចូល​តាមរយៈ​លោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន​លេខ​ទូរ​ស័​ព្វ 012 961 971 ប្រចាំ​ការទទួល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​តាមរយៈ​ធនាគារ ABA លេខ​គណនេយ្យ (001249176) Tep Sothy.។

​ទី​៣៖ ធនាគារ​ឯកទេស​វី​ង ប្រាក់រៀល​គណនី​លេខ 9992, ប្រាក់​ដុល្លារ​គណនី​លេខ 9991​។​​ទី​៤៖ ធនាគារ​អេ​ស៉ី​លីដា ប្រាក់រៀល​គណនី 00010556999989, ប្រាក់​ដុល្លារ​គណនី​លេខ 00010556999999​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ទូល និង​ជម្រាប​ដល់​សប្បុរសជន​ផងដែរ​ថា ក្នុងករណី​យ​មានការ​ផ្ទេរ​តាម​ធានា​គារ​នេះ សូម​ដាក់ឈ្មោះ និង​ទីកន្លែង​រស់នៅ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​សម្តេច​បានធ្វើ​លិខិត​ថ្លែងអំណរគុណ​ចំឈ្មោះ​ពិតប្រាកដ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ការចូលរួម​បរិច្ចាគ​ថវិកា​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​នេះ គឺជា «​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​» បន្ទាប់ពី​ខឿន​ការពារជាតិ​របស់​ប្រជាជន​នា​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១​។​

​សូមបញ្ជាក់ថា ចលនា​នៃ​ការបរិច្ចាគ​ថវិកា​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ បានកើត​ឡើងជា​បន្តបន្ទាប់ ក្រោយពេល​សម្តេច​តេ​ជោ ប្រកាស​ពី​ការត្រៀម​បម្រុង​ថវិកា​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​៥០​ម៉ឺន​នាក់​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០​។​
​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា «​ខ្ញុំ​បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ត្រៀម​ថវិកា​សម្រាប់​ការទិញ​១​លាន​ដូ​ស (​មួយ​លាន​ដូ​ស​) ក្នុងដំណាក់កាល​ដំបូង​ដើម្បី​ចាក់​ជូន​ចំពោះ​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង ដែលមាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ដែលមាន​ហានិភ័យ​។ មួយ​លាន​ដូ​ស​ចាក់​បានត្រឹមតែ​មនុស្ស ៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ (​ព្រោះ​ម្នាក់​ត្រូវ​ការចាក់​២​ដង​) ក្នុងពេល​យើង​មាន​ប្រជាជន​១៦​លាន​នាក់ ទាំងចាស់ទាំងក្មេង ដែល​ក្នុងនោះ​អាចមាន​មនុស្ស​ប្រមាណ​១០​លាន​នាក់​ត្រូវ​ការចាក់​វ៉ាក់សាំង​».​។​

​ក្នុង​វីដេអូ​ឃ្លី​ប​សម្លេង​សម្តេច​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ពុំទាន់​កំណត់ថា​នឹង​ទិញ​ពី​ប្រទេស​ណា​នៅឡើយ​នោះទេ​។​ប៉ុន្តែ​សម្តេច​បានស្នើ​យោបល់​ថា ក្រុមគ្រូពេទ្យ​គួរតែ​ជា​ជម្រើស​អាទិភាព​ទីមួយ​សម្រាប់​ការទទួល​វ៉ាក់សាំង បន្ទាប់មក​គឺ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ​និង​មន្ត្រី​យុត្តិធម៌ ។​​ក្នុងស្ថានភាព​ដែល​ប្រទេស​កម្ពុជា​នៅ​ក្រ​ខ្វះ​ថវិកា​សម្រាប់​ទិញ​បន្ថែម សម្តេច​ក៏បាន​ណែនាំ​រដ្ឋមន្ត្រី​ទាំង​២​រូប​អោយ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី ទាំង​ពហុភាគី ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​មកជួយ​ដល់​ប្រជាជន​កម្ពុជា​។​

​សម្តេច ហ៊ុន សែន សង្ឃឹមថា​ដៃគូ​អភិវឌ្ឍន៍​នឹង​ផ្តល់ជំនួយ​ដល់​ប្រជាជន​កម្ពុជា ឬ​យ៉ាងហោច​លក់​ក្នុង​តម្លៃថោក​សមរម្យ​អោយ​កម្ពុជា​។ សម្តេច ក៏បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ឲ្យ​ត្រៀម​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ពី ២ ទៅ ៣​លាន​ដូ​ស បន្ថែមទៀត សម្រាប់​ដំណាក់កាល​បន្ទាប់​៕a co who2 


​